ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

គម្រោងដេញផ្លូវអភិវឌ្ឍន៍ភូមិឃុំសង្កាត់ក្នុងស្រុកចិត្របុរីមាន 3 គម្រោងប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេមួយខ្សែនឹងផ្លូវគ្រូសក្រហមនិងស្ដារប្រឡាយខ្លាចគ្មានគុណភាពព្រោះតម្លៃទាបពេក។

គម្រោងបើកដេញថ្លៃអភិវឌ្ឍន៍ផ្លូវឃុំសង្កាត់ក្នុងស្រុកចិត្របុរីមានបីគម្រោង ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ផ្លូវបេតុងអាមេផ្លូវ គ្រួសក្រហមនិងកាយស្តាប្រឡាយ ខ្លាចគ្មានគុណព្រោះតម្លៃទាបពេក ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ (ខេត្តក្រចេះ)៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ក្នុង ឃុំ ដារស្រុកចិត្របុរី ខេត្តក្រចេះគឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ចំនួន១៤ក្រុមហ៊ុនត្រូវបានដាក់ដេញ ថ្លៃគម្រោង សាងសង់តែត្រូវបានមក លើក្រុមហ៊ុនឈ្មោះវ៉េង លាប ទាំងអស់។ 1-ផ្លូវបេតុងអាមេប្រវ៉ែង0៥ គម ទទឹង ៥ម៉ែត្រ កម្រាស់១,៥០ម មនិង ដាក់ អំពូលបំភ្លឺផ្លូវសាធរណៈដោយប្រើពន្លឺ ព្រះអាទិត្យចំនួន១០ដើម តម្លៃប៉ាន់ស្មាន៖ ២៥១,៩៩០,៩១៥ រៀល តម្លៃដេញ១០៥,០០០,០០០ រៀលគត់ 2-ជួសជុលផ្លូវគ្រួសក្រហម០៤ខ្សែ ប្រវែង៣,៨១៧គ មទទឹង៥ម៉ែត្រនិង សង់លូ៦ កាត់ផ្លូវចំនួនបីកន្លែង តម្លៃ ប៉ាន់ស្មាន១៥២,១៦៦,៥៨០រៀលគត់ តម្លៃដាក់ដេញ៥៧២៨៥,០០០ រៀលគត់ 3-ដេញថ្លៃគម្រោងស្តារប្រឡាយ ប្រវែង១៧០០គ មនិងទទឹងបាតតូច៣ម៉ែត្រ តម្លៃប៉ាន់ស្មាន៩០៣៣៤៧៤១ រៀលគត់ តម្លៃដេញ២៨,៩០០,០០០រៀលគត់ ជុំវិញការដេញថ្លៃគម្រោងទាំងអស់នេះ អ្នកទទួលការមួយចំនួនធំនិង ប្រជាពលរដ្ឋនៅទីនោះ មានការព្រួយ បារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន វ៉េង លាបជាអ្នកសាងសង់នៅក្នុងឃុំ ដែលមានតម្លៃទាបបែបនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រយៈពេល 2 ថ្ងៃក្រោមកណ្ដាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនិងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកបានសំណុំរឿងទុកនិងជួញដូសារធាតុគ្រឿងញៀន

រយះពេល២ថ្ងៃក្រោមកណ្តាប់ដៃដែក លោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ!កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រោមឱវាទរបស់លោកបំបែកសំណុំរឿងរក្សាទុកជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់ ខេត្តព្រះវិហារ!ត្រឹមរយះពេលពីថ្ងៃដោយគិតចាប់ពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤មកដល់នឹងថ្ងៃទី១៨ខែឆ្នាំដដែលក្រោមកណ្តាប់ដៃដែកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្ថិតក្រោមឱវាទរបស់លោកបានបំបែកសំណុំរឿងករណីរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រស្រុក២ផ្សេងគ្នានឹងឈានទៅធ្វើកាឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន៨នាក់ដកហូតវត្ថុតាងសារធាតុគ្រឿងញៀនបានមួយចំនួនធំ។ គុណសម្បត្តិដ៏ធំធេងដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនៅតាមបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថទទួលបានជាផ្លែផ្កាទាំងនេះផ្តើមឡើងចំនុចសំខាន់ពីរ។ ទី១គោរពបទបញ្ជាដ៏មុឺងម៉ាត់របស់លោកមេបញ្ជាការ ទី២រក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អដែលចំនុចសំខានទាំង២ខាងលើនេះទើបធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារទទួលបាននូវភាពជោគជ័យគួរជាគាប់ចិត្តនូវរាល់បេសកម្មចុះបង្ក្រាបបទល្មើសផ្សេងៗកន្លងមក។ ក្រោមកាណែនាំចង្អុលបង្ហាញដ៏ហ្មត់ចត់របស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា១០នឹង៣៥នាទីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤កម្លាំង.អ.ហ.មូលដ្ឋានស្រុកសង្គមថ្មីចំនួន៧នាក់បូកជាកម្លាំងអ.ហ.មូលដ្ឋានស្រុកគូលែនចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៏ឯក ជួរ ប៊ុនស៊ុងមេបញ្ជាការងកងរាជអាវុធហត្ថខេត្តព្រះវិហារបានចុះឆ្មក់នឹងបំបែកមុខសញ្ញាជនក្រុមជនសង្ស័យរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំនៅចំនុចរំដេងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងទទ្ទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារចំនួន១ករណី។ នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះបើតាមកាបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកងសៅគុណមេបញ្ជាការអ.ហ.ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៏មានយើងមុនម៉ោងផ្សាយនៅតាមប្រពន្ធ័តេលេក្រាមថាកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យពាក់ពន្ធ័រក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀនប្រុសស្រីចំនួន៥នាក់។ ក្នុងនោះរួមមាន. ទី១ឈ្មោះនិត កន្និថាភេទស្រីអាយុ៤៣ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នរស់នៅចំនុចរំដេងភូមិត្រពាំងទទ្ទឹមឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ទី២.ឈ្មោះសែម ធនភេទប្រុសអាយុ៣៩ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៣.ឈ្មោះប៊ុត អ៊ុតត្រាភេទប្រុសអាយុ២១ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ ទី៤.ឈ្មោះគង់.ផល្លីភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ នឹងទី៥.ឈ្មោះចាន់ សេរីភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកខេត្តកើតហេតុជាមួយគ្នា។ លោកមេបញ្ជាការបានបន្តទៀតថានៅក្រោយកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេនិងដកហូតវត្ថុតាងបានមួយចំនួនធំដែលក្នុងនោះរួមមានម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកចំនួន២៥កញ្ចប់ក្នុងនោះមាន៧កញ្ចប់ជាកញ្ចប់ធំម៉ូតូចំនួន២គ្រឿងទូរសព្ទ័ដៃ៣គ្រឿង .ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង.កាំបិតពិឃាតចំនួន១.រួមនឹងសម្ភារះប្រើប្រាសនិងវិចខ្ចប់គ្រឿងញៀន១ចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់រួមនឹងសម្ភារះដែលជាវត្ថុតាំងទាំងប៉ុន្មានខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធី៕ ដោយភ្នាក់ងារប្រចាំការខេត្តព្រះវិហារ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីពួកគាត់ស្នើសុំដល់សម្ដេចធិបតីហ៊ុនម៉ាណែតមេត្តាជួយពួកគាត់បានធ្វើរ៉ែមាសវិញផងថ្ងៃ 12 កើតខែចេះឆ្នាំរោងឈរសាក់ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 18 ខែមិថុនាឆ្នាំ 2024។

ប្រជាពលរដ្ឋរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំ ដល់សម្តេចបវរធិបតីហ៊ុនម៉ាណែត មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង.. ថ្ងៃ1២កើតខែជេស្ឋឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវថ្ងៃ១៨មិថុនាឆ្នាំ២០២៤។ (ខេត្តមណ្ឌលគិរី) ប្រជាពលរដ្ឋបានទទូចស្នើសុំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត÷ យើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្នើសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សព្វថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំង អស់គ្នាគ្មានមុខរបអ្វីក្រៅពីធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើជាការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយហើយក៏មិនបានធ្វើចូលដីរបស់ក្រុមហ៊ុនដែរ និងដីរបស់ រដ្ឋនោះដែរធ្វើតែលើដី របស់ពួក យើងខ្ញុំធ្លាប់អាស្រ័យផលនឹងរស់ នៅតាំងតែពីសម័យឆ្នាំ១៩៨៥មក ប៉ុណ្ណោះពួកយើងខ្ញុំមិនដឹងសង្ឃឹមអ្វីក្រៅពីធ្វើរ៉ែមាសនៅ ខាងក្រោយ ផ្ទះជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួក យើងខ្ញុំឡើយ ហើយពួកយើងខ្ញុំក៏ គ្មានជំរើសអ្វីក្រៅពីរុករកធ្វើរ៉ែមាស នោះទេ ដោយសារដីភូមិរបស់យើងខ្ញុំ មិនអាចបង្កបង្កើតផលដាំដំណាំអ្វីកើត ក្រៅតែពីទុកដីឲ្យនៅទំនេរចោល យើងខ្ញុំសំការអនុញាតិ រុករករ៉ែមាស បើស៊ិនក្រសួងរ៉ែនិងថាមពលឲ្យពួកយើងខ្ញុំចុះបញ្ជីបង់ពន្ធតាមច្បាប់ក៏យើងខ្ញុំព្រមដែរ។ ពួកយើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុង ភូមិចុងផ្លាស់ ឃុំចុងផ្លាស់ស្រុក កែវសីមា សង្ឃឹមថាសម្តេចមាន សេចក្តីមេត្តាមកដល់ប្រជាពលរដ្ឋរស់នៅភូមិខាងលើ នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ កំពុងមានការខ្វះខាតយ៉ាងខ្លាំង ទីមួយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សេចក្តីបំភ្លឺព័ត៌មានអង្គភាពសារព័ត៌មានគេហសទំព័រមាតុភូមិកម្ពុជាយើងខ្ញុំសូមសូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ11កើតខែជេស្ឋឆ្នាំរោងព-ស2568ត្រូវនឹងថ្ងៃទី17ខែមិថុនាឆ្នំា2024ស្តីពីការឈូសឆាយរុករានទន្រ្ទានព្រៃដីលិចទឹកស្ថិតក្នុងទំបន់78សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។

សេចក្តីបំភ្លឺព័ត៌មាន អង្គភាពសារព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា យើងខ្ញុំ សូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ អង្គភាពសារព័ត៌មានគេហទំព័មាតុភូមិកម្ពុជាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ការចុះផ្សាយកន្លងមក ស្តីពីបញ្ហាលោកគង់ មង្គល ធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ ជាព័ត៌មានភាន់ច្រឡំដោយមិនទាន់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនូវឡើយ ឯសេចក្តីពិតតាមការបំភ្លឺពីមន្ត្រីជំនាញ និងយោងតាមឯកសារច្បាស់លាស់ យើងខ្ញុំនឹងជម្រាបដូចតទៅ។ តាមប្រភពមន្ត្រីជំនាញ និងឯកសារជាក់ស្តែងបានបង្ហាញថា ដីចំនួន៧៧ហិកតាស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោក គង់ មង្គល ធ្វើការឈូសឆាយរៀបចំនោះ ជាដីដែលទទួលបានការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ដោយអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ.៨៨អនក្រ.ប ក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ និង ( ស ជ ណ ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ.៤៦២( ស ជ ណ)ដប ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ កាត់ឆ្វៀលចេញពីតំបន់៣មកជាតំបន់២ អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ពលរដ្ឋពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោងដែលទទួលបានការសាងសង់ប្រឡាយនិងផ្លូវលូប្រឡាយប្រវែង 0.60 ម៉ែត្រខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេកក្នុងស្រុកសូត្រនិគមក្នុងឃុំសំរោង។

ពលរដ្ឋមានការព្រួយបារម្មណ៌ដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ប្រឡាយផ្លូវនឹងលូប្រឡាយប្រវែង0-60ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកសូត្រនិគមឃុំសំរោង។ (ខេត្តសៀមរាប)= នៅថ្ងៃរសៀលម៉ោង2-30នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំសំរោងមានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានប្រឡាយនឹងលូចំនួន3កន្លែងនៅក្នុងឃុំសំរោងស្រុកសូត្រនិគមខេត្តសៀមរាបត្រូវបានរៀបចំដោយរដ្ឋបាលសាលាឃុំសំរោងនិងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន1ក្និងឃុំសំរោងឃុំ ស្រុកសូត្រនិគម ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ព្រមនិងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ  ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយនេះឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ2024ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន4បាន 1ភ័ណសេងពិសាល/ ក្រុមហ៊ុនសុខមករា/ 2អុឹងសួរក្រុមហ៊ុនអុឹងសួរ/ 3ភាន់សុភុងក្រុមហ៊ុនហ៊ូរធូយ/ 4គីពកក្រុមហ៊ុនAMRL/ ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ មានឈ្មោះភ័ណសេងពិសាលជាអ្នកសាងសង់តម្លៃទឹកប្រាក់ចំនួន 24-900-000រៀល ដែលមានប្រឡាយប្រវែង 0-60មែត្រនឹងសាងសង់លូមូលភ្លោះមានទ្វារទឹកមុខកាត់1ម៉ែត្រ1កន្លែងប្រវែង6ម៉ែត្រទទួលសម្អាតការដ្ឋាន។ បន្ទាប់មកមាននាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងតែចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ធានាដល់គុណភាពជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ ដែលជាហេតុបណ្ដាលធ្វើឲ្យគ្មានគុណភាពនោះឡើយ ធ្វើជាប់មិនបានយូធ្វើអោយខាតបង់ថវិច្ឆការដ្ឋយ៉ាងសម្បើម សម្រាប់ថ្ងៃក្រោយដែរ មានក្រុមហ៊ុនចំនួន 4 បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំសំរោងកសាងប្រឡាយប្រវែង0-60ម៉ែត្រមានជម្រៅ1-5ម៉ែត្របាតតូច1-2ម៉ែត្រនឹងមានផ្លូវសាងសង់ផ្លូវម្ខាងៗ4ម៉ែត្រសាងសង់លូ3កន្លែងលូមូលមុខកាត់ទោល 1ម៉ែត្រ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

លោកណូស៊ីថាអតីតមេឃគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? 09/06/2024 ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវអោយមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូល​ជាតិ​ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ​។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីអញ្ចើញចែកពូជស្រូវផ្ការំដួលនិងចាក់វ៉ាក់សាំងគោរពបីការពារជំងឺសារទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រែហុយស្រុកកោះញែក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវផ្ការំដួល និង ចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា  ឆ្នាំ ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចែកពូជស្រូវផ្ការំដួល និងចាក់វ៉ាក់សាំង គោក្របី  ការពារជំងឺសាទឹក  ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ  ស្រុកកោះញែក ដោយមានការចូលរួមពី កងកម្លាំងប្រដាប់ទាំង០៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាច្រើនរូប។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទៅដាំដុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។​​ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។ ឯកឧត្ដម ថង សាវុន បន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ឯកឧត្តមបណ្ឌិតជាមចន្ទសុភ័ណ្ឌ ស្នើឱ្យក្រុមគយចល័ត្ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំសូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ (ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមឯកឧត្តមបណ្ឌិត ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងសង្កត់ធ្ងន់ៗបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។ មានប្រសាសន៍លើកឡើងបន្តក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី […]