ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ
ភ្នំពេញ៖ កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ។
ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ចំពោះជនរងគ្រោះនៅពុំទាន់ដឹងស្លាប់រឺរស់នៅឡើយទេ ក្រសួការពារជាតិនឹងជូនតំណឹងនៅពេកក្រោយ ដោយសារអាកាសធាតុមិនអំណោយផលដល់ក្រុមការងារដើម្បីចូលដល់ទីតាំងឧទ្ធម្ភាចក្រដែលបានធ្លាក់។
សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕
ប្រភពពី៖ ក្រសួងការពារជាតិ។