ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

លោកណូស៊ីថាអតីតមេឃគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?
09/06/2024
ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។

ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវអោយមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូល​ជាតិ​ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ​។
ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ​ !

មិនតែប៉ុណ្ណោះភាពល្បីល្បាញ ​របស់លោក នូ ស៊ីថា មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋានគយចល័តថាពីចេះពូកែឱបដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធានសាខាគយ​ប្រចាំ​ខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័ត​យ៉ាងត្រេកត្រអាលបំផុត។

ភាពមិនប្រក្រតី ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមបានចាត់តាំងមន្ត្រីអោយចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ !
ទំនងដូចជាឆ្លៀតឱកាសដឹងដែលថ្មីៗនេះលោក នូ ស៊ីថា ត្រូវបានមន្ត្រីគាំទ្រគាត់បានលួចខ្សឹបថា បានយក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយលួចឃុបឃឹតជាមួយក្រុមឈ្មួញដែលជាម៉ូយចាស់របស់មេគយ អតីត ឆែ សុធា​​ ដែលជាបុរសមុខក្រាស់មហាពុករលួយមានខ្នងក្រាស់អាចពន្យាកំណើតបានពីរបីឆ្នាំជាបន្តបន្ទាប់នោះ ។
គួរំលឹកថា ៖ មុន​បាន​មក​កាន់​តំណែងជាប្រ ធានសាខាគយខេត្ត និង​ប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភនោះ បុរស នូ ស៊ីថា ក៌បានសូកប៉ាន់ជ្រែ​រត់​ការយកតំណែងខ្លាញ់​តែម្តង ទីបំផុត​ ដោយសារតែអំណាចលុយរបស់លោក នូ ស៊ីថា ក្រាស់ឃ្មឹកធំនោះ ចំបង្អែករស័រធំ ក៌បាន​ផ្លោះ​មេឃឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ សម្រាប់អោយនូ ស៊ីថា បង្កើនប្រាក់ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមានលទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។​

ប្រភពនូវបានលើកឡើងទៀតថា ៖ កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ខូចខ្ពស់ក្នុង​ការប្រព្រឹត្ត​ អំពើពុករលួយ​គ្រប់​រូបភាព​ក្នុងការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុងកណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបេមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។​
ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ ដ៏​ហ៊ឺ​ហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។

ជុំវិញព័ត៌មានខាងលើនេះ គួរតែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយនិង​រដ្ឋាករ មាន​វិធានការណ៍​ សើរើ​ការប្រកាស​តែងតាំង​ ប្រធាននាយកដ្ឋានគយ។

Leave a Reply

Your email address will not be published.