ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ដីរបស់រដ្ឋជាច្រើនហិចតាត្រូវបានឈ្មោះអឹមគឹមឡុងរ៉ូយកអាប៊ុលឈូសឆាយយកធ្វើដីព្រៃរាប់ហិចតានៅចំណុចភូមិកកោះឃុំលកវែងឫស្សីស្រុកជីក្រែងខេត្តសៀមរាប។

ឈ្មោះអឹមគឹមឡុងរ៉ូបានយកអាប៊ុលឈូសឆាយដីព្រៃជាសម្បត្តិរដ្ឋជាច្រើនហិចតាកំពុងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅចំណុចភូមិកកោ: តើអាជ្ញាឃុំល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាប បានដឹងហើយហេតុអ្វីមិនទប់ស្កាត់។ ថ្ងៃព្រហស្បតិ៍3រោចខែស្រាពណ៍ ឆ្នាំរោងឆស ពុទ្ធស័ករាជ2568 ត្រូវ22ខែសីហាឆ្នាំ2024 ខេត្តសៀមរាប( ចេញផ្សាយ ថ្ងៃទី 22/ខែសីហា/ 2024 យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិកកោ: ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបពួកគាត់រស់នៅជិតដីលោកអឹមគឹមឡុងរ៉ូ បានឈូសឆាយដីរដ្ឋយកជាច្រើនហិចតា ខាងមន្ត្រីឃុំស្រុកបានដឹងព្រមទាំងរដ្ឋបាលព្រៃឈើបានចុះមកអោយលោកអឹមគឹមឡុងរ៉ូ ផ្អាកបញ្ឍប់ធ្វើសកម្មភាពឈូសឆាយដីព្រៃម្តងហើយដែហើយតែឈ្មោះអឹមគឹមឡុងរ៉ូហាក់បីដូចមិនខ្លាចអាជ្ញាធរសោះឡើយប្រហែលលោកអឹមគឹមឡុងរ៉ូ មានខ្នងបង្អែកធំហើយមើលទៅ។ ដីនេះជាសម្បត្តិរដ្ឋ ត្រូវលោកអឹមគឹមឡុងរ៉ូបំផ្លាញដីព្រៃអស់ច្រើនហិចតាហិនហោចមហន្តរាយយកដីព្រៃឈូសឆាយទៅជាវាល អស់ហើយដើមឈើតូចធំក៌គ្មានសល់ដែ ក្លាយទៅជាដីស្រែ រួចហើយជួលឬលក់បន្តអោយប្រជាពលរដ្ឋ ដែលត្រូវការដីធ្វើស្រែចំការ តើលោកអឹមគឹមឡុងរ៉ូមានអំណាចធំប៉ុណ្ណាទើបបំផ្លាញព្រៃឈើយកដីបាន បើគ្មានការបើកដៃពីអាជ្ញាធរមូលដ្ឋានអោយធ្វើ ក៌មិនអាចធ្វើបានដែ ធ្វើយ៉ាងអណាធិបតេយ្យ ទីបំផុត ឈ្មោ:អឹមគឹមឡុងរ៉ូបំផ្លាញដីព្រៃច្រើនហិចតាមូលហេតុអ្វី បានអាជ្ញាធ្វើមិនដឹងមិនលឺឬមួយត្រូវដឹងត្រូវផ្លែគ្នាជាប្រព័ន្ធហើយក៌មិនដឹង។ គួរបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី 11ខែសីហសឆ្នាំ2024 អ្នកព័ត៌មានបានចុះដល់ទីតាំងកន្លែងដីលោកអឹមគឹមឡុងរ៉ូ តើមន្ត្រីជំនាញ លោកនាយខណ្ឌរដ្ឋព្រៃឈើ បានដឹងទីតាំងដី នៅចំណុចភូមិឃុំខាងលើនេះដែឬទេ កំពុងរុករានទន្រ្ទានយកដីទៅលក់អោយផ្សេង តើលោកសូផល្លាខាងរដ្ឋបាលព្រៃឈើបានដឹងហើយតែពុំមានចំណាត់ការទៅលើឈ្មោះអឹមគឹមឡុងរ៉ូ។ លោកអឹមគឹមឡុងរ៉ូឈូសឆាយរុករានទន្រ្ទានយកដីបំផ្លាញព្រៃឈើតូចធំអស់គ្មានសល់ហើយ នៅចំណុចភូមិកកោះឃុំល្វែងឫស្សីសៀមរាបអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពទៀត បានចុះទៅដល់ទីតាំងថតផ្តិតយករូប ភាពនៅតំបន់ទីតាំងឈូស ឆាយដីព្រៃភូមិកកោ:ឃុំល្វែងឫស្សីស្រុកជីក្រែងខេត្តសៀមរាប អ្នកសារព័ត៌មានយើង ក៏បានសម្ភាសន៍ ជាមួយនឹងប្រជាពលរដ្ឋកបាន រាយការណ៌ទៅលោកនាយខណ្ឌឱលោកចុះមកមើល លោកឆ្លើយថាចាំដាក់កម្លាំងអោយទៅមើល លោកបានបន្តទៀតថាបើដីអាស្រ័យផលបានតែកុំរុករានទន្ទ្រានបន្ថែមទៀត ហើយបើចង់ដឹងច្បាស់សួរទៅប្រធានកសិកម្មឬរដ្ឋបាលព្រៃឈើវិញ។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើវាសនារបស់លោកវីរៈសេនីយ៍ទោហ៊ុមសុរិនអធិការស្រុកគិរីសាគរខេត្តកោះកុងនិងទៅជាយ៉ាងណាបើផឹកស៊ីប៉ាញ់បោះសេរីផ្កើននិងការហាមឃាត់ក្នុងអំឡុងពេលដែលបក្សប្រឆាំងកំពង់ប្រកាសធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្រុកច្បាប់

ុំ តើវាស្នារបស់លោកវរសេនីយ៍ទោ ហ៊ុម សារឺន អធិការរងស្រុកគីរិសាគរខេត្តកោះកុងនឹងទៅជាយ៉ាងណា.? បើផឹកស៊ីបាញ់បោះសេរី ផ្គើននឹងការហាមឃាត់ក្នុងអំឡុងពេលដែលបក្សប្រឆាំង កំពុងប្រកាសបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ #ខេត្តកោះកុង៖ រដ្ឋាភិបាលបានប្រកាសអាសន្នចំណុចខ្ពស់នៅថ្ងៃទី១៧នឹង១៨ខែសីហាឆ្នាំ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូចបានបង្កើតគ្រុប telegram នឹងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គមដើម្បីគៀងគងគ្នាចូលរួមធ្វើបាតុកម្មក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កងកម្លាំងទូទាំងប្រទេសគឺត្រូវត្រៀម២៤ម៉ោងប្រយុទ្ធទប់ស្កាត់បក្ខពួកជ្រុលនិយមទាំងនោះដែលបានចាញ់បោក ឃោសនាពួកប្រឆាំងដែលរស់នៅក្រៅស្រុក តែផ្ទុយទៅវិញលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង នៃ អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង បែជាមិននៅប្រចាំការត្រៀមខ្លួនទប់ស្កាត់តាមបទបញ្ជារ បែជាទៅផឹកសុីរហូតមានការបាញ់បោះសេរីនៅក្នុងហាងមួយកន្លែង។ យោងតាមប្រភពបានឲ្យដឹងថានៅ ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នៅចំណុចហាងទំនប់ទឹកអូរជើងស៊ន ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង គេបានឃើញលោក វរសេនីយ៍ទោ ហ៊ុម សារឺន បានអង្គុយផឹកសុីជុំគ្នាជាមួយបងប្អូនតែមិនដឹងជាមានរឿងអ្វីស្រាប់តែលោក ហ៊ុម សារឺន បានដកកាំភ្លើងម៉ាកឡុក បាញ់ឡើងទៅលើចំនួន៤គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាងដោយមិនតក់ស្លត់មិនភ័យខ្លាចអ្វីទាំងអស់ យោងតាមប្រភពបានបញ្ជាក់ថាចរិករបស់លោក វរសេនីយ៍ទោ ហ៊ុម សារឺន មិនសាកសមជាមន្ត្រីបំរើរាស្ត្រទាល់តែសោះ ថ្ងៃទី១៧គឺជាថ្ងៃប្រកាសអាសន្នចំណុចខ្ពស់គួរណាតែត្រៀមខ្លួនទប់ស្កាត់រក្សាសន្តិភាពតែផ្ទុយទៅវិញខ្លួនជាមន្ត្រីនគរបាលមានតួនាទីទប់ស្កាត់រាល់បទល្មើសបែទៅជាបង្កើតបទល្មើសដោយខ្លួនឯងដែលនាំឲ្យចលាចលសង្គម។ ជុំវិញរឿងលោក វរសេនីយ៍ទោ ហ៊ុម សារឺន អធិការរង ស្រុកគីរីសាគរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើហេតុអ្វីបានជាមេឈ្មួញឈ្មោះសួតខេងប្រមូលទិញឈើមករក្សាទុកនៅចំណុចភូមិខ្លាឃ្មុំឃុំគោកធ្លកស្រុកជីក្រែងខេត្តសៀមរាប។

តើហេតុអ្វីបានជាមេឈ្មួញឈ្មោ:សួតខេងប្រមូលទិញឈើយកមករក្សាទុកនៅចំណុចភូមិខ្លាឃ្មុំឃុំគោគធ្លក ស្រុកជីក្រែងខេត្តសៀមរាប។ _ចេញផ្សាយថ្ងៃទី07ខែសីហាឆ្នាំ2024។ (ខេត្តសៀមរាប៖)ប្រជាពលរដ្ឋឲ្យដឹងច្បាស់ថាឈើជាប្រភពដេីមចមនៃការបំភ្លេចបំផ្លាញព្រៃឈើជាធនធានធម្មជាតិយ៉ាងវិនាសហិនហោច បេីសមត្ថកិច្ចជំនាញមិនយកចិត្តទុកដាក់ថែរក្សារការពារព្រៃឈេីឲ្យបានម៉ត់ចត់នោះទេនឹងបាត់បង់អស់ព្រៃឈើនៅថ្ងៃខាងមុខមិនខាន។ នៅថ្ងៃទី ០៦.០៧ ខែសីហាឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មកថា : មានឡានសាំងយ៉ុងពីបីជាគ្រឿងបានដឹកឈើយកមកលក់ឲ្យឈ្មោះសួតខេង នៅភូមិខ្លាឃ្មុំ បើកធ្វើសិប្បកម្មយ៉ាងអាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចដេកស៊ីប្រាក់រដ្ឋបង្កើតអោយមានបទល្មើសជារៀងរាល់ថ្ងៃ ជាពិសេស លោកហុងដានាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង ជាមន្ត្រីអសកម្មបំផុតក្នុងការទប់ស្តាត់ អនុផលព្រៃឈើ។ មួយរយចុងក្រោយនេះ ប្រជាពលរដ្ឋតែងតែរាយការណ៌ ជូនអ្នកសារព័ត៌មាន អោយចុះផ្សព្វផ្សាយព័ត៌មាន បានដឹងដល់ថ្នាក់លើ ថានៅក្នុងភូមិខ្លាឃ្មុំ មានសិប្បកម្មជាច្រើនកន្លែងធ្វើនៅពេលយប់ ប្រជាពលរដ្ឋរស់ម្តុំនោះដេកនៅមិនបានឡើងនៅពេលយប់ គួរណាស់មន្ត្រីពាក់ព័ន្ធ នៅក្នុងស្រុកជីក្រែងខេត្តសៀមរាប យកចិត្តទុកដាក់រាល់បទល្មើសព្រៃឈើទាំងនេះផង បើពុំដូច្នេះទេ ប្រជាពលរដ្ឋអស់សេចក្តីទុកចិត្តលើថ្នាក់ដឹកនាំនៅក្និងមូលដ្ឋាន មិនខានឡើយ។ មេឈ្មួញឈ្មោះសួតខេងបានប្រមូលទិញឈើសុក្រំយកមករក្សាទុកដើម្បីធ្វើសិប្បកម្មកនឹងលក់ចែកចាយបន្តទៀតតាមតម្រូវការពីឈ្មួញបញ្ជាទិញពីខ្លួន គួរណាស់លោកហុងដានាយផ្នែករដ្ឋបាលព្រៃស្រុកជីក្រែង។ មានវិធានការបង្រ្កាបឬទប់ស្កាត់បទល្មើសព្រៃឈើផងទានពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានបញ្ជាក់ជូនខាងលេី នេះជាសក្ខីកម្មដែលប្រជាពលរដ្ឋដាក់ការសង្ស័យថាបេីមិនមានការឃុបឃិតឬសំណូកសូកប៉ាន់ដល់ជំនាញទាំងនេះទេប្រាកដជាមិនអាចដឹកជញ្ជូនឈើខុសច្បាប់បានឡេីយ។ ក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនាៗរបស់អង្ការសង្គមស៊ីវិល ក៏ដូចជាប្រជាសហគមន៍ដែលបង្ហាញថាព្រៃឈើក្នុងតំបន់ដែនជម្រកបឹងពេ ក្នុងខេត្តសៀមរាបនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃតើហេតុអ្វីបានជាមេឈ្មួញរកសុីប្រមូលទិញឈើខុសច្បាប់យកមករក្សាបានមេឈ្មួញពីរនាក់បីអ្នក មេឈ្មួញដ៍ទៃៗទៀត នៅក្នុងទឹកដីភូមិខ្លាឃ្មុំ ស្រុកជីក្រែងខេត្តសៀមរាប មានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៀត។ ឈើប្រណីតក្តីមិនប្រណិតក្តី ដែលប្រភពអះអាងថាត្រូវមានមេឈ្មួញជាថៅកែឈើដែលមានឈ្មោះខាងលេី គគៀងឲ្យមនុស្សមួយក្រុមសំខាន់ៗ ចូលកាប់ឈើក្នុងព្រៃដែនជម្រកបឹងពេ ពិសេសព្រៃដែលនៅសេសសល់បន្តិបន្តួចប៉ែកខាងកេីត ខាងជេីង វត្តភ្នំពេីងនិងខាងជេីងភូមិក្បាលខ្មោចស្ថិតក្នុងឃុំខ្វាវ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ព្រឹកថ្ងៃចន្ទមួយកើតខែពិសាខឆ្នាំរោងឈរសាក់ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 5 ខែសីហា 2024 ម៉ោង 9.09 នាទីនៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ 3 ទឹកទី 1 ប្រាសាទព្រះវិហារ។

នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩៖០៩នាទី នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ទិសទី១ប្រាសាទព្រះវិហារ នាយទាហាននាយទាហានរងនិងពលទាហានរាប់ពាន់រាប់ម៉ឺននាក់បានវាយញួងទូងស្គរគោះប៉ោតអបអរសាទបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការ​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពង ពីសំណាក់កម្លាំងកងពលធំអន្តរាគមន៍ខេខ៣ឈរជើងទឹសទី១ប្រាសាទព្រះវិហារ។ #ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលឲ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្ដីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្ដែងនឹងអាចអនុវត្តបាន។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិជជែកពិភាក្សាអំពីការងារសមរម្យនៅកម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។ ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាងនិយោជកជាដើម។ សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ហើយដែលកម្ពុជាបានបង្កើតឱ្យមានសិក្ខាសាលាត្រីភាគីថ្នាក់ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលានឹងបើកការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តានៃសេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់ជាសូចនាករក្នុងការអនុវត្តលើសសរស្តម្ភទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្តបានដើម្បីធានាបានជាប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។ ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃពេលវេលាដែលត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។ ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតចែកជូនពលរដ្ឋ 163 គ្រួសារនៅស្រុកគូលែន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋ១៦៣គ្រួសារ នៅស្រុកគូលែន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង។

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ទី 12 រោចខែអាសាឍឆ្នាំរោងឆសក័ ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 1 ខែសីហាឆ្នាំ 2024សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែងសហគមន៍នេសាទស្វាយរំពារសែនជ័យនឹងអន្លង់មេត្រីសែនជ័យដឹកនាំដោយលោកលី ឡាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្នុងនោះមានកម្លាំងចូលរួមសរុប 48 នាក់និងមធ្យោបាយធ្វើដំណើរបាឡាត់ស្មាច់ចំនួន 11 គ្រឿងបានចុះបង្ក្រាប់បទល្មើសនេសាទ ក្នុងភូមិសាស្រ្ដស្រុកកំពង់កំពង់លែងឋិត នៅចំណុចទំនប់ស្រុកក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជារបាំងមានប្រវែងៗខុសស្ដីពីច្បាប់ជលផលក្នុងរដូវបិទនេសាទដែលបានហាមឃាត លទ្ធផលសម្រេចបាន។ ១_របាំងសាច់អួនមួយករណីស្មើនឹង 7 កន្លែងប្រវែងចំនួន 1050 ម៉ែត្រ ២_លបសាច់អួនចំនួន 31គ្រឿង បង្គោលចំនួន 500 ដើម វត្ថុតាងត្រូវកម្ទេចចោលនៅនឹងកន្លែង ហើយក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទអោយឈប់ប្រើប្រាស់ ឧបករណ៍នេសាទណាដែលដែលរដ្ឋត្រូវបានហាមឃាត់ក្នុងរដូវបិទនេសាទនេះដើម្បីរក្សាពូជត្រីធនធានធម្មជាតិនិងជីវៈចម្រុះឱ្យសម្បូរសប្បាយឡើងវិញ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជ្រាបជារបាយការណ៍ ចេញផ្សាយដោយគេហទំព័រមាតុភូមិកម្ពុជាអត្ថបទដោយលោក លីប៊ុនលាងប្រចាំការខេត្តកំពង់ឆ្នាំង។