សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធ
និងលោកអភិបាលស្រុកកំពង់លែង
លោក យ៉ែមច័ន្ទ លក្ខិណា
នៅថ្ងៃទី 2០ខែធ្នូឆ្នាំ 2024
ខ្ញុំបាទ អេងស្រស់ វណ្ណៈ អភិបាលរងទទួលផែនបង្ក្រាបបទល្មើសនេសាទបានសហការជាមួយលោក តាត់ សីហាក់
រងខណ័រដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបទល្មើនេសាទ ចំនួន 5 កន្លែង
ដោយគោលដៅទីមួយចាប់ពី
ករក្រម៉ាលរហូតដល់ចំណុច ចុងព្រែក ស្ថិតក្នុងភូមិសាស្ត្រឃុំផ្លូវទូកនិងឃុំប្រឡាយមាស ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង
ក្នុងនោះដែរមានកម្លាំងចូលរួមសារុប 19 នាក់នឹងប្រើកាណូតបាឡាស្មាច់ចំនួន 4 គ្រឿង
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះលទ្ធផលសម្រេចបាន
១_រុះរើរបាំងសាច់អួនចំនួន 5 កន្លែងប្រវែងប្រហែល ៧៥0 ម៉ែត្រ
២-លោភលូចំនួន 8 មាត់
៣-បង្គោល 400 ដើម
៤-ចាក់ត្រីលេងចូលបឹងធម្មជាតិវិញចំនួន 50 គីឡូក្រាម
បច្ចុប្បន្នវត្ថុតាមត្រូវបានវផ្លាញចោលនៅនឹងកន្លែង
គួររំលឹកផងដែរថាលោក អេងស្រស់វណ្ណៈអភិបាលរងស្រុកកំពង់លែង កន្លងមកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកខេត្តចុះបង្ក្រាប់បទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកកំពង់លែងដូចភ្លៀងរលឹមហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទកុំឱ្យប្រើឧបករណ៍នេសាទណាដែលច្បាប់ស្ដីពីជលផលជលផលត្រូវបានហាមឃាត់
សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធ និងលោកអភិបាលស្រុកកំពង់លែងលោក យ៉ែមច័ន្ទលក្ខណា មេត្តាជ្រាបជាព័ត៌មាន