ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កាលពីថ្ងៃព្រហស្បតិ៍ទី27ខែមិថុនាឆ្នាំ2ជាអធិបតីភាពពិធីបិទសិក្ខាសាលា។024លោកកើតឆែអភិបាលរងរាធីភ្នំពេញតំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលបានអញ្ចើញ

 

-កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាល អញ្ជើញជាអធិបតីភាពពិធីបិទ«សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម»ជាមួយលោកឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម កែ​ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ​ ប្រារព្ធនៅសាលប្រជុំសាលារាជធានីភ្នំពេញ។
-លោកអភិបាលរងតំណាងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលតែងផ្តល់ការគាំទ្រនិងបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ និង អង្គភាពពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន សំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ជាធរមាន។
-លោកអភិបាលរងរាជធានីភ្នំពេញ វាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាល ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ដ៏មានសារៈសំខាន់នេះឡើង។
-សូមថ្លែងអំណរគុណដល់លោក-លោកស្រី ជាសិក្ខាកាមដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលា យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវបទបង្ហាញរបស់ឯកឧត្តម លោក-លោកស្រី ជាគ្រូឧទ្ទេសដើម្បីទទួលយកនូវចំណេះដឹងសម្រាប់ជាទុនបន្ថែម ជាមូលដ្ឋាន ឈានទៅអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ដែលចូលជាធរមាន ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤តទៅ។

Leave a Reply

Your email address will not be published.