ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តមណ្ឌលគិរីបានធ្វើតេស្តបញ្ចប់វត្តបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រនឹងងាយរងហានិភ័យរ1-5លាននាក់របស់រាជរដ្ឋាភិបាលជំហានទី 1

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានធ្វើតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១ អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម កម្មវិធីតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១ ដោយមានការចូលរួមពីលោក សែម សម្បត្តិ អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តព្រមទាំងលោកអភិបាលរងក្រុង អនុប្រធានមន្ទីរសង្គមកិច្ច ចៅសង្កាត់មនោរម្យ និងលោកគ្រូ អ្នកគ្រូជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។ លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត លើកឡើងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ជិត 30គ្រួសារនៅស្រុកពេជ្រាដាទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ។

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ជិត ៣០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតផ្ទះសំបែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៨គ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម​ ថង​ សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ថង សាវុន បន្តថា បច្ចុប្បន្នពិភពលោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណិតទី 4 ឆ្នាំ 2024។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤​ (កំពង់ចាម​):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​១៧​ ខែឧសភា​​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក​ អាណត្តិទី៤​ នៅ​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​​ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត​ ព្រមទាំង​អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម​ សរុប​ជិត​ ៤០០០នាក់​ ។ បន្ទាប់​ពី​ការ​អាន​សុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត នេត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលសាលាខេត្តមណ្ឌលគិរីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបវរណ៍នរោត្តមសីហមុនីក្នុងគម្រប់ព្រះជន្ម 71 ព្រះវស្សាយាងចូល 72 ព្រះវស្សា។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា មណ្ឌលគិរី: នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្មគម្រប់ ៧១ព្រះវស្សា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីមានករណីចងករសម្លាប់ខ្លួននៅថ្ងៃទី 13 ខែឧសភា 24 វេលាម៉ោង 13 និង 30នាទីមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជា។

  🖊️ខេត្តមណ្ឌគិរី មានកណីចងករសំលាប់ខ្លួននៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៣និង៣១នាទី មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជាថា:មានករណីមនុស្សចងកស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះយ៉ែម.សិដ្ឋត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះសិដ្ឋ.រីសាលស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនិងមានការចូលរួមពីលោកអនុភូមិអូរស្ពាន។ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន.ភារុណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។សពមានឈ្មោះ សិដ្ធ.រីសាល ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ សិស្ស  មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ តាមការសាកសួរពីឪពុកម្ដាយនៃសព បានឆ្លើយបំភ្លឺប្រាប់ថា: មូលហេតុ៖ តូចចិត្តឪពុកម្តាយស្តីបន្ទោសរឿងការងារបោសសម្អាតផ្ទះ។ +កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬរលាត់នៅលើសាកសពឡើយ ។ -តាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ➖សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើសូមលោកចៅសង្កាត់មេត្តាជ្រាបជារបាយការណ៍។ ថ្ងៃចន្ទ ៦ កើត  ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្ងៃទី 13 ខែឧសភាឆ្នាំ 2024 គិតត្រឹមម៉ោង 08 និង 40 នាទី។

ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ គិតត្រឹមម៉ោង ០៨និង ៤០នាទី ករណីឃាតកម្ម(បាញ់សម្លាប់) កេីតហេតុនៅ៖ យប់ថ្ងៃទី១២ ខែ ឧសភា  ឆ្នាំ២០២៤  វេលាម៉ោង ២៣ និង ២០ នាទី  ។ នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង  ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះចំនួន ០២នាក់  ។ ១ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរពេទ្យ  មានទីលំនៅបច្ចុភូមិ អណ្តងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (ស្លាប់)។ ២ឈ្មោះ ជូ សាណា ភេទស្រី អាយុ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

លោកមឹងដាវីនមេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងទើបនឹងឡើងកាន់តំណែងថ្មីនិងបក្សពួកឃុបឃិតពុករលួយផ្គើននិងអនុសាសន៌របស់សម្ដេចបវរធិបតី។

លោក ម៉ឹង ដាវីនមេ​គយ​ច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងផ្លុងទើបឡើងកាន់តំណែងថ្មី និងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ពុករលួយផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថ្មី—? ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ)÷ប្រភពព័ត៌មានបានឲ្យ ដឹងថាលោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ? ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ម៉ឹង ដាវីនបាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គលម៉ឹង ដាវីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

កិច្ចប្រជុំស្ដីពីការបញ្ចូលយុវជនចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ។ វិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២ មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំ ស្តីពីការបញ្ជូនយុវជនចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ជំហានទី២ ដោយមានការចូលរួមពីលោក កោ គឹមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុកទាំង៥ និងមេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើង មានគោលបំណង ១. ចំនួនយុវជនតាមក្រុង/ស្រុកឃុំ/សង្កាត់ដែលត្រូវបញ្ជូនមកទទួលការបណ្តុះបណ្តាលជំនាញ ២. ចំនួនស្ថិតិយុវជនតាមបណ្តា ឃុំ/សង្កាត់ ដែលបានបញ្ជូនមកបណ្តុះបណ្តាល ៣.ការចូលរួមបន្តការផ្សព្វផ្សាយនិងបង្កើនចំនួនយុវជនចូលរៀនជំនាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរី ៤.លទ្ធផលនៃការផ្សព្វផ្សាយ និងលទ្ធលនៃការចុះឈ្មោះរបស់យុវជនក្នុងឃុំសង្កាត់ និង៥. មន្ទីរជំនាញដែលទទួលសិស្ស ដែលរៀនចប់ចុះកម្មសិក្សា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ដើម្បីចូលរួមរំលែកទុក្ខការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ។

ដើម្បីចូលរួមរំលែកការលំបាករបស់នាយទាហានដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ចុះសួរសុខទុក្ខនិងនាំយកសម្ភារ ថវិកាជួយឧបត្ថម្ភដោយផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៏ថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមិនទុកនាយទាហាន ពលទាហានណាម្នាក់ឲ្យរស់នៅគ្មានទីពឹងពាក់ឡើយ។ពោលគឺបើមាននាយទាហានឬពលទាហានណាជួបការលំបាក សមាជិកគ្រួសារអាវុធហត្ថនិងរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារៈ ថវិកា ដើម្បីដោះស្រាយបានមួយគ្រា។ ក្នុងឱកាសចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរង និងជានាយសេនាធិការអ.ហខេត្តមណ្ឌលគិរី ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី០៦ ០៥ ២០២៤ គ្រួសារអាវុធហត្ថខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បាននាំយកអំណោយមួយចំនួន និងថវិកាចំនួន៤ ០០០ ០០០រៀល ដែលបានមកពីការចូលរួមពីនាយ-នាយរង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលបានថវិកាជាង 7 ម៉ឺន 3ដុល្លារពីសប្បុរសជននៅក្នុងកម្មវិធីរាត្រីស្រមោលសគៀងគរមូលនិធិសប្បុរសធម៌។

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម […]