ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អាជ្ញាធរក្រុងសែនមនោមសហការជាមួយមន្ត្រីជំនាញចូលរួមសម្អាតអនាម័យបរិស្ថានក្នុងក្រុងសែនមនោរម្យដើម្បីទាក់ទែងភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តនៅភាគឥសាន។

អាជ្ញាធរក្រុងសែនមនោរម្យ សហការជាមួយមន្រ្តីជំនាញ ចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងសែនមនោរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្ត នៅភាគឦសាន មណ្ឌលគិរី៖ ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ និងលោក ឌិម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តស្តីទី មន្ទីរអប់រំយុវជន និងកីឡាខេត្ត រួមទាំង យុវជនប្រមាណ ១០០នាក់ បានចូលរួមយុទ្ធនាការសំអាតអនាម័យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភណភាព។ លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុង បានចាត់ឲ្យក្រុមការងារ សហការជាមួយជាមន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចៅសង្គាត់ លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស បានចុះសំអាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ សួនច្បារ និងទីប្រជុំជនក្នុងក្រុងសែនមនោរម្យ។ […]