ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីវិញ្ញាគោរពក្ខន្នព្រះករុណព្រះបាទនរោត្តមសីហនុព្រះមហាវិក្សត្រព្រះវររាជបិតាឯករាជ្យបូរណទឹកដីនឹងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋគម្រប់ខួប១២ឆ្នាំ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ប្រព័ន្ធចម្រោះទឹកស្អាតដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននៅក្រុងសែនមនោរម្យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រព័ន្ឋចម្រោះទឹកស្អាតដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននៅក្រុងសែនមនោរម្យត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខេត្តមណ្ឌលគិរី៖ ប្រព័ន្ឋចម្រោះទឹកស្អាតដែលជាជំនួយរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីលោក សាន់ ដារិទ្ឋិ អភិបាលរងខេត្តមណ្ឌលគិរី និងមន្ត្រីរាជការជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តឹឡើងនៅអង្គភាពរដ្ឋាករទឹកស្អាតខេត្តមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ។ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតខេត្តមណ្ឌលគិរីនេះ ត្រូវបានគាំទ្រដោយជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។​ ឯកឧត្តម បន្តថា កាលពីមុនរោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ២,០០០ម៉ែត្រគូប ប៉ុន្តែតាមរយៈគម្រោងនេះ រោងចក្រអាចផលិតទឹកស្អាតបានប្រមាណ ៣,០០០ម៉ែត្រគូបជារៀងរាល់ថ្ងៃ គឺកើនឡើន១.៥ដង នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដែលកំពុងខ្វះខាតក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មានប្រសាសន៍ទៀតថា បន្ទាប់ពីបានប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និង កម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មីមួយ ទៀត ដែលត្រូវបាន តម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដើម្បីអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីប្រទេសជប៉ុន និងកម្ពុជាដែលចងភ្ជាប់ដោយចំណងមិត្តភាព និងទំនុកចិត្ត។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន 9 វត្តទទួលអំណោយបានជាសទ្ធាជ្រះថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចាន់មុន្នីហ៊ុនម៉ាណែត។

វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន ៩វត្ត ទទួលអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មណ្ឌលគិរី៖ ដោយពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រះគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍នាយឧត្តមសេនីយ៍សថេតអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសធានាដល់សន្ដិសុខ សុវត្ថិភាព […]