ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពិធីបើកវគ្គហ្វឹកហ្វឺនពុលទាហានថ្មីបំពេញក្របខណ្ឌកងទ័ពជើងគោករបស់អង្គភាពយោធភូមិភាគទី 1

ពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក របស់ អង្គភាពយោធភូមិភាគទី១ . នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាពលទាហានទី ១ យោធភូមិភាគទី ១ មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ដែលពិធីនេះ​ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។ លោកវរសេនីយ៍ឯក ឡាង ពៅ នាយកស្ដីទីសាលាពលទាហានទី ១ បានថ្លែងនូវការ​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើសេច​ក្តី​រាយការណ៍​សង្ខេបអំពីកិច្ចដំណើរការបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក​នៅថ្ងៃនេះថា៖ . វគ្គហ្វឹកហ្វឺន មានរយៈពេលសិក្សាចំនួន ៩១ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មេភូមិអង្គរជ័យមានឈ្មោះហើយថនថ្លើមធំណាស់ហ៊ានបញ្ជាជនមិនស្គាល់ឈ្មោះឲ្យទៅកាប់បំផ្លាញក្រសួងពលរដ្ឋអស់ចំនួន 190 ដើមនៅចំណុចដីចម្ការព្រីមៀនជាកៅស៊ូរបស់អ្នកមានស៊ីដាត្រូវជាម្ចាស់ចំការកៅស៊ូប្ដីឈ្មោះញញឹមរស់នៅ។

មេភូមិអង្គជ័យឈ្មោះហៃថន ថ្លើមធំណាស់ហ៊ានបញ្ជាជនមិនស្គាល់ឈ្មោះអោយទៅកាត់បំផ្លាញកៅស៊ូពលរដ្ឋអស់ចំនួន190ដើម នៅចំណុចដីចំការព្រៃមៀន ជាកៅស៊ូរបស់អ្នកមីងដេតស៊ីដា ត្រូវជាម្ចាស់ចំការកៅស៊ូប្តីឈ្មោះញ៉ញឿន រស់នៅភូមិអង្គជ័យ។ #ខេត្តត្បូងឃ្មុំ #ថ្ងៃទី1 ខែឧសភាឆ្នាំ2025 លោកមេភូមិអង្គជ័យថ្លើមធំណាស់ហ៊ានបញ្ជាអោយជនមិនស្គាល់ឈ្មោះកាប់បំផ្លាញកៅស៊ូ អស់ចំនួន190ដើម ពលរដ្ឋមួយគ្រួសាររស់នៅភូមិអង្គជ័យឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ម្ចាស់ចំការកៅស៊ូ មានឈ្មោះដេតស៊ីនឹងប្តីឈ្មោះញ៉ញឿន រស់នៅភូមិឃុំខាង កំពុងែដង្ហើយរកយុត្តិធម៌ដល់ក្រុមគ្រួសារ។ អ្នកមីងដេតស៊ីដានឹងប្តីរបស់គាត់បានទៅដាក់បណ្តឹង ទៅលើឈ្មោះហៃថនជាមេភូមិអង្គជ័យ ទៅសាលាដំបូងខេត្តត្បូងឃ្មុំហើយមិនឃើញមានចំណាត់ការ ណាមួយទៅលើមេភូមិអង្គជ័យលោកហៃថននៅឡើយដែលបាននាំបក្សពួកទៅកាប់បំភ្លេចបំផ្លាញកៅស៊ូ របស់អ្នកមីងដេតស៊ីដារស់នៅភូមិអង្គជ័យឃុំស្រឡប់ខេត្តត្បូងអស់ចំនួន190ដើមនៅចំណុចដីចំការព្រៃមៀនជារបស់អ្នកមីងដេតស៊ីដាប្តីមានឈ្មោះញ៉ញឿន។ តើលោកមេភូមិអង្គជ័យ មានអំណាចត្រឹងជាសម្បត្តិមេភូមិសោះហ៊ានធ្វើបាបប្រជាពលរដ្ឋបើលោកមេភូមិអង្គជ័យ រូបនេះបើបានឡើងជាអភិបាលស្រុកវិញរាស្រ្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រហែកជាស្លាប់អស់មិនសល់ទេដោយសារទង្វើអាក្រក់របស់មេភូមិអង្គជ័យ លោកហៃថន មិនដឹងគាត់គិតអ្វីបានហ៊ាននាំគ្នីគ្នាមកកាប់បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋទៅវិញតើគាត់ធ្វើការងារបំរើប្រជាពលរដ្ឋក៌ធ្វើការងារដើម្បីបក្សពួកនឹងក្រុមគ្រួសារបស់គាត់ សូមអាជ្ញាធម៌មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មឹត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារផង ពីព្រោះដីចំការកៅស៊ូនេះមានផលប៉ះជាមួយក្រុមហ៊ុនភ្លើង តែខាងក្រុមហ៊ុនត្រូវចេញសំណងប៉ះពៅមកគ្រួសារបស់នាងខ្ញុំមិនបានសំណងផងហេតុ លោកមេភូមិហ៊ាន យកមនស្សមកកាប់បំផ្លាញកៅស៊ូរបស់ទៅវិញ។ ខ្ញុំបាទនាងខ្ញុំសូមសំណូមពរមកដល់អភិបាលខេត្តត្បូងឃ្មុំនៃគណៈអភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យកូនចៅផងព្រោះអីមេភូមិរូបនេះកាប់កៅស៊ូខ្ញុំអស់រាប់រយដើមហើយថាកាបើច្រឡំមិនទទួលខុសត្រូវ វាដូចជាអយុត្តិធម៌ចំពោះក្រុមគ្រួសារខ្ញុំណាស់។ បើសិនទុកលោកមេភូមិនេះធ្វើការតទៅទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះរស់មិនបានសុខស្រួលឡើយគួរណាស់តែខាងអាជ្ញាធរដែលរកមនុស្សមានសមត្ថកិច្ចយកមនុស្សដែលមានសមត្ថភាពមក ដឹកនាំក្នុងភូមិទើបល្អប្រសើរ។ គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំចុះផ្សាយក្នុងនៃស្ថាបនាតែប៉ុណ្ណោះតាមការជាក់ស្តែងមិនបានចុះមូលបង្កាច់ទៅលើបុក្គលណាម្នាក់ឡើយ បើខាងសាម៉ីខ្លួនកើតទុកមិនសុខចិត្តអាចខកមកកាន់អង្គភាពយើងខ្ញុំាននឹងធ្វើការបកស្រាយជូនឡើងវិញសូមអរគុណសូមគោរពលា។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោកឌុបសាវឿនហៅខាមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកកំពុងសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងដែនពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង។

លោក ឌុក សារឿន ហៅ ខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក កំពុងតែសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងកក្រិតគគ្រេង។ (ខេត្តត្បូងឃ្មុំ) ចេញផ្សាយថ្ងៃទី10 ខែមេសាឆ្នាំ2025 លោក ឌុកសារឿន ហៅខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកចំណុះឲ្យវរៈការពារព្រំដែនគោកលេខ ៦១៥ រងការរិះគន់ពីប្រជាពលរដ្ឋថាបានពង្រាយកូនចៅឱ្យដើរមើលផ្លូវនិងកាងបទល្មើសម៉ូតូគេចពន្ធឆ្លងដែនពីរប្រទេសវៀតណាមចូលមកកម្ពុជា ហើយក៌ជាអ្នកឈរចាំរាប់ក្បាលម៉ូតូដើម្បីដកតុងពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធទាំងនោះយកទុកឲ្យខ្លួនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម៉ូតូគេចពន្ធដែលលួចចូលមកតាមច្រកព្រំដែនគោកកូនជ្រូកខាងលើ បានធ្វើសកម្មភាពនាំចូលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនដែលមាន សមត្ថកិច្ចណាហ៊ានប៉ះពាល់និងធ្វើការបង្ក្រាបបាននោះទេ ព្រោះថាលោក ឌុក សារឿន ហៅខា មានខ្នងបង្អែកជាអ្នកធំចាំជួយជុំជ្រែង ទើបលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកខាងលើនេះ និងបក្សពួកហ៊ានព្រឹតបើកដៃអោយក្រុមឈ្មួញទាំងនេះ ទើបមិនមានសមត្ថកិច្ចស្ថាប័ពាក់ព័ន្ធមួយណាហ៊ានប៉ះពាល់ឡើង ។ ប្រភពបានបញ្ជាក់ទៀតថាក្រុមឈ្មួញដែលរកស៊ីម៉ូតូគេចពន្ធទាំងនោះត្រូវគេស្គាល់ឈ្មោះទី ១ ឈ្មោះ លោក តុងរស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុងស្រុកញាក្រែកខេត្តត្បូងឃ្មុំ ទី ២ ឈ្មោះលោក ឡឺម រស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទី ៣ ឈ្មោះ លោក ម៉េង រស់នៅភូមិ ជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ទី ៤ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

លោកវីរៈសេនីយ៍ឯកកាន់ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យត្រៀមកម្លាំងជាង 80 នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

មុំ លោកវរៈសេនីយ៍ឯក កាន់ ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ត្រៀមកម្លាំងជាង ៨០ នាក់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានត្រៀមកម្លាំងបាន ត្រៀមកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសនៅ វត្តអារាម  រមណីយដ្ឋាននានា និងតាមទីប្រជុំជន ចាប់ពីថ្នាក់អធិការក្រុងរហូតដល់ភូមិឃុំសង្កាត់ ដើម្បីធានាបានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ក្រោមការរដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ។ បានប្រាប់ អង្គភាពសារព័ត៌មានយេីង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ បានឱ្យដឹងថា កម្លាំងចំនួន ៨២នាក់ ដែលបានគ្រោងទុក្ខ ក្នុងនោះកម្លាំងអន្តរាគមន៍ ដើម្បីចុះការពារតាមបណ្តាគោលដៅសំខាន់ៗ កម្លាំងល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន វត្តអារាម និងកន្លែងសប្បាយនានា។ លោកវរៈសេនីយ៍ឯក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

គេហទំព័រមាតុភូមិកម្ពុជាចេញផ្សាយថ្ងៃទី១៤ខែមិនាឆ្នាំ២០២៥

សាលាដំបូងខេត្តកណ្តាល លិខិតជូនដំណឹង អំពីការបញ្ចូនតាមការផ្សាយជាសារណ:។ យើងហង្សសុបញ្ញាក្រឡាបញ្ចីសាលាដំបូងខេត្តកណ្តាល។ បានឃើញមាត្រា២៤៦នឹងមាត្រា២៥៦ក្រមតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/ រកម/0៧០៦/០២១ ចុះថ្ងៃទី០៦ខែកក្កដាឆ្នាំ២០០៦។ បានឃើញសំណុំរឿងរដ្ឋប្បវេណី លេខ៩៥៤ចុះថ្ងៃ២៣ខែវិច្ឆិកាឆ្នាំ២០២៤របស់សាលាដំបូងខេត្តកណ្តាល។ បានឃើញពាក្យសុំបញ្ជូនតាមការផ្សាយជាសាធារណៈចុះថ្ងៃទី 4 ខែកុម្ភៈឆ្នាំ 2025 របស់លោកមេធាវីម៉ៅសុភារិទ្ធលេខ 275 ជាមេធាវីតំណាងដោយអាណត្តិឲ្យដើមចោទបានខេងរៀបការសម្រេចបង្គាប់ឲ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលេខ 021 ក៏ចុះថ្ងៃទី13 ខែមីនាឆ្នាំ 25 របស់សាលាដំបូងខេត្តកណ្ដាល សូមជម្រាបមក។ ចុងចម្លើយឈ្មោះសុខហួតភេទប្រុសកើតឆ្នាំ 1975 សញ្ជាតិខ្មែរមានអាសយដ្ឋាននៅផ្ទះលេខ113 ផ្លូវលេខ 233 ក្រុមទី 22 សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ។ ឲ្យបានជ្រាបថាសាលាដំបូងខេត្តកណ្ដាលបានសម្រេចធ្វើការបញ្ជូនដីកាកោះនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ) ពាក្យសុំកែតម្រូវពាក្យបណ្ដឹងតវ៉ាចុះថ្ងៃទី17 ខែកុម្ភៈឆ្នាំ 2025 និងសេចក្តីថ្លែងការណ៍របស់ភាគីដើមចោទ តាមកាផ្សាយជាសាធារណៈនិងកំណត់យកថ្ងៃទី 3 ខែមេសា ឆ្នាំ 2025 វេលាម៉ោង 02 00 នាទីរសៀលជាការបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ការទាញយកហេតុផល (លើកទី 2) ហេតុនេះដើម្បីជៀសវាងការយឺតយ៉ៅនីតិវិធីមានភាពចាំបាច់ដើម្បីធ្វើការបញ្ជូនលីកាបៀកសំកែតម្រូវពាក្យបណ្ដឹងតវ៉ាចុះថ្ងៃ 17 ខែកុម្ភៈ 25 និងសេចក្តីថ្លែងការណ៍របស់ដើមចោទ ខាងលើនេះតាមការផ្សាយជាសាធារណៈ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សិស្សានុសិស្សនៅជនបទដាច់ស្រយាលជាង១ម៉ឺននាក់ ទទួលបានការសិក្សាតាមរយៈអង្គការ UWS មណ្ឌលគិរី៖ សាលារៀនជិត១០០កន្លែង ក្រោមជំនួយរបស់អង្គការUWSកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសិស្សរស់នៅតាមតំបន់ដាច់ស្រយាលប្រមាណជាង១ម៉ឺននាក់ទទួលបានការសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ។ ថ្មីៗនេះសាលារៀងចំនួន២៦កន្លែងបន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានបញ្ចប់គម្រោងសាងសង់ជាផ្លូវការ និងបានរៀបចំពិធីប្រកាសបញ្ចប់គម្រោងនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ។ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ទី១ ប្រកាសបញ្ចប់គម្រោងជាផ្លូវការ របស់អង្គការ UWS កម្ពុជា នៅក្នុងសាលារៀលគោលដៅចំនួន ២៦កន្លែង ដែលស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ២ ចែករំលែកអំពីលទ្ធផលការងារ និងវឌ្ឍនភាព របស់សាលារៀន ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា និងទី៣ ពិភាក្សាអំពីការពង្រឹងការចូលរួមរបស់សហគមន៍ ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍន៍សាលារៀន។ ឯកឧត្តម អនុរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី ៥ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល។ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ សហការធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរឡើង និងចូលរួមលុបបំបាត់ភាពក្រីក្រក្នុងការអប់រំ ប្រកបដោយគុណភាព និងនិរន្តរភាព។ លោក ម៉ក់ សុខា នាយកអង្គការ UWS បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ អង្គការ UWS កម្ពុជា បាននឹងកំពុងកសាងសាលារៀនបឋមសិក្សាចំនួន១៣៦កន្លែង ហើយរៀបចំដំណើរការសាលារៀនដើម្បីកុមារក្រីក្រដែលរស់នៅក្នុងតំបន់ដាច់ស្រយាលទទួលបានការអប់រំ។ ហើយបច្ចុប្បន្ននេះ អង្គការ UWS កម្ពុជា បានគាំទ្រសាលារៀនបឋមសិក្សាចំនួន៩៦កន្លែង ដែលមានសិស្សប្រមាណ១១,០០០នាក់ ដោយសារតម្រូវការខ្វះគ្រូបង្រៀន អង្គការក៏បានជ្រើសរើសគ្រូសហគមន៍ប្រមាណ៦០នាក់ ដើម្បីបង្ហាត់បង្រៀននៅសាលារៀនគោលដៅផងដែរ។ លោក ម៉ក់ សុខា ឱ្យដឹងទៀតថា អង្គការ UWS ក៏មានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដែរ ហើយក្នុងដំណាក់កាលសាកល្បងអនុវត្តផែនការយុទ្ធសាស្ត្រនេះ អង្គការនឹងជ្រើសរើសស្រុកគោលដៅដោយផ្អែកលើការវាយតម្លៃតាមតម្រូវការ និងប្តេជ្ញាចិត្តចូលរួមសម្រេចឱ្យបាននូវការលុបបំបាត់ភាពក្រីក្រក្នុងការអប់រំ ដែលស្ថិតនៅក្នុងតំបន់គោលដៅរបស់ខ្លួន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធ

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធ និងលោកអភិបាលស្រុកកំពង់លែង លោក យ៉ែមច័ន្ទ លក្ខិណា នៅថ្ងៃទី 2០ខែធ្នូឆ្នាំ 2024 ខ្ញុំបាទ អេងស្រស់ វណ្ណៈ អភិបាលរងទទួលផែនបង្ក្រាបបទល្មើសនេសាទបានសហការជាមួយលោក តាត់ សីហាក់ រងខណ័រដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបទល្មើនេសាទ ចំនួន 5 កន្លែង ដោយគោលដៅទីមួយចាប់ពី ករក្រម៉ាលរហូតដល់ចំណុច ចុងព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំផ្លូវទូកនិងឃុំប្រឡាយមាស ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ក្នុងនោះដែរមានកម្លាំងចូលរួមសារុប 19 នាក់នឹងប្រើកាណូតបាឡាស្មាច់ចំនួន 4 គ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះលទ្ធផលសម្រេចបាន ១_រុះរើរបាំងសាច់អួនចំនួន 5 កន្លែងប្រវែងប្រហែល ៧៥0 ម៉ែត្រ ២-លោភលូចំនួន 8 មាត់ ៣-បង្គោល 400 ដើម ៤-ចាក់ត្រីលេងចូលបឹងធម្មជាតិវិញចំនួន 50 គីឡូក្រាម បច្ចុប្បន្នវត្ថុតាមត្រូវបានវផ្លាញចោលនៅនឹងកន្លែង គួររំលឹកផងដែរថាលោក អេងស្រស់វណ្ណៈអភិបាលរងស្រុកកំពង់លែង កន្លងមកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកខេត្តចុះបង្ក្រាប់បទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកកំពង់លែងដូចភ្លៀងរលឹមហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទកុំឱ្យប្រើឧបករណ៍នេសាទណាដែលច្បាប់ស្ដីពីជលផលជលផលត្រូវបានហាមឃាត់ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកអភិបាលស្រុកកំពង់លែងលោក យ៉ែមច័ន្ទលក្ខណា មេត្តាជ្រាបជាព័ត៌មាន

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កម្ពុជាវៀតណាមសម្ដែងសិល្បៈរួមគ្នាដើម្បីបង្កើនចំណងមិត្តភាពលើវិស័យវប្បធម៌ទេសចរណ៍និងសិល្បៈ

កម្ពុជា-វៀតណាម សម្តែងសិល្បៈរួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព លើវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈ អត្ថបទ៖ ដោយលោក អុិនសុវណ្ណា មណ្ឌលគិរី៖​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែ​រឹង​មាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម)​ និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍​​ និងកីឡាខេត្តដាក់ឡាក់ លោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា​ ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ […]