ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ដីរបស់រដ្ឋជាច្រើនហិចតាត្រូវបានឈ្មោះអឹមគឹមឡុងរ៉ូយកអាប៊ុលឈូសឆាយយកធ្វើដីព្រៃរាប់ហិចតានៅចំណុចភូមិកកោះឃុំលកវែងឫស្សីស្រុកជីក្រែងខេត្តសៀមរាប។

ឈ្មោះអឹមគឹមឡុងរ៉ូបានយកអាប៊ុលឈូសឆាយដីព្រៃជាសម្បត្តិរដ្ឋជាច្រើនហិចតាកំពុងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅចំណុចភូមិកកោ: តើអាជ្ញាឃុំល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាប បានដឹងហើយហេតុអ្វីមិនទប់ស្កាត់។

ថ្ងៃព្រហស្បតិ៍3រោចខែស្រាពណ៍ ឆ្នាំរោងឆស ពុទ្ធស័ករាជ2568
ត្រូវ22ខែសីហាឆ្នាំ2024

ខេត្តសៀមរាប( ចេញផ្សាយ ថ្ងៃទី 22/ខែសីហា/ 2024
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិកកោ: ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបពួកគាត់រស់នៅជិតដីលោកអឹមគឹមឡុងរ៉ូ បានឈូសឆាយដីរដ្ឋយកជាច្រើនហិចតា ខាងមន្ត្រីឃុំស្រុកបានដឹងព្រមទាំងរដ្ឋបាលព្រៃឈើបានចុះមកអោយលោកអឹមគឹមឡុងរ៉ូ ផ្អាកបញ្ឍប់ធ្វើសកម្មភាពឈូសឆាយដីព្រៃម្តងហើយដែហើយតែឈ្មោះអឹមគឹមឡុងរ៉ូហាក់បីដូចមិនខ្លាចអាជ្ញាធរសោះឡើយប្រហែលលោកអឹមគឹមឡុងរ៉ូ
មានខ្នងបង្អែកធំហើយមើលទៅ។

ដីនេះជាសម្បត្តិរដ្ឋ ត្រូវលោកអឹមគឹមឡុងរ៉ូបំផ្លាញដីព្រៃអស់ច្រើនហិចតាហិនហោចមហន្តរាយយកដីព្រៃឈូសឆាយទៅជាវាល អស់ហើយដើមឈើតូចធំក៌គ្មានសល់ដែ ក្លាយទៅជាដីស្រែ រួចហើយជួលឬលក់បន្តអោយប្រជាពលរដ្ឋ ដែលត្រូវការដីធ្វើស្រែចំការ តើលោកអឹមគឹមឡុងរ៉ូមានអំណាចធំប៉ុណ្ណាទើបបំផ្លាញព្រៃឈើយកដីបាន បើគ្មានការបើកដៃពីអាជ្ញាធរមូលដ្ឋានអោយធ្វើ ក៌មិនអាចធ្វើបានដែ ធ្វើយ៉ាងអណាធិបតេយ្យ ទីបំផុត ឈ្មោ:អឹមគឹមឡុងរ៉ូបំផ្លាញដីព្រៃច្រើនហិចតាមូលហេតុអ្វី
បានអាជ្ញាធ្វើមិនដឹងមិនលឺឬមួយត្រូវដឹងត្រូវផ្លែគ្នាជាប្រព័ន្ធហើយក៌មិនដឹង។

គួរបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី 11ខែសីហសឆ្នាំ2024 អ្នកព័ត៌មានបានចុះដល់ទីតាំងកន្លែងដីលោកអឹមគឹមឡុងរ៉ូ តើមន្ត្រីជំនាញ លោកនាយខណ្ឌរដ្ឋព្រៃឈើ បានដឹងទីតាំងដី នៅចំណុចភូមិឃុំខាងលើនេះដែឬទេ កំពុងរុករានទន្រ្ទានយកដីទៅលក់អោយផ្សេង តើលោកសូផល្លាខាងរដ្ឋបាលព្រៃឈើបានដឹងហើយតែពុំមានចំណាត់ការទៅលើឈ្មោះអឹមគឹមឡុងរ៉ូ។

លោកអឹមគឹមឡុងរ៉ូឈូសឆាយរុករានទន្រ្ទានយកដីបំផ្លាញព្រៃឈើតូចធំអស់គ្មានសល់ហើយ នៅចំណុចភូមិកកោះឃុំល្វែងឫស្សីសៀមរាបអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពទៀត បានចុះទៅដល់ទីតាំងថតផ្តិតយករូប
ភាពនៅតំបន់ទីតាំងឈូស
ឆាយដីព្រៃភូមិកកោ:ឃុំល្វែងឫស្សីស្រុកជីក្រែងខេត្តសៀមរាប អ្នកសារព័ត៌មានយើង ក៏បានសម្ភាសន៍ ជាមួយនឹងប្រជាពលរដ្ឋកបាន រាយការណ៌ទៅលោកនាយខណ្ឌឱលោកចុះមកមើល
លោកឆ្លើយថាចាំដាក់កម្លាំងអោយទៅមើល លោកបានបន្តទៀតថាបើដីអាស្រ័យផលបានតែកុំរុករានទន្ទ្រានបន្ថែមទៀត ហើយបើចង់ដឹងច្បាស់សួរទៅប្រធានកសិកម្មឬរដ្ឋបាលព្រៃឈើវិញ។​
ចំណែកលោកនាយខណ្ឌព័ត៌មានមិនច្បាស់ដែខេត្តសៀមរាប ក្រោយពីផ្តល់កិច្ចសម្ភាសន៍ ជាមួយលោកទាក់ទិននឹងរឿងដីលោកអឹមគឹមឡុងរ៉ូខាងនេះដូចគ្នា លោកមានប្រសាសន៍ថា៖
លោក ឲ្យគេទាក់ទងទៅខាងស្រុកវិញ ។
សម្រាប់កិច្ចសម្ភាសន៍ ជាមួយ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបទាក់ទិននឹងចំណុចដីខាងលើនេះ
ទោះជាយ៉ាងណា នេះគ្រាន់តែជាប្រភព ( ព័ត៌មានបឋម )តែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំ បានត្រឹមតែផ្ដល់ព័ត៌មាន ជូនមន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បី បានទទួល ព័ត៌មានប៉ុណ្ណោ: ហើយពលរដ្ឋស្នើសុំទទូចសំណូមពរ ទៅដល់ អភិបាលនៃគណៈអភិបាលខេត្តសផមរាបមេត្តាចាក់កម្លាំងចុះមើលទីតាំងដីខាងលើ កំពុងរុករានទន្ទ្រានយកហែកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅចំណុចខាងលើមេត្តាចុះត្រួតពិនិត្យផងទានដោយក្តីអនុគ្រោ:៕

ប្រជាពលរដ្ឋសំណូមពរ មកដល់ឯកឧត្តម អភិបាលខេត្តសៀមរាបមេត្តដាក់កម្លាំងក្រោមឱវាទចុះ មើលទីតាំងឈូសឆាយយកដីកន្លែងកើតហេតុខាងលើនេះផងទាន ខាងអង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់ពេលវេលា

{ អត្ថបទដោយ លោកពិនថនប្រចាំការនៅខេត្តសៀមរាប }

Leave a Reply

Your email address will not be published.