ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពិធីបើកវគ្គហ្វឹកហ្វឺនពុលទាហានថ្មីបំពេញក្របខណ្ឌកងទ័ពជើងគោករបស់អង្គភាពយោធភូមិភាគទី 1

ពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក របស់ អង្គភាពយោធភូមិភាគទី១ . នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាពលទាហានទី ១ យោធភូមិភាគទី ១ មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ដែលពិធីនេះ​ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។ លោកវរសេនីយ៍ឯក ឡាង ពៅ នាយកស្ដីទីសាលាពលទាហានទី ១ បានថ្លែងនូវការ​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើសេច​ក្តី​រាយការណ៍​សង្ខេបអំពីកិច្ចដំណើរការបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក​នៅថ្ងៃនេះថា៖ . វគ្គហ្វឹកហ្វឺន មានរយៈពេលសិក្សាចំនួន ៩១ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥ […]