ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

តើលោកហេងជាអ្នកណាបានដឹកជញ្ជូនឈើចេញពីស្រុកអូររាំងបានឆ្លងកាត់មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា

តើលោកហេងជាអ្នកណាបានដឹកជញ្ជូនឈើ ពីស្រុក អូររាំងបានឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា បើកឆ្លងកាត់មុខមូលដ្ឋានកងរាជ វុធហត្ថស្រុកកែវសីមា បានយ៉ាងរលូនគ្មានមន្ត្រីដែលសមត្ថកិច្ចណាហ៊ានបង្រ្កាបឡានដឹកឈើរបស់លោកហេង–?

ថ្ងៃអង្គារ៌6រោចខែពិសាខ ឆ្នាំរោង
ឆស័ក_ពុទ្ធសករាជ2567ត្រូវនឹង
ថ្ងៃទី28ខែឧសភាឆ្នាំ២០២៤

(ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន
ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងគឺ
ឡានសាំងយ៉ុងដឹកជញ្ជូនឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែឈើ ប្រណិតដឹកពេញៗឡានសាំងយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះហេងដឹកជញ្ជូន
ឈើយ៉ាងស្រួល គ្មានការរំខានពីសមត្ថកិច្ចណាមកណាមួយឡើយ។

បើនិយាយពី សមត្ថកិច្ចនៅតាម ដងផ្លូវជាច្រើនកន្លែង
ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ការបរិស្ថានមិនតិច ជាង១០កន្លែងទេ ហេតុអីអស់់លោក បណ្ដែតបណ្តោយ អោយឡានដឹកឈើ របស់លោកហេងដឹកតាមតែអំពើចិត្ត ទាំងយប់ទាំងថ្ងៃ
ហាក់បីដូចធ្វើដឹងមិនលឺមានរឿងអ្វីកើតឡើងនៅក្នុងទឹកដីរបស់ខ្លួន។

ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ ទេនោះ
បទល្មើសព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថាមួយរយពេល ១ខែ
នេះឈ្មួញឈ្មោះហេង នៅស្រុកកែវសីមា កំពុងដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ចេញពីច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។

ប៉ុន្តែមកដល់ពេលនេះមិនមានមន្ត្រី ទាំងពីស្រុកៗអូររាំងនឹងស្រុកកែវ
សីមា ពុំទាន់មានចំណាត់ការណាមួយ
ទៅលើឡានដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះហេង នៅឡើយឡានដឹកឈើឆ្លងដែនយកទៅលក់នៅប្រទេយួនតាមច្រកប៉ុស្តិ៍
នគរបាលយូលិត ទោះយ៉ាងណាបើគ្មានការបើក បារ៉ាស់ពីសំណាក់លោក សាផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែនគោក យូលិតទេ
នោះគឺគ្មានឈ្មួញដឹកជញ្ជូនឈើពី
ទឹកដីខ្មែរឆ្លងចូលទឹកដីយួនបានដែតាមអំ
ពើចិត្តបានដែរ។

ឈ្មួញរកស៊ីដឹក ជញ្ជូនឈើ កំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ពួកគេឡើយ ឯមន្ត្រីបរិស្ថានប្រចាំការស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាប់បទល្មើសព្រៃឈើយ៉ាងសកម្មធ្លាប់តែយកឡាន5តោនមកពាំងផ្លូវចាប់បង្ក្រាប ពួកអស់លោកទៅដល់ណាអស់ហើយនៅស្ងៀមតើទៅដល់ណាអស់ហើយបានបណ្ដែតបណ្តោយ អោយឈ្មួញឈ្មោះហេង ដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃ តើអស់លោកធ្វើមិនដឹងមិនលឺឬមួយអស់លោក បានសើម មាត់សើមករ នឹងគេអស់ហើយបានរក្សាភាពស្ងៀមស្ងាត់ ។
ប្រជាពលរដ្ឋបាននិយាយថា
អស់លោកជាមន្ត្រី តែអសមត្ថភាពបំផុត ដេកស៊ីប្រាក់ខែ ពីរដ្ឋហើយ នាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីតែផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួន។

សូម ឯកឧត្តម ថងសាវ៉ុនអភិបាល ខេត្តមណ្ឌលគិរីមេត្តា មានវិធានការ ចាត់កូនចៅក្រោមឱ្យវាទចុះជួយទប់ស្កាត់រាល់បទល្មើសព្រៃឈើកំពុងតែសម្រុកដឹកជញ្ជូនឈើយកទៅលក់អោយយួនតាមឡានសាំងយ៉ុងជាច្រើនជាចុងក្រោយប្រជាពលរដ្ឋសំណូមពរ ដល់នាយឧត្តមសេនីយ៌ សៅសុខា មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស ជាមេអគ្គបញ្ជាការងយុទ្ធខេរះភូមិន្ទ
សូមមេត្តាមានវិធានការមកលើបុក្គលឈ្មោះហេងនេះផងទាន។

Leave a Reply

Your email address will not be published.