ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

អភិបាលខេត្តត្បូងឃ្មុំផ្លែងអំណរអរគុណចំពោះសប្បុរសជនជប៉ុនដែលផ្ដល់ជំនួយសាងសង់អគារសិក្សាមួយខ្នងមាន 5 បន្ទប់ដល់សាលាបឋមសិក្សាទួលវិហារ។

អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ (ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនប្រជាជនជប៉ុន ដែលបានជួយលើវិស័យអប់រំ តាមរយៈផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ព្រមទាំងមានបំពាក់នូវគ្រឿងសង្ហាររឹមផងដែរ ដល់សាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍បែបនេះ ក្នុងឳកាសរួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជាប្រយោជន៍សម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មានប្រសាសន៍ដូច្នេះថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគទានដល់ការកសាងសមិទ្ធិផលនានាក្នុងសាលារៀននេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយប្រជាជនជប៉ុន លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឹមិ អុិស៊ិម៉ុតុ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

មណ្ឌលគិរី រថយន្តសាំយ៉ុងពីគ្រឿង ដឹកឈើពេញប្រៀបចំនួនពីគ្រឿងអស់ល័ក្ខជាប់ដៃសមត្ថកិច្ចកម្លាំងបញ្ជាការឯកភាពស្រុកពេជ្រាដា។

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ លោក អ៊ាន​ ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២​ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី​ ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២​គ្រឿង​ ដោយបានដេញប្រផាត់​ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦​ ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដា  រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ ។ វត្ថុតាងឈេី​ និងរថយន្តទាំង០២គ្រឿង​ បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង​ និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ​ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ដីព្រៃលិចទឹកនិងព្រៃបម្រុងស្មាច់ជាជម្រកបច្ឆាជាតិជាច្រើនហិចតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ដីព្រៃលិចទឹកនឹងព្រៃបំរុងស្មាច់ ជាជម្រកមច្ឆាជាតិ ជាច្រើនហិកតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មស៊ិតផ្ទាល់ខ្លួន។ ខេត្តកោះកុង÷នៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤លោក ក្រួច បរី សីហា អភិបាលស្រុកបូទុមសាគរ បានប្រើ កណ្ដាប់ដែក ចាត់វិធានការ ទៅលើគ្រឿងចក្រមកលួច ឈូសឆាយដីព្រៃបំរុងស្មាច់ នឹង ដីព្រៃលិចទឹកដែលជាដីជំរក មច្ឆាជាតិ រស់នៅ ដើម្បីបន្តពូជ ប្រមាណ70ហិកតា ដែលជាដីរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋភិបាល ស្រុកបូទុមសាគរ និង រដ្ឋបាល ខេត្តកោះកុង។ នៅក្នុងការចុះចាប់គ្រឿងចក្រ ដែលលួចមក​ឈូសឆាយដីព្រៃលិចទឹកនោះ ដឹកនាំកម្លាំង ដោយ លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ លោក រ៉ែម សុធា មន្រ្តីសាលាស្រុក បូទុមសាគរ និង កម្លាំង នគរបាលស្រុក កម្លាំង រាជអាអាវុធហត្ថ ស្រុក លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ អណ្តូងទឹក។ ដោយឡែក តៃកុង គ្រឿងចក្រ បានដាក់មេប្រូចរត់បាទជើងសព្រាតដោយឡែក ថៅកែ គ្រឿងចក្រ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ចំនួន 15,000 នាក់ត្រូវបានបង្ខាំងទុកឱ្យធ្វើការអនឡាញនៅច្ររកព្រំដែនអូស្មាច់

ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ  មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ […]

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]