ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រយៈពេល 2 ថ្ងៃក្រោមកណ្ដាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនិងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកបានសំណុំរឿងទុកនិងជួញដូសារធាតុគ្រឿងញៀន

រយះពេល២ថ្ងៃក្រោមកណ្តាប់ដៃដែក លោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ!កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកសំណុំរឿងរក្សាទុកជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់

ខេត្តព្រះវិហារ!ត្រឹមរយះពេលពីថ្ងៃដោយគិតចាប់ពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤មកដល់នឹងថ្ងៃទី១៨ខែឆ្នាំដដែលក្រោមកណ្តាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្ថិតក្រោមឱវាទរបស់លោកបានបំបែកសំណុំរឿងករណីរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រស្រុក២ផ្សេងគ្នានឹងឈានទៅធ្វើកាឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន៨នាក់ដកហូតវត្ថុតាងសារធាតុគ្រឿងញៀនបានមួយចំនួនធំ។

គុណសម្បត្តិដ៏ធំធេងដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៅតាមបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថទទួលបានជាផ្លែផ្កាទាំងនេះផ្តើមឡើងចំនុចសំខាន់ពីរ។

ទី១គោរពបទបញ្ជាដ៏មុឺងម៉ាត់របស់លោកមេបញ្ជាការ
ទី២រក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អដែលចំនុចសំខានទាំង២ខាងលើនេះទើបធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបាននូវភាពជោគជ័យគួរជាគាប់ចិត្តនូវរាល់បេសកម្មចុះបង្ក្រាបបទល្មើសផ្សេងៗកន្លងមក។
ក្រោមកាណែនាំចង្អុលបង្ហាញដ៏ហ្មត់ចត់របស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា១០នឹង៣៥នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤កម្លាំង.អ.ហ.មូលដ្ឋានស្រុកសង្គមថ្មីចំនួន៧នាក់បូកជាកម្លាំងអ.ហ.មូលដ្ឋានស្រុកគូលែនចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក ជួរ ប៊ុនស៊ុងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារបានចុះឆ្មក់នឹងបំបែកមុខសញ្ញាជនក្រុមជនសង្ស័យរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅចំនុចរំដេងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងទទ្ទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារចំនួន១ករណី។

នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះបើតាមកាបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកងសៅគុណមេបញ្ជាការអ.ហ.ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៏មានយើងមុនម៉ោងផ្សាយនៅតាមប្រពន្ធ័តេលេក្រាមថាកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យពាក់ពន្ធ័រក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនប្រុសស្រីចំនួន៥នាក់។
ក្នុងនោះរួមមាន.
ទី១ឈ្មោះនិត កន្និថាភេទស្រីអាយុ៤៣ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅចំនុចរំដេងភូមិត្រពាំងទទ្ទឹមឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ
ទី២.ឈ្មោះសែម ធនភេទប្រុសអាយុ៣៩ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។
ទី៣.ឈ្មោះប៊ុត អ៊ុតត្រាភេទប្រុសអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។
ទី៤.ឈ្មោះគង់.ផល្លីភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។
នឹងទី៥.ឈ្មោះចាន់ សេរីភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។

លោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេនិងដកហូតវត្ថុតាងបានមួយចំនួនធំដែលក្នុងនោះរួមមានម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកចំនួន២៥កញ្ចប់ក្នុងនោះមាន៧កញ្ចប់ជាកញ្ចប់ធំម៉ូតូចំនួន២គ្រឿងទូរសព្ទ័ដៃ៣គ្រឿង .ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.កាំបិតពិឃាតចំនួន១.រួមនឹងសម្ភារះប្រើប្រាសនិងវិចខ្ចប់គ្រឿងញៀន១ចំនួនទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់រួមនឹងសម្ភារះដែលជាវត្ថុតាំងទាំងប៉ុន្មានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធី៕
ដោយភ្នាក់ងារប្រចាំការខេត្តព្រះវិហារ។

Leave a Reply

Your email address will not be published.