![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
សេចក្តីបំភ្លឺព័ត៌មាន
អង្គភាពសារព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា
យើងខ្ញុំ សូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
អង្គភាពសារព័ត៌មានគេហទំព័មាតុភូមិកម្ពុជាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ការចុះផ្សាយកន្លងមក ស្តីពីបញ្ហាលោកគង់ មង្គល ធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ ជាព័ត៌មានភាន់ច្រឡំដោយមិនទាន់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនូវឡើយ ឯសេចក្តីពិតតាមការបំភ្លឺពីមន្ត្រីជំនាញ និងយោងតាមឯកសារច្បាស់លាស់ យើងខ្ញុំនឹងជម្រាបដូចតទៅ។
តាមប្រភពមន្ត្រីជំនាញ និងឯកសារជាក់ស្តែងបានបង្ហាញថា ដីចំនួន៧៧ហិកតាស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោក គង់ មង្គល ធ្វើការឈូសឆាយរៀបចំនោះ ជាដីដែលទទួលបានការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ដោយអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ.៨៨អនក្រ.ប ក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ និង
( ស ជ ណ ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ.៤៦២( ស ជ ណ)ដប
ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣
កាត់ឆ្វៀលចេញពីតំបន់៣មកជាតំបន់២ អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល
សូមបញ្ជាក់បន្ថែមពីប្រវត្តិដីនេះថា កាលពីឆ្នាំ១៩៩៣ ដីទាំងនេះរដ្ឋបាលខេត្តសៀមរាបបានចែកប្រគល់ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានធ្វើមាតុភូមិនិវត្តន៍ពីជំរុំមករស់នៅតំបន់នេះវិញ ប៉ុន្តែសម័យនោះប្រជាពលរដ្ឋខ្វះខាតឱបករណ៍ធ្វើកសិកម្មក៏ដូចជាខ្វះគោ ក្របី នង្គ័ល រនាស់ រទេះ ទើបពួកគាត់ទុកដីចោលមិនសាបព្រួសដកស្ទូង ហើយធ្វើចំណាកស្រុកទៅនៅទីផ្សេង ឬក៏ចំណាកស្រុកទៅធ្វើការ ឯប្រទេសដទៃទើបធ្វើឲ្យដីនេះដុះព្រៃខ្លះ មិនដុះព្រៃខ្លះដោយអន្លើតាមទីទាប ទីខ្ពស់ រហូតមកដល់ឆ្នាំ២០១២ ក្រុមការងារអាជ្ញាធរបឹងទន្លេសាបមើលឃើញថាដីតំបន់នេះមានដុះព្រៃច្រើនទើបកំណត់បោះបង្គោលដាក់ជាតំបន់៣ព្រៃលិចទឹក មកដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចាត់គណ:កម្មការនិងមន្ត្រីជំនាញចុះពិនិត្យបន្ថែមទៀតរកឃើញថាដីនេះមិនមែនជាដីដែលត្រូវដាក់ជាតំបន់បីនោះទេព្រោះជាដីកសិកម្មដែលមានប្រវត្តិប្រជាជនកាន់កាប់ប្រើប្រាស់អាស្រ័យផលយូរឆ្នាំមកហើយរាជរដ្ឋាភិបាលក៏ចេញសេចក្តីសម្រេចលេខ៨៨អនក្រ.បក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ កាត់ឆ្វៀលមកជាតំបន់២ដើម្បីបម្រើដល់ការប្រើប្រាស់អាស្រ័យផលរបស់ប្រជាពលរដ្ឋដែលរស់នៅសហគមន៌ទាំងអស់ អាស្រ័យហេតុសូមសាធារណ:ជនជ្រាបជាសម្តេចតេជោហ៊ុនសែន បានកាត់ឆ្វៀលដីនោះមកអោយប្រជាពលរដ្ឋប្រើប្រាបើអាស្រ័យផលជាធម្មតាកុំមានការណ៌សង្ស័យ មកលើលោកគង់មង្គលតទៅទៀត ទីដែឈូសឆាយក្រោមទំបន78 ខាងក្រោយទឹកស្អាតជាដីស្របច្បាប់ ដែលរដ្ឋបានចែជូនពលរដ្ឋសូមមេត្តាជ្រាបជាព័ត៌មាន។