លោក ឌុក សារឿន ហៅ ខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក កំពុងតែសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងកក្រិតគគ្រេង។ (ខេត្តត្បូងឃ្មុំ) ចេញផ្សាយថ្ងៃទី10 ខែមេសាឆ្នាំ2025 លោក ឌុកសារឿន ហៅខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកចំណុះឲ្យវរៈការពារព្រំដែនគោកលេខ ៦១៥ រងការរិះគន់ពីប្រជាពលរដ្ឋថាបានពង្រាយកូនចៅឱ្យដើរមើលផ្លូវនិងកាងបទល្មើសម៉ូតូគេចពន្ធឆ្លងដែនពីរប្រទេសវៀតណាមចូលមកកម្ពុជា ហើយក៌ជាអ្នកឈរចាំរាប់ក្បាលម៉ូតូដើម្បីដកតុងពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធទាំងនោះយកទុកឲ្យខ្លួនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម៉ូតូគេចពន្ធដែលលួចចូលមកតាមច្រកព្រំដែនគោកកូនជ្រូកខាងលើ បានធ្វើសកម្មភាពនាំចូលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនដែលមាន សមត្ថកិច្ចណាហ៊ានប៉ះពាល់និងធ្វើការបង្ក្រាបបាននោះទេ ព្រោះថាលោក ឌុក សារឿន ហៅខា មានខ្នងបង្អែកជាអ្នកធំចាំជួយជុំជ្រែង ទើបលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកខាងលើនេះ និងបក្សពួកហ៊ានព្រឹតបើកដៃអោយក្រុមឈ្មួញទាំងនេះ ទើបមិនមានសមត្ថកិច្ចស្ថាប័ពាក់ព័ន្ធមួយណាហ៊ានប៉ះពាល់ឡើង ។ ប្រភពបានបញ្ជាក់ទៀតថាក្រុមឈ្មួញដែលរកស៊ីម៉ូតូគេចពន្ធទាំងនោះត្រូវគេស្គាល់ឈ្មោះទី ១ ឈ្មោះ លោក តុងរស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុងស្រុកញាក្រែកខេត្តត្បូងឃ្មុំ ទី ២ ឈ្មោះលោក ឡឺម រស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទី ៣ ឈ្មោះ លោក ម៉េង រស់នៅភូមិ ជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ទី ៤ […]
Month: April 2025
លោកវីរៈសេនីយ៍ឯកកាន់ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យត្រៀមកម្លាំងជាង 80 នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
មុំ លោកវរៈសេនីយ៍ឯក កាន់ ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ត្រៀមកម្លាំងជាង ៨០ នាក់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានត្រៀមកម្លាំងបាន ត្រៀមកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសនៅ វត្តអារាម រមណីយដ្ឋាននានា និងតាមទីប្រជុំជន ចាប់ពីថ្នាក់អធិការក្រុងរហូតដល់ភូមិឃុំសង្កាត់ ដើម្បីធានាបានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ក្រោមការរដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ។ បានប្រាប់ អង្គភាពសារព័ត៌មានយេីង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ បានឱ្យដឹងថា កម្លាំងចំនួន ៨២នាក់ ដែលបានគ្រោងទុក្ខ ក្នុងនោះកម្លាំងអន្តរាគមន៍ ដើម្បីចុះការពារតាមបណ្តាគោលដៅសំខាន់ៗ កម្លាំងល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន វត្តអារាម និងកន្លែងសប្បាយនានា។ លោកវរៈសេនីយ៍ឯក […]