គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី។
ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី 25 ខែមិថុនាឆ្នាំ 2024គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃមុខដោយឡែកនៅពីរគម្រោង មានឃុំរូងនិងឃុំជាំ។គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលស្រុករងស្រុកមេមត់អនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង
អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។
ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រោះក្រហមប្រវែង១៤២៦ម.ទទឹង៤ម កម្រាស់១៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀល។
បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីមដេញបាន៧១.០០០.០០០លានរៀល។គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលបានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀល។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?សំណួរមួយទៀតចុះហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់បន្សំហេតុអ្វីក៏លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះទៅវិញក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះក្នុងលោកមេឃុំប្រធានលទ្ធកម្មមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ហើយធ្វើការកែតម្រូវឡើងទឹកលុយនៅសល់យកទៅណា វិញនេះហេតុអ្វីក៏មិនឲ្យទៅគេជាដេញបានហាក់បីដូចការណ៌ ដេញថ្លៃមានការត្រៀមទុកជាមុខ បើមានការដេញថ្លៃអ្នកទាបមិនបានអោយ ចាំបាច់ដេញថ្លៃធ្វើអ្វី សូមមេឃុំរូងចេញការបកស្រាយជូនមហាជនក៌ដូចប្រជាពលរដ្ឋ នឹងអ្នកសារព័ត៌មាន ឲ្យបានជ្រាបផងទាន។
ខាងអង្គភាពយើងខ្ញុំធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោ:មិនបានរិះគន់ជាន់ពន្លិច
បុក្គលណាម្នាក់ឡើយ រងចាំការបកស្រាយជូនឡើងវិញទាំងស្រុងរាល់កំហុសឆ្គងទាំងឡាយ សូមអរគុណសូមគោរពលា។