គម្រោងបើកដេញថ្លៃអភិវឌ្ឍន៍ផ្លូវឃុំសង្កាត់ក្នុងស្រុកចិត្របុរីមានបីគម្រោង
ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេផ្លូវ
គ្រួសក្រហមនិងកាយស្តាប្រឡាយ ខ្លាចគ្មានគុណព្រោះតម្លៃទាបពេក
ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤
(ខេត្តក្រចេះ)៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុង ឃុំ
ដារស្រុកចិត្របុរី ខេត្តក្រចេះគឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល)
ចំនួន១៤ក្រុមហ៊ុនត្រូវបានដាក់ដេញ
ថ្លៃគម្រោង សាងសង់តែត្រូវបានមក
លើក្រុមហ៊ុនឈ្មោះវ៉េង លាប ទាំងអស់។
1-ផ្លូវបេតុងអាមេប្រវ៉ែង0៥ គម ទទឹង
៥ម៉ែត្រ កម្រាស់១,៥០ម មនិង ដាក់
អំពូលបំភ្លឺផ្លូវសាធរណៈដោយប្រើពន្លឺ
ព្រះអាទិត្យចំនួន១០ដើម
តម្លៃប៉ាន់ស្មាន៖ ២៥១,៩៩០,៩១៥
រៀល តម្លៃដេញ១០៥,០០០,០០០
រៀលគត់
2-ជួសជុលផ្លូវគ្រួសក្រហម០៤ខ្សែ
ប្រវែង៣,៨១៧គ មទទឹង៥ម៉ែត្រនិង
សង់លូ៦ កាត់ផ្លូវចំនួនបីកន្លែង តម្លៃ
ប៉ាន់ស្មាន១៥២,១៦៦,៥៨០រៀលគត់ តម្លៃដាក់ដេញ៥៧២៨៥,០០០
រៀលគត់
3-ដេញថ្លៃគម្រោងស្តារប្រឡាយ
ប្រវែង១៧០០គ មនិងទទឹងបាតតូច៣ម៉ែត្រ តម្លៃប៉ាន់ស្មាន៩០៣៣៤៧៤១ រៀលគត់
តម្លៃដេញ២៨,៩០០,០០០រៀលគត់
ជុំវិញការដេញថ្លៃគម្រោងទាំងអស់នេះ អ្នកទទួលការមួយចំនួនធំនិង
ប្រជាពលរដ្ឋនៅទីនោះ មានការព្រួយ
បារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន
វ៉េង លាបជាអ្នកសាងសង់នៅក្នុងឃុំ
ដែលមានតម្លៃទាបបែបនេះ ក្រុមហ៊ុន
ចុះកិច្ចកុងត្រាធានាគុណភាពផ្លូវបេតុងផ្លូវគ្រួសក្រហមនិងស្តារប្រឡាយដូចម្តេចដែរ?។
សំណួរខាងលើនេះពុំម៉ែនជាការចោទ
ប្រកាន់ទំលាក់កំហុសទៅលើក្រុម
ហ៊ុនដែលទទួលបានការសាងសង់
នោះឡើយតែជាការព្រួយបារម្ភដោយ
ពិនិត្យទៅលើតម្លៃសម្ភារៈនៅលើទីផ្សារ។ល។៕