ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីពួកគាត់ស្នើសុំដល់សម្ដេចធិបតីហ៊ុនម៉ាណែតមេត្តាជួយពួកគាត់បានធ្វើរ៉ែមាសវិញផងថ្ងៃ 12 កើតខែចេះឆ្នាំរោងឈរសាក់ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 18 ខែមិថុនាឆ្នាំ 2024។

ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំ
ដល់សម្តេចបវរធិបតីហ៊ុនម៉ាណែត មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង..
ថ្ងៃ1២កើតខែជេស្ឋឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវថ្ងៃ១៨មិថុនាឆ្នាំ២០២៤។
(ខេត្តមណ្ឌលគិរី) ប្រជាពលរដ្ឋបានទទូចស្នើសុំ សម្តេចបវរធិបតី
ហ៊ុន ម៉ាណែត÷

យើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ស្នើសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សព្វថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំង
អស់គ្នាគ្មានមុខរបអ្វីក្រៅពីធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើជាការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយហើយក៏មិនបានធ្វើចូលដីរបស់ក្រុមហ៊ុនដែរ និងដីរបស់
រដ្ឋនោះដែរធ្វើតែលើដី របស់ពួក
យើងខ្ញុំធ្លាប់អាស្រ័យផលនឹងរស់
នៅតាំងតែពីសម័យឆ្នាំ១៩៨៥មក
ប៉ុណ្ណោះពួកយើងខ្ញុំមិនដឹងសង្ឃឹមអ្វីក្រៅពីធ្វើរ៉ែមាសនៅ ខាងក្រោយ
ផ្ទះជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួក
យើងខ្ញុំឡើយ ហើយពួកយើងខ្ញុំក៏
គ្មានជំរើសអ្វីក្រៅពីរុករកធ្វើរ៉ែមាស
នោះទេ ដោយសារដីភូមិរបស់យើងខ្ញុំ
មិនអាចបង្កបង្កើតផលដាំដំណាំអ្វីកើត ក្រៅតែពីទុកដីឲ្យនៅទំនេរចោល
យើងខ្ញុំសំការអនុញាតិ រុករករ៉ែមាស
បើស៊ិនក្រសួងរ៉ែនិងថាមពលឲ្យពួកយើងខ្ញុំចុះបញ្ជីបង់ពន្ធតាមច្បាប់ក៏យើងខ្ញុំព្រមដែរ។
ពួកយើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុង
ភូមិចុងផ្លាស់ ឃុំចុងផ្លាស់ស្រុក
កែវសីមា សង្ឃឹមថាសម្តេចមាន
សេចក្តីមេត្តាមកដល់ប្រជាពលរដ្ឋរស់នៅភូមិខាងលើ នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ
កំពុងមានការខ្វះខាតយ៉ាងខ្លាំង
ទីមួយ បំណុលធានាគារ ទីពីគ្មានមុខរបប្រចាំថ្ងៃទីបីត្រូវការលុយកូនទៅរៀននឹងហូបប្រចាំថ្ងៃ សកម្ម
ភាពធ្វើរ៉ែនេះជាការរុករករ៉ែមាស
នៅតែក្នុងដីរបស់ពួកយើងខ្ញុំតែ
ប៉ុណ្ណោះ មិនបានទៅធ្វើរំលោភ
បំពានដីបរិស្ថានឬដីក្រុមហ៊ុននោះនិងដីរដ្ឋនោះទេ។

យើងខ្ញុំគ្មានមុខរបក្រៅពីរុករកធ្វើរ៉ែមាសទេពួកខ្ញុំជួបនឹងការលំបាកយ៉ាងខ្លាំងទៅលើបំណុលប្រចាំខែរបស់ធានាគារ នឹងការហូបចុកប្រចាំថ្ងៃ នឹងកូនចៅទៅរៀន។

កូនចៅសង្ឃឹមថាសម្តេចបវរធិបតី
ហ៊ុន ម៉ាណែត មានទឹកចិត្តអនុគ្រោះសន្តោសប្រន័យដល់ពួកយើងខ្ញុំ ជាកូនជាចៅដែលមានជីវ
ភាពខ្វះខាតគ្មានសង្ឃឹមអ្វីក្រៅពីធ្វើរ៉ែមាសនោះឡើយ។

ជាចុងក្រោយពួកយើងខ្ញុំប្រជាពល
រដ្ឋសូមគោរពដឹងគុណជូនពរដល់សម្តេចបវរធិបតីហ៊ុន ម៉ាណែត និង
លោកជំទាវបណ្ឌិតពេជ្រ   ចាន់មន្នី
សូមឲ្យមានសុខភាពល្អអាយុយ៉ឺនយូរនឹងទទួលជ័យជម្នះគ្រប់ភារ:កិច្ចកុំបីខានឡើ៕

Leave a Reply

Your email address will not be published.