ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន 9 វត្តទទួលអំណោយបានជាសទ្ធាជ្រះថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចាន់មុន្នីហ៊ុនម៉ាណែត។

វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន ៩វត្ត ទទួលអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

មណ្ឌលគិរី៖ ដោយពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រះគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។ ឯកឧត្តម បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេស ប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដោះស្រាយ។

នាឱកាសនោះ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានប្រគេននូវអង្ករចំនួន ២.៧០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនជូនវត្តចំនួន ៩វត្ត ដែលមានការខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ វត្តមហានិកាយ ៦វត្ត និងវត្តធម្មយុត្តិកនិកាយ ៣វត្ត ក្នុងមួយវត្តទទួលបាន ៣០០គីឡូក្រាម ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តមណ្ឌលគិរី កាន់តែរីកចម្រើនទ្ឡើងថែមទៀត៕

Leave a Reply

Your email address will not be published.