ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្ងៃ08/05/2024 ស្រុករល្វាអែមខេត្តកណ្រាល ក្រុមការងារព័ត៌មាននឹងប្រតិរកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយ តបបំភ្លឺជូនសាធារណ:ជនជ្រាបជាព័ត៌មាន

ថ្ងៃ08/05/2024 ស្រុកល្វាអែម ខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន។ និងបណ្តាញសារព័ត៌មាន ជ្រាប ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែល៤០នាក់ -កើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី។ -ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (អ្នកបើកកន្លែងជល់មាន់) (ឃាត់ខ្លួន)។ ២.ឈ្មោះ ទី ភារម្យ ហៅ ពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។ (គេចខ្លួន) លទ្ធផលនៃការស្រាវជ្រាវ នៅថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែងជល់មាន់ បានលួចទៅបើកលេងនៅទីតាំងខាងលើ ហើយអ្នកសារព័ត៌មាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្តមបណ្ឌិតជាមចន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយឱ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដីតំបន់ព្រៃលិចទឹកនៅទីនេះ ត្រូវបានចុះលក្ខណៈជាប្រព័ន្ធជាដីរបស់រដ្ឋហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមកុំបន្តចូលកាប់ទន្ទ្រានបន្តទៀត បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។ ហើយបើសិនបងប្អូនពលរដ្ឋ គ្មានដីពិតប្រាកដនោះ សូមរាយការណ៍មករដ្ឋបាលខេត្ត នឹងរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ឯកឧត្តមបណ្ឌិត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

គម្រោងដេញផ្លូវឃុំសង្កាត់មួយគម្រោងក្នុងឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំត្រូវបានមហាជនមើលឃើញថាជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ

គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ (ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន សកម្មភាពដែលចូលរួមដេញថ្លៃទាំង នោះគឺ មានក្រុមហ៊ុនចំនួន៥ ១~ក្រុមហ៊ុន សេង កញ្ញា ២~ក្រុមហ៊ុន ថេង នីតា ៣~ក្រុមហ៊ុន ហ៊ួត គីមស័ង ៤~ក្រុមហ៊ុន សុង ស៊ីថាត ៥~ក្រុមហ៊ុន លី ឈួន។ បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលដាក់ដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃតែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុតនៅក្នុងការដេញថ្លៃនេះដែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបអនុស្សាវរីយ៍លើកទី 138 ទិវាពលករអន្តរជាតិថ្ងៃមួយឧសភា 2024 ក្រោមធិបតីភាពសហគ្រាសជាមួយសហគមន៍សុខសាន្តមណ្ឌលគិរីឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគីរីនិងលោកយឹមលុចសមាជិក

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក យីម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិក ប្រមាណជា ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ជញ្ជីថ្លឹងរថយន្តត្រើងភូមិខែលជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែក្លាយជាជញ្ជីងថ្លឹងលុយ។

ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​​ទាំង​ថ្ងៃ តាមរបៀប​ពុករលួយ ! ថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ {​កំពង់ចាម }÷ ប្រភព​ពី​ក្រុមឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា÷ ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​ លើស​ទម្ងន់​យ៉ាង ណា​ក៏ ដោយ ក៏​ត្រូវតែ​បង់​ លុយ​តាម​ ការ កំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុនិងលើតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានឲ្យដឹងថា÷ ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុប ឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុក ទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​ មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តត្រើង ចំណុចភូមិខែលជ័យឃុំ អូរស្វាយខេត្តកំពង់ចាមដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឡានសាំយ៉ុងពីគ្រឿងដឹកឈើឈើពេញប្រៀបអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច គណ:ឯកភាស្រ្កពេជ្រាដា។

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ ថ្ងៃព្រហស្បតិ ៩ រោចខែចេត្រឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវថ្ងៃទី2 ខែឧសភាឆ្នាំ2024។ លោក អ៊ាន​ ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២​ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី​ ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២​គ្រឿង​ ដោយបានដេញប្រផាត់​ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦​ ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដា  រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ ។ វត្ថុតាងឈេី​ និងរថយន្តទាំង០២គ្រឿង​ បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង​ និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ​ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។ ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកផ្ដន្ទាទៀតទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានពប្រព្រឹត្ត។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

មណ្ឌលគិរី រថយន្តសាំយ៉ុងពីគ្រឿង ដឹកឈើពេញប្រៀបចំនួនពីគ្រឿងអស់ល័ក្ខជាប់ដៃសមត្ថកិច្ចកម្លាំងបញ្ជាការឯកភាពស្រុកពេជ្រាដា។

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ លោក អ៊ាន​ ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២​ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី​ ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២​គ្រឿង​ ដោយបានដេញប្រផាត់​ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦​ ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដា  រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ ។ វត្ថុតាងឈេី​ និងរថយន្តទាំង០២គ្រឿង​ បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង​ និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ​ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ដីព្រៃលិចទឹកនិងព្រៃបម្រុងស្មាច់ជាជម្រកបច្ឆាជាតិជាច្រើនហិចតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ដីព្រៃលិចទឹកនឹងព្រៃបំរុងស្មាច់ ជាជម្រកមច្ឆាជាតិ ជាច្រើនហិកតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មស៊ិតផ្ទាល់ខ្លួន។ ខេត្តកោះកុង÷នៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤លោក ក្រួច បរី សីហា អភិបាលស្រុកបូទុមសាគរ បានប្រើ កណ្ដាប់ដែក ចាត់វិធានការ ទៅលើគ្រឿងចក្រមកលួច ឈូសឆាយដីព្រៃបំរុងស្មាច់ នឹង ដីព្រៃលិចទឹកដែលជាដីជំរក មច្ឆាជាតិ រស់នៅ ដើម្បីបន្តពូជ ប្រមាណ70ហិកតា ដែលជាដីរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋភិបាល ស្រុកបូទុមសាគរ និង រដ្ឋបាល ខេត្តកោះកុង។ នៅក្នុងការចុះចាប់គ្រឿងចក្រ ដែលលួចមក​ឈូសឆាយដីព្រៃលិចទឹកនោះ ដឹកនាំកម្លាំង ដោយ លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ លោក រ៉ែម សុធា មន្រ្តីសាលាស្រុក បូទុមសាគរ និង កម្លាំង នគរបាលស្រុក កម្លាំង រាជអាអាវុធហត្ថ ស្រុក លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ អណ្តូងទឹក។ ដោយឡែក តៃកុង គ្រឿងចក្រ បានដាក់មេប្រូចរត់បាទជើងសព្រាតដោយឡែក ថៅកែ គ្រឿងចក្រ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ប្រជាពលរដ្ឋបួនប្រាំភូមិរស់នៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីពួកគាត់ស្នើសុំឯកឧត្តមអភិបាខេត្តមណ្ឌលគិរីដូចជាអាជ្ញាធរដែនដីនៅក្នុងខេត្តមណ្ឌលគីរីមេត្តាជួយពួកគាត់បានធ្វើរបៀបវិញផង។

ុំម ប្រជាពលរដ្ឋបួនប្រាំភូមិរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំឯកឧត្តមអភិបាលមណ្ឌលគិរី ដូចជាអាជ្ញាធម៌ ដែនដីនៅក្នុងខេត្តមណ្ឌលគិរី មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង។ ថ្ងៃសៅ4រោចខែចេត្រ ឆ្នាំរោងចស័ក ពុទ្ធសករាជ2567ត្រូវថ្ងៃ27 មេសាឆ្នាំ2024។ មណ្ឌលគិរី ប្រជាពលរដ្ឋទទូចស្នើសុំ រដ្ឋាភិបាលយើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្នើសុំដល់ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សពថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំងអស់គ្នាមានការខ្វះខាតស្នើសុំធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយ ហើយក៌មិនបានធ្វើចូលដីក្នុងក្រុមហ៊ុនដែធ្វើតែលើដី តែពួកយើងខ្ញុំធ្លាប់អាស្រាយផលតែប៉ុណ្ណោះ យើងខ្ញុំប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធម៌មូលដ្ឋាន នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ កំពុងមានការខ្វះខាតយ៉ាងខ្លាំង ទីមួយ បំណុលធានាគារ ទីពីគ្មានមុខរបប្រចាំថ្ងៃទីបីត្រូវការលុយកូនទៅរៀននឹងហូបប្រចាំថ្ងៃ ការរុករករ៉ែមាសឬធ្វើមាសនេះ នៅតែក្នុងដីរបស់ពួកខ្ញុំតែប៉ុណ្ណោះ មិនបានទៅធ្វើរំលោភបំពានដីបរិស្ថានឬដីក្រុមហ៊ុនទេ។ យើងខ្ញុំគ្មានមុខរបក្រៅពីរុករកធ្វើរ៉ែមាសទេពួកខ្ញុំជួបនឹងការលំបាកយ៉ាងខ្លាំងទៅលើបំណុលប្រចាំខែរបស់ធានាគារ នឹងការហូបចុកប្រចាំថ្ងៃ នឹងកូនចៅទៅរៀន កូនចៅសង្ឃឹមថារដ្ឋាភិបាលលោកនឹងអនុគ្រោះដល់ពួកខ្ញុំ ជាកូនចៅគ្មានអ្វីសង្ឃឹមក្រៅពីធ្វើរ៉ែមាសនោះឡើយ។ ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរ មកដល់ឯលឧត្តមរដ្ឋមន្ត្រី កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល មេត្តាអនុគ្រោ:អោយពួកយើងខ្ញុំបានប្រកបមុខរបធ្វើរ៉ែមាសបានវិញផង កូនចៅសង្ឃឹងថាឯកឧត្តមនឹងមេត្តាដល់ពួកខ្ញុំ។ជាចុងពួកយើងខ្ញុំសូមគោរពជូន ឯកឧត្តមមានសុខភាពល្អ នឹងទទួលជ័យជម្នះគ្រប់ភារ:កិច្ចកុំបីអខានឡើយ។