មនុស្សជាង១លាននាក់ ដើរលេងកម្សាន្តចូលឆ្នាំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអោយដឹងថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាងមួយលាននាក់ « ១ ២៣៩ ៨០៨នាក់» ដែលបានអញ្ជេីញមកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ។
អាជ្ញាធរខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបបានសហការ ជាមួសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដោយមាន ភ្ញៀវជាតិ និងអន្តរជាតិ បានមកចូលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍នេះសរុបមាន ចំនួនមនុស្សប្រមាណ១ ២៣៩ ៨០៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ សរុបចំនួនប្រមាណ ៦៦០ ០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន ៥៦៣,០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១៦ ៨០៨ នាក់ប្រកបដោយសុខសប្បាយ៕