ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ព្រឹកថ្ងៃចន្ទមួយកើតខែពិសាខឆ្នាំរោងឈរសាក់ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 5 ខែសីហា 2024 ម៉ោង 9.09 នាទីនៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ 3 ទឹកទី 1 ប្រាសាទព្រះវិហារ។

នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩៖០៩នាទី
នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ទិសទី១ប្រាសាទព្រះវិហារ
នាយទាហាននាយទាហានរងនិងពលទាហានរាប់ពាន់រាប់ម៉ឺននាក់បានវាយញួងទូងស្គរគោះប៉ោតអបអរសាទបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការ​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពង ពីសំណាក់កម្លាំងកងពលធំអន្តរាគមន៍ខេខ៣ឈរជើងទឹសទី១ប្រាសាទព្រះវិហារ។

#ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹកជាមរតកប្រវត្តិសាស្ត្រ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។

លោកមេបញ្ជាការបានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាជា នាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងការពារតាមបណ្តាយព្រំដែន កម្ពុជា-ថៃ-ឡាវ នៃសមូរភូមិទិសទី១ប្រាសាទព្រះវិហារ សូមធ្វើការប្តេជ្ញាចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» និងអបអរសាទការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ដោយម៉ឺងម៉ាត់ និងឥតងាករេក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។

គម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗនិយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕ អត្ថបទដោយ គីមឡាយប្រចាំការព្រះវិហារ។

Leave a Reply

Your email address will not be published.