ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កាលពីថ្ងៃពុធទី 3 ខែកក្កដាឆ្នាំ 2024 ឯកឧត្តមជាសុខមេធីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ។

-កាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ និង មន្រ្តីកិច្ចសន្យា ប្រមាណជាង១៨០០នាក់ ធ្វើតេស្ដរហ័សរកសារធាតុញៀនលទ្ធផលតាមការរំពឹងទុកគឺអវិជ្ជមានទាំងអស់។
-ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ក្រោមឱវាទក្រសួងចំនួន២ថ្ងៃ គឺថ្ងៃទី៣-៤ខែកក្កដា ឆ្នាំ២០២៤ បង្ហាញពីការចូលរួមតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ បប ស្ដីពីការដាក់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសពាក់ព័ន្ធការបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង។

Leave a Reply

Your email address will not be published.