រដ្ឋាភិបាលថ្មីអាណត្តិ ទី7គូរដាក់មន្ត្រីជំនាញប្រឆាំងអំពេីពុករលួយចុះស្រាវជ្រាវសេុីបអង្កេតឲ្យបានសុីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេតស្វាយរៀង ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃមានការបើកភ្លើងខៀវពីប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង
26/05/2024
ស្វាយរៀង ÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុច ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់
ក្រុងបាវិត ខេត្តស្វាយរៀង ថាជញ្ចីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ។
ទោះបីជាមិនលើសទម្ងន់ ក៏មន្ត្រីស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់អាក្រក់គួរឲ្យស្អប់ខ្ពើមបំផុត ដូច្នេះហេីយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទេីបឡើងតំណែងថ្មីៗ គូរពិនិត្យឡេីងវិញខ្លះផងទាន។
ប្រភពពី ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ់ បានឲ្យដឹងថា លេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក នួន លីហួន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បណ្ដែតបណ្ដោយឲ្យប្រធានជញ្ជីងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តហាក់បីដូចគ្មានចំណាត់ការមកលើមន្ត្រីខិលខូចសោ:។
តាមការបង្ហេីបពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបញ្ជាក់ថា ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធចាប់ពីថ្នាក់លើដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត
ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងរកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។
រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1 ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត
ខេត្តស្វាយរៀង នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយយ៉ាងខ្លាំងដល់អ្នករកស៊ីដឹកទំនិញនាៗហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃ ស្ពាន ខូចខាតជាបន្ដបន្ទាប់នៅក្នុងខេត្តស្វាយរៀងស្ទើគ្រប់កន្លែង។
នេះជាបញ្ហាដើមចងគឺជារឿងដែល លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណះកាល ដឹកជញ្ជូន និងលោក សេងឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំង លោកប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនគូរបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 និងបក្សពួកមន្ត្រីជញ្ជីងនៅចំណុច ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ប្រែក្លាយជាជញ្ជីងថ្លឹងរថយន្តគ្មានបានការណ៌ រថយន្តដឹកយ៉ាងណាដឹកទៅចុះកុំអោយតែបាក់រថយន្តបានហើយ។
នេះជាសម្តីមន្រីមិនបានការណ៌
ខាងអង្គភាពយើងខ្ញុំ ធ្វើការទំនាក់ទំនងទៅកាន់ពីប្រធានស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តខេត្តស្វាយរៀង ជាច្រើនដងតែមិនអាចសុំការបំភ្លឺបាន។