ុំន
ុ
(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:2724)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរមានរបួសជាធ្ងន់..
ខេត្តព្រះវិហារនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2024វេលាម៉ោង 15 និង 44 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហីុយដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:2724)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ 44 ឆ្នាំជាបុគ្គលិកបើកបរអោយឱ្យក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:5432)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទឹកគ្នានៅលើផ្លូវជិតលេខ 62 ចន្លោះគីឡូម៉ែត្រលេខ 76 77ស្ថិតនៅក្នុងភូមិទួលរវៀងឃុំមនោរម្យឃុំមនោរម្យស្រុករវៀងខេត្តព្រះវិហារបណ្ដោះល្អអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន3នាក់រងរបួសជាទម្ងន់
អ្នករងគ្រោះទាំងបីនាក់ដែលមានឈ្មោះ
1/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។
2/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ 66 ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។
3/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ 63 ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។
4/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ 25 ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ។