ពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក របស់ អង្គភាពយោធភូមិភាគទី១ . នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាពលទាហានទី ១ យោធភូមិភាគទី ១ មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។ លោកវរសេនីយ៍ឯក ឡាង ពៅ នាយកស្ដីទីសាលាពលទាហានទី ១ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីកិច្ចដំណើរការបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោកនៅថ្ងៃនេះថា៖ . វគ្គហ្វឹកហ្វឺន មានរយៈពេលសិក្សាចំនួន ៩១ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥ […]
ព័ត៌មានសុខភាពនិងសម្រស់
មេភូមិអង្គរជ័យមានឈ្មោះហើយថនថ្លើមធំណាស់ហ៊ានបញ្ជាជនមិនស្គាល់ឈ្មោះឲ្យទៅកាប់បំផ្លាញក្រសួងពលរដ្ឋអស់ចំនួន 190 ដើមនៅចំណុចដីចម្ការព្រីមៀនជាកៅស៊ូរបស់អ្នកមានស៊ីដាត្រូវជាម្ចាស់ចំការកៅស៊ូប្ដីឈ្មោះញញឹមរស់នៅ។
មេភូមិអង្គជ័យឈ្មោះហៃថន ថ្លើមធំណាស់ហ៊ានបញ្ជាជនមិនស្គាល់ឈ្មោះអោយទៅកាត់បំផ្លាញកៅស៊ូពលរដ្ឋអស់ចំនួន190ដើម នៅចំណុចដីចំការព្រៃមៀន ជាកៅស៊ូរបស់អ្នកមីងដេតស៊ីដា ត្រូវជាម្ចាស់ចំការកៅស៊ូប្តីឈ្មោះញ៉ញឿន រស់នៅភូមិអង្គជ័យ។ #ខេត្តត្បូងឃ្មុំ #ថ្ងៃទី1 ខែឧសភាឆ្នាំ2025 លោកមេភូមិអង្គជ័យថ្លើមធំណាស់ហ៊ានបញ្ជាអោយជនមិនស្គាល់ឈ្មោះកាប់បំផ្លាញកៅស៊ូ អស់ចំនួន190ដើម ពលរដ្ឋមួយគ្រួសាររស់នៅភូមិអង្គជ័យឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ម្ចាស់ចំការកៅស៊ូ មានឈ្មោះដេតស៊ីនឹងប្តីឈ្មោះញ៉ញឿន រស់នៅភូមិឃុំខាង កំពុងែដង្ហើយរកយុត្តិធម៌ដល់ក្រុមគ្រួសារ។ អ្នកមីងដេតស៊ីដានឹងប្តីរបស់គាត់បានទៅដាក់បណ្តឹង ទៅលើឈ្មោះហៃថនជាមេភូមិអង្គជ័យ ទៅសាលាដំបូងខេត្តត្បូងឃ្មុំហើយមិនឃើញមានចំណាត់ការ ណាមួយទៅលើមេភូមិអង្គជ័យលោកហៃថននៅឡើយដែលបាននាំបក្សពួកទៅកាប់បំភ្លេចបំផ្លាញកៅស៊ូ របស់អ្នកមីងដេតស៊ីដារស់នៅភូមិអង្គជ័យឃុំស្រឡប់ខេត្តត្បូងអស់ចំនួន190ដើមនៅចំណុចដីចំការព្រៃមៀនជារបស់អ្នកមីងដេតស៊ីដាប្តីមានឈ្មោះញ៉ញឿន។ តើលោកមេភូមិអង្គជ័យ មានអំណាចត្រឹងជាសម្បត្តិមេភូមិសោះហ៊ានធ្វើបាបប្រជាពលរដ្ឋបើលោកមេភូមិអង្គជ័យ រូបនេះបើបានឡើងជាអភិបាលស្រុកវិញរាស្រ្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រហែកជាស្លាប់អស់មិនសល់ទេដោយសារទង្វើអាក្រក់របស់មេភូមិអង្គជ័យ លោកហៃថន មិនដឹងគាត់គិតអ្វីបានហ៊ាននាំគ្នីគ្នាមកកាប់បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋទៅវិញតើគាត់ធ្វើការងារបំរើប្រជាពលរដ្ឋក៌ធ្វើការងារដើម្បីបក្សពួកនឹងក្រុមគ្រួសារបស់គាត់ សូមអាជ្ញាធម៌មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មឹត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារផង ពីព្រោះដីចំការកៅស៊ូនេះមានផលប៉ះជាមួយក្រុមហ៊ុនភ្លើង តែខាងក្រុមហ៊ុនត្រូវចេញសំណងប៉ះពៅមកគ្រួសារបស់នាងខ្ញុំមិនបានសំណងផងហេតុ លោកមេភូមិហ៊ាន យកមនស្សមកកាប់បំផ្លាញកៅស៊ូរបស់ទៅវិញ។ ខ្ញុំបាទនាងខ្ញុំសូមសំណូមពរមកដល់អភិបាលខេត្តត្បូងឃ្មុំនៃគណៈអភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យកូនចៅផងព្រោះអីមេភូមិរូបនេះកាប់កៅស៊ូខ្ញុំអស់រាប់រយដើមហើយថាកាបើច្រឡំមិនទទួលខុសត្រូវ វាដូចជាអយុត្តិធម៌ចំពោះក្រុមគ្រួសារខ្ញុំណាស់។ បើសិនទុកលោកមេភូមិនេះធ្វើការតទៅទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះរស់មិនបានសុខស្រួលឡើយគួរណាស់តែខាងអាជ្ញាធរដែលរកមនុស្សមានសមត្ថកិច្ចយកមនុស្សដែលមានសមត្ថភាពមក ដឹកនាំក្នុងភូមិទើបល្អប្រសើរ។ គេហទំព័រមាតុភូមិកម្ពុជាយើងខ្ញុំចុះផ្សាយក្នុងនៃស្ថាបនាតែប៉ុណ្ណោះតាមការជាក់ស្តែងមិនបានចុះមូលបង្កាច់ទៅលើបុក្គលណាម្នាក់ឡើយ បើខាងសាម៉ីខ្លួនកើតទុកមិនសុខចិត្តអាចខកមកកាន់អង្គភាពយើងខ្ញុំាននឹងធ្វើការបកស្រាយជូនឡើងវិញសូមអរគុណសូមគោរពលា។
លោកឌុបសាវឿនហៅខាមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកកំពុងសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងដែនពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង។
លោក ឌុក សារឿន ហៅ ខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូក កំពុងតែសប្បាយចិត្តព្រោះបានផលប្រយោជន៍ពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធឆ្លងពីប្រទេសវៀតណាមលួចចូលមកកម្ពុជាយ៉ាងកក្រិតគគ្រេង។ (ខេត្តត្បូងឃ្មុំ) ចេញផ្សាយថ្ងៃទី10 ខែមេសាឆ្នាំ2025 លោក ឌុកសារឿន ហៅខា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកចំណុះឲ្យវរៈការពារព្រំដែនគោកលេខ ៦១៥ រងការរិះគន់ពីប្រជាពលរដ្ឋថាបានពង្រាយកូនចៅឱ្យដើរមើលផ្លូវនិងកាងបទល្មើសម៉ូតូគេចពន្ធឆ្លងដែនពីរប្រទេសវៀតណាមចូលមកកម្ពុជា ហើយក៌ជាអ្នកឈរចាំរាប់ក្បាលម៉ូតូដើម្បីដកតុងពីក្រុមឈ្មួញរកស៊ីម៉ូតូគេចពន្ធទាំងនោះយកទុកឲ្យខ្លួនផងដែរ ។ តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម៉ូតូគេចពន្ធដែលលួចចូលមកតាមច្រកព្រំដែនគោកកូនជ្រូកខាងលើ បានធ្វើសកម្មភាពនាំចូលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនដែលមាន សមត្ថកិច្ចណាហ៊ានប៉ះពាល់និងធ្វើការបង្ក្រាបបាននោះទេ ព្រោះថាលោក ឌុក សារឿន ហៅខា មានខ្នងបង្អែកជាអ្នកធំចាំជួយជុំជ្រែង ទើបលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកកូនជ្រូកខាងលើនេះ និងបក្សពួកហ៊ានព្រឹតបើកដៃអោយក្រុមឈ្មួញទាំងនេះ ទើបមិនមានសមត្ថកិច្ចស្ថាប័ពាក់ព័ន្ធមួយណាហ៊ានប៉ះពាល់ឡើង ។ ប្រភពបានបញ្ជាក់ទៀតថាក្រុមឈ្មួញដែលរកស៊ីម៉ូតូគេចពន្ធទាំងនោះត្រូវគេស្គាល់ឈ្មោះទី ១ ឈ្មោះ លោក តុងរស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុងស្រុកញាក្រែកខេត្តត្បូងឃ្មុំ ទី ២ ឈ្មោះលោក ឡឺម រស់នៅភូមិត្រពាំងផ្លុងពីរ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទី ៣ ឈ្មោះ លោក ម៉េង រស់នៅភូមិ ជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ទី ៤ […]
លោកវីរៈសេនីយ៍ឯកកាន់ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យត្រៀមកម្លាំងជាង 80 នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
មុំ លោកវរៈសេនីយ៍ឯក កាន់ ពេញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ត្រៀមកម្លាំងជាង ៨០ នាក់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានត្រៀមកម្លាំងបាន ត្រៀមកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសនៅ វត្តអារាម រមណីយដ្ឋាននានា និងតាមទីប្រជុំជន ចាប់ពីថ្នាក់អធិការក្រុងរហូតដល់ភូមិឃុំសង្កាត់ ដើម្បីធានាបានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ក្រោមការរដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក វរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ។ បានប្រាប់ អង្គភាពសារព័ត៌មានយេីង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។ បានឱ្យដឹងថា កម្លាំងចំនួន ៨២នាក់ ដែលបានគ្រោងទុក្ខ ក្នុងនោះកម្លាំងអន្តរាគមន៍ ដើម្បីចុះការពារតាមបណ្តាគោលដៅសំខាន់ៗ កម្លាំងល្បាតតាមដងផ្លូវសាធារណៈ ទីប្រជុំជន វត្តអារាម និងកន្លែងសប្បាយនានា។ លោកវរៈសេនីយ៍ឯក […]
សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធ
សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធ និងលោកអភិបាលស្រុកកំពង់លែង លោក យ៉ែមច័ន្ទ លក្ខិណា នៅថ្ងៃទី 2០ខែធ្នូឆ្នាំ 2024 ខ្ញុំបាទ អេងស្រស់ វណ្ណៈ អភិបាលរងទទួលផែនបង្ក្រាបបទល្មើសនេសាទបានសហការជាមួយលោក តាត់ សីហាក់ រងខណ័រដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបទល្មើនេសាទ ចំនួន 5 កន្លែង ដោយគោលដៅទីមួយចាប់ពី ករក្រម៉ាលរហូតដល់ចំណុច ចុងព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំផ្លូវទូកនិងឃុំប្រឡាយមាស ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ក្នុងនោះដែរមានកម្លាំងចូលរួមសារុប 19 នាក់នឹងប្រើកាណូតបាឡាស្មាច់ចំនួន 4 គ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះលទ្ធផលសម្រេចបាន ១_រុះរើរបាំងសាច់អួនចំនួន 5 កន្លែងប្រវែងប្រហែល ៧៥0 ម៉ែត្រ ២-លោភលូចំនួន 8 មាត់ ៣-បង្គោល 400 ដើម ៤-ចាក់ត្រីលេងចូលបឹងធម្មជាតិវិញចំនួន 50 គីឡូក្រាម បច្ចុប្បន្នវត្ថុតាមត្រូវបានវផ្លាញចោលនៅនឹងកន្លែង គួររំលឹកផងដែរថាលោក អេងស្រស់វណ្ណៈអភិបាលរងស្រុកកំពង់លែង កន្លងមកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកខេត្តចុះបង្ក្រាប់បទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកកំពង់លែងដូចភ្លៀងរលឹមហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទកុំឱ្យប្រើឧបករណ៍នេសាទណាដែលច្បាប់ស្ដីពីជលផលជលផលត្រូវបានហាមឃាត់ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកអភិបាលស្រុកកំពង់លែងលោក យ៉ែមច័ន្ទលក្ខណា មេត្តាជ្រាបជាព័ត៌មាន
កម្ពុជាវៀតណាមសម្ដែងសិល្បៈរួមគ្នាដើម្បីបង្កើនចំណងមិត្តភាពលើវិស័យវប្បធម៌ទេសចរណ៍និងសិល្បៈ
កម្ពុជា-វៀតណាម សម្តែងសិល្បៈរួមគ្នា ដើម្បីបង្កើនចំណងមិត្តភាព លើវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈ អត្ថបទ៖ ដោយលោក អុិនសុវណ្ណា មណ្ឌលគិរី៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យរវាងខេត្តមណ្ឌលគិរី(កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម) និងសិក្សាស្វែងយល់ អំពីវប្បធម៌ ប្រពៃណី ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរសិល្បៈ វប្បធម៌ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកប្រធាន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡាខេត្តដាក់ឡាក់ លោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងក្មួយៗសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលមហាស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លើកឡើងថា ការរៀបចំឱ្យមាននូវព្រឹត្តិការ កិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌នេះឡើង ក្នុងគោលបំណងដើម្បីចម្រុញ និងពង្រឹងនូវការអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ មណ្ឌលគិរី-ដាក់ឡាក់ ឱ្យកាន់តែមានការរីកចំរើនឈានឡើងជាលំដាប់។ លោកស្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ […]