ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ខេត្តក្រចេះ÷ ប្រភពព័ត៌មានពីប្រជា ពលរដ្ឋ បានឲ្តដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះល្បី ល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី៩ទៅ១២ ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទេដែលអាចដឹកធ្យូងឆ្លងដែនទៅបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ […]
Month: January 2024
ជនពិការក្រីក្រនៅស្រុកកោះញែកជិត 100 គ្រួសារទទួលបានប្រាក់របបគោលនយោបាយពីរដ្ឋាភិបាលកម្ពុជា។
ជនពិការក្រីក្រនៅស្រុកកោះញែកជិត ១០០នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់លោកស្រី ខៀវ ប៊ុនលីន ប្រធានគណៈកម្មាធិការកិច្ចការស្រ្តី និងកុមារខេត្ត លោក ឌឹម នី អភិបាលស្រុកកោះញែក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានពិការភាពចំនួន ៩៧នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានីខេត្ត កំពុងតែដំណើរការបើកផ្តល់ជូនជនមានពិការភាពដែលបានសម្ភាសន៍ចូលក្នុងកម្មវិធីនិងមានបណ្ណសមធម៌។ លោក អភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលអនុក្រឹត្យនេះ មានវិសាលភាព ចំពោះជនមានពិការភាពដែលមានកម្រិតពិការធ្ងន់ធ្ងរនឹងគ្មានទីពឹង ជនពិការចាស់ជរាក្រីក្របំផុតនឹងគ្មានទីពឹង ជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រីក្របំផុតនឹងគ្មានទីពឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំ២០២៣ ជាលើកទី១ ផ្ទះ០១ខ្នង […]
ជនពិការក្រីក្រនៅស្រុកកោះញែកជិត 100 នាក់។ទទួលបានប្រាក់របបនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

ការដឹកជញ្ជូនបារីខុសច្បាប់ត្រូវទាហានថៃចាប់បង្ក្រាបនៅតាមព្រំដែនស្រុកស្រុកកែវគណៈទំនិញចេញតាមច្រករបៀងអូរបីជាន់យ៉ាងអាណាធិបតេយ្យ។មន្ត្រីពាក់ព័ន្ធរក្សាភាពសម្ងាត់។
ការដឹកជញ្ជូនបារីខុសច្បាប់ត្រូវទាហានថៃចាប់បាននៅព្រំដែន ស្រ:កែវខណ:ទំនិញចេញតាមច្រករបៀងអូរបីជាន់យ៉ាងណាធិបតេយ្យ មន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។ការដឹកជញ្ជូនបារីខុសច្បាប់ត្រូវទាហានថៃចាប់បាននៅព្រំដែន ស្រ:កែវខណ:ទំនិញចេញតាមច្រករបៀងអូរបីជាន់យ៉ាងណាធិបតេយ្យ មន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។បន្ទាយមានជ័យថ្ងៃទី21ខែមករាឆ្នាំ2024 ក្រោយល្បីលោកវិរ: សេនីយីទោល រឿងសារិត កងវិរ:ការពារព្រំដែនលេខ503 កំពុងបើកលំហូរទំនិញ គេចពន្ធនឹងសត្វគោពីប្រទេសថៃចូលមកកម្ពុជា យ៉ាងអាណាធិបតេយ្យ តែឥឡូវល្បីរឿងនាំបារីគេចពន្ធចូលថៃវិញម្តង។ជាក់ស្តែងកាលថ្ងៃទី20ខែមករាឆ្នាំ2024 កម្លាំងកងពលធំេខ111 កងអនុសេនាធំ1301 របស់កងកន្លងថៃ បានចុះល្បាតនឹងត្រួតពិនិត្យ តំបន់ទទួលបន្ទុកកម្ពុជាថៃ នៅត្រង់ចំណុចភូមិលេខ3កម្ពុជាថៃ ឃុំណងចាន់ ឃុំណនម៉ាក់ម៉ុន ស្រុកខុកស៊ុង ខេត្តស្រ:កែវទលមុខនឹងណងចាន់ អាងសាលាអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ក្រោយពីបានទទួលព័ត៌មានថាមានជនសង្ស័យ កំពុងដឹកបារីឆ្លងដែនចូលទៅទឹកថៃខុសច្បាប់ ចូកតាមព្រៃធម្មជាតិពីប្រទេសកម្ពុជាឆ្លងចូលទៅប្រទេថៃ ចំណុចភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បន្ទាប់កម្លាំងសមត្ថកិច្ចបានបង្ហាញមកដើម្បីធ្វើការចាប់ឃាត់ខ្លួនក្រុមបុគ្គលិកជនបន្ថែមឧក្រិកជនទាំងនោះបានធ្វើសកម្មភាពរត់គេចខ្លួនបទអស់ភ្លាមៗផងដែរដោយបន្សល់នៅវត្ថុតាងបារីរបស់គេជាច្រើនប៊ិចនិងដោយសារភាពងងឹតផង ធ្វើឱ្យឧក្រិដ្ធជនទាំងនោះ។គេចខ្លួនចូលទៅទឹកដីកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់មករកកងកម្លាំងមានសមត្ថកិច្ចថៃបានត្រួតពិនិត្យវត្ថុតាងដែលជនល្មើសបន្សល់ទុកមុននឹងរត់គេចខ្លួន ការត្រួតពិនិត្យបានរកឃើញបារីសរុបចំនួន 1180 កញ្ចប់ដែលមានជាប់ត្រាថៃដូចជាសមត្ថកិច្ចបានរហូតវត្ថុតាងហើយប្រគល់ទំនិញទាំងអស់ទៅឲ្យមន្ត្រីរដ្ឋបាលគយខេត្តស្រះកែវ។សាខាអារញ្ញបញ្ជូនទៅក្នុងការដ្ឋាននគរបាលខេត្តครุดสนบนตัวក្រុមមន្ត្រីជឿថាគោរពឧបជនដែលរត់គេចខ្លួនប្រហែលជាត្រូវបានគេជួយឲ្យដឹកជញ្ជូនទំនិញខុសច្បាប់ចូលទៅប្រទេសថៃ។ ប្រភពបានបន្តទៀតថា ទាហាននិងមន្ត្រីជំនាញកំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួនដើម្បីទប់ស្កាត់អំពើខុសច្បាប់នៅតាមព្រំដែនថែមទៀត សង្ឃឹមថាកងកម្លាំងសមត្ថកិច្ចការពារព្រំដែនប្រទេសកម្ពុជាសហការនិងភាគីថៃ។ដើម្បីចូលរួមចំណែករឹតបន្តឹងបទល្មើសឆ្លងដែនខុសច្បាប់ផងឃើញតែភាគីថៃចាប់បានរហូតដូចពលរដ្ឋឆ្លងដែនមានជនជាតិបរទេសបារីស្រាជាដើម។ល។និង។ល។ មូលហេតុអ្វីមិនដែលឃើញសមត្ថកិច្ចគងការពារព្រំដែនលេខ 53 ដឹកនាំដោយលោករសេនីយ៍ទោរៀនសារិទ្ធមិនដែលបង្ក្រាបបានម្ដងណាសោះប្រហែលភាពក្នុងការទប់ស្កាត់បទល្មើសមានផលប្រយោជន៍ដល់ខ្លួនផងក៏មិនដឹង។ បន្ទាយមានជ័យថ្ងៃទី21ខែមករាឆ្នាំ2024 ក្រោយល្បីលោកវិរ: សេនីយីទោល រឿងសារិត កងវិរ:ការពារព្រំដែនលេខ503 កំពុងបើកលំហូរទំនិញ គេចពន្ធនឹងសត្វគោពីប្រទេសថៃចូលមកកម្ពុជា យ៉ាងអាណាធិបតេយ្យ តែឥឡូវល្បីរឿងនាំបារីគេចពន្ធចូលថៃវិញម្តង។ ជាក់ស្តែងកាលថ្ងៃទី20ខែមករាឆ្នាំ2024 កម្លាំងកងពលធំេខ111 កងអនុសេនាធំ1301 របស់កងកន្លងថៃ បានចុះល្បាតនឹងត្រួតពិនិត្យ តំបន់ទទួលបន្ទុកកម្ពុជាថៃ […]
ឱខេត្តសៀមរាបខ្ញុំអើយ កំពុងតែបើកបនល្បែងគ្រប់ទីកន្លែងនៅពេញទីក្រុង
ល្បែងសុីសងចាក់កន្ទុយលេខឆ្នោតយួន សៀម និង ល្បែងភ្នាល់ចាក់បាល់ខុសច្បាប់ របស់ លោក ខ្លា កំពុងមានភាពរីកចំរើនគ្រប់ទីកន្លែង ខណះសមត្ថកិច្ច ធ្វើមិនដឹងមិនឮហេីយមិនមានវិធានការបង្ក្រាបទៀតផង…! ខេត្តសៀមរាប៖ ល្បែងសុីសងចាក់កន្ទុយលេខឆ្នោតយួន សៀម និង ល្បែងភ្នាល់ចាក់បាល់ខុសច្បាប់ របស់ លោក ខ្លា កំពុងមានការរីកចំរើន ខណះលោកដា ចំរេីន អធិការនគបាលក្រុង មិនមានវិធានការបង្ក្រាប ការមិនបង្រ្កាបល្បែងសុីសងនេះតេីលោកអធិការអាចឆ្លើយថាមិនដឹងបានទេឬយ៉ាងណា បេីនៅក្នុងសង្កាត់នីមួយៗ មានល្បែងសុីសងដូចខាងលេីកំពុងរីកដូចផ្សិតពេញក្នុងក្រុងនេះតែម្តង មុននេះបន្តិចអង្គភាពសារព័ត៌យេីងបានទូរស័ព្វទំនាក់ទំនងទៅកាន់លោកអធិការក្នុងគោលបំណងដេីម្បីរាយការជូនជ្រាប តែទូរស័ព្ទចូលហេីយលោកមិនលេីកទទួល។ នេះបេីយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យអង្គភាពយេីងដឹងថា លោក(ខ្លា)ជាមនុស្សដែលមានខ្នងបង្អែកដ៍រឹងមាំខ្លាំងណាស់ គ្មានអ្នកណាហ៊ានជាមួយគាត់ទេ ត្រង់ណេះហេីយបានជាគាត់ហ៊ានបេីកបនល្បែងសុីសងគ្រប់ប្រភេទ គ្រប់ទីកន្លែងបានដូចជា ជល់មាន់តាមប្រព័ន្ធអនឡាញ កន្ទុយលេខឆ្នោតយួន សៀម បាល់ចាក់ភ្នាល់សុីសង៘ ក្នុងខេត្តសៀមរាបបានដោយរលូន មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ។ -ជាការពិតណាស់ ការទុបស្កាត់ល្បែងសុីសងខុសច្បាប់មិនជាការពិបាករហូតដល់ទុបស្កាត់មិនបាននោះទេ តែការពិបាកនោះនៅត្រង់ថា បេីលោក(ខ្លា)រត់ការនិយាយត្រូវគ្នាជាមួយសមត្ថកិច្ចនៅមូលដ្ឋានណា គេនិងបេីកឲ្យមានលែងល្បែងនូវមូលដ្ឋាននោះដោយសុវត្តិភាពហេីយ កុំចាំបាច់ឆ្ងល់ ហើយក៍គ្មានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ពាក្យចាស់លោកពោលថា (ចង្វាចិញ្ជឹមឆ្ដោ)។ ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ លោក ខ្លា ក៍បានចូលខ្លួនបំរើក្នុងសកម្មភាពមនុស្សធម៌មួយក្នុងខេត្តសៀមរាប ដើម្បីជាការបិទបាំងនូវមុខរបរល្មេីសច្បាប់គ្រប់ សង្កាត់ […]
ល្បែងស៊ីសងនៅខេត្តសៀមរាបគ្រប់ប្រភេទ

គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១
គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា រៀបចំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកនៃនៃព្រះរាជាណាចក្រកម្ពុជា ព្រះញាណរង្សី ឈិន ហន សមាជិកថេរសភាព្រះពុទ្ធសាសនានៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រះញាណវង្ស សៅរ៍ មុនី អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣១ ដោយមានការចូលរួមពីគណៈកម្មការគ្រប់វត្ត និងសាសនិកដទៃសរុបប្រមាណ ១៣០អង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។ ឯកឧត្តម ស៊ិន សុវណ្ណ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការ និងសាសនា បានផ្ដាំផ្ញើប្រគេន-ជូន អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ និងរួមចំណែកការពារសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន […]
ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់ មានអំណាច!
ល្បែងស៊ីសងមាន់ជល់និងអាប៉ោង របស់តាម៉ៅ និងតា ជូរ ដុះស្លែះ នៅភូមិត្រពាំងសង្កែ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាបព្រោះគាត់ មានអំណាច! ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ខេត្តកំពង់ធំ÷សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារាយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងស្រួល។ មហាជនបានអោយដឹងទៀតថា÷ ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ និងឈ្មោះតាជួរ ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកបារាយណ៍។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ÷តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំត្រពាំងសង្កែ នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ? ពលរដ្ឋលើកឡើងទៀតថា÷ ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ និងតាជួរ នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ […]
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៣ -២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានអានសាលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានរំលេចថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]