ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពិធីបើកវគ្គហ្វឹកហ្វឺនពុលទាហានថ្មីបំពេញក្របខណ្ឌកងទ័ពជើងគោករបស់អង្គភាពយោធភូមិភាគទី 1

ពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក របស់ អង្គភាពយោធភូមិភាគទី១

.
នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាពលទាហានទី ១ យោធភូមិភាគទី ១ មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ដែលពិធីនេះ​ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។

លោកវរសេនីយ៍ឯក ឡាង ពៅ នាយកស្ដីទីសាលាពលទាហានទី ១ បានថ្លែងនូវការ​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើសេច​ក្តី​រាយការណ៍​សង្ខេបអំពីកិច្ចដំណើរការបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក​នៅថ្ងៃនេះថា៖
.
វគ្គហ្វឹកហ្វឺន មានរយៈពេលសិក្សាចំនួន ៩១ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយមានសិក្ខាកាមមកពីអង្គភាពតំបន់ប្រតិបត្តិការសឹករងទាំងបីគឺ តំបន់ប្រតិបត្តិការសឹករងរតនៈគិរី . មណ្ឌលគិរី និង ស្ទឹងត្រែង សរុប ចំនួន១១៨ នាក់។ សិក្សាលើមេរៀនយោធារួមចំនួន ២៣% ,អប់រំចិត្តសាស្ត្រចំនួន ២៥% .យុទ្ធវិធីថ្មើជើង២១% បច្ចេកទេសថ្មើរ៣១%ជើង ។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានថ្លែងនូវការកោតសរសើរចំពោះ​ការយកចិត្តទុក​ដាក់​សហការរៀបចំដ៏ល្អរបស់គណៈនាយកសាលា ធ្វើឲ្យកិច្ចការបើកវគ្គសិក្សាដំណើរការទៅយ៉ាងរលូន តាមការគ្រោងទុក ។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការ ហ្វឹកហ្វឺនរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់នូវគ្រូឧទ្ទេសនាមមេរៀន ទាំងនៅក្នុងថ្នាក់ក៏ដូចជានៅលើទីលានហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ៗដោយប្រកាន់ជាប់ ពាក្យស្លោក ស៊ូបង្ហូរញើសលើទីលានហាត់ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ។

ឧត្តមសេនីយ័ទោ ហួត សុវណ្ណ បានសំណូមពរសូមឲ្យប្អូនៗយើងយកចិត្តទុកដាក់ គោរពវិន័យនិងបទបញ្ជា​របស់​សាលា​ឲ្យបានម៉ឺងម៉ាត់ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នាឲ្យបានរឹងមាំ ថ្វីបើប្អូនៗ ត្រូវបានជ្រើសចេញពីប្រភពផ្សេងគ្នាក៏ដោយ ប៉ុន្តែក្នុងកាលៈទេសៈនេះ ត្រូវចេះ​រស់នៅជា​លក្ខណៈ​សមូហភាព ចេះជួយទុក្ខធុរៈគ្នា ចេះពន្យល់ណែនាំគ្នា ក្នុងនាមជាមិត្តរួមអាវុធ​ ដើម្បីពង្រឹងគុណភាព​វគ្គសិក្សា ឲ្យទទួលបានលទ្ធផលខ្ពស់។

Leave a Reply

Your email address will not be published.