អភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ។ បង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> ចំនួន០៣ថ្ងៃ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ ឲ្យខានតែបាននៅ៥ចំនុច រួមមានៈ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍សង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ […]
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
តើលោកមឹងសុភាហៅប៉ែត ) មេឃុំជីផាតដឹកនាំក្រុមយុវជន្មស័គ្រចិត្ របស់សម្តេចតេជោហ៊ុនសែនមកធ្វើការវាស់វែង។ត
តើលោក ម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុន សែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដីភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដោយគ្នាអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិលដឹងលឺ តើការវាស់វែងនេះ វាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ខេត្តកោះកុង÷ លោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតកាលពីកន្លងទៅថ្មីៗនេះបានឲ្យអង្គភាពយើងដឹងថាទីតាំងដីនេះផែនទីតាំងពីជំនាន់ឆ្នាំ{៦០}/៦២ គឺស្ថិតនៅស្រុកស្រែអំបិល ។ ក្រោយមកក្នុងអំឡុងឆ្នាំ២០១២ ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោហ៊ុនសែន បានចុះធ្វើការវាស់វែងដីជួនប្រជាពលរដ្ឋររស់នៅស្រុកថ្មបាំង តើហេតុអ្វី ? បានជាលោក ម៉ឹងសុភា (ហៅប៉ែត)មេឃុំជីផាតបានដឹកនាំក្រុមយុវជនស្មគ្រចិត្តរបស់ សម្ដេចតេជោហ៊ុនសែន មកធ្វើការវាស់វែងរំលោភចូលក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ បើលោកជាមេឃុំជីផាតនៅក្នុងស្រុកថ្មបាំងសោះ ហើយលោកដឹងច្បាស់ទៀតថា ផែនទី ទីតាំងដីនោះស្ថិតក្នុងស្រុកស្រែអំបិល ហើយការដែលលោកដឹកនាំក្រុមយវជនស្មគ្រចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន មកធ្វើការវាស់វែង ដោយមិនបានជូនដំណឹងមករដ្ឋបាលស្រុកស្រែអំបិលនោះទេ ហើយបានចុះហត្តលេខាទៅលើប័ណ្ណ(បប០១)ដោយខ្នួនឯងទៀតផង ដោយគ្នានអាជ្ញធរ ភូមិឈូ ឃុំជីខលើ ស្រុកស្រែអំបិល ដឹងលឺនោះទេ តើការចុះវាស់វែងនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ។ […]
ក្រុមចម្រុះដឹកនាំដោយ លោកស្រេងវុទ្ធាចុះត្រួតពិនិត្យ រណៅរ៉ែមាសខុសច្បាស់4កន្លែងត្រូវបានកម្ទេចចោលទាំងស្រុង។
ក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ចុះត្រួតពិនិត្យរណ្តៅរ៉ែមាសខុសច្បាប់ចំនួន4កន្លែងត្រូវបានកំ ទិចចោលតាំងស្រុង….? ខេត្តព្រះវិហារ ÷ក្រុមចម្រុះដឹកនាំដោយលោក ស្រេងវុទ្ឋាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំនុច ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រណ្តៅរ៉ែមាសចំនួន4កន្លែងត្រូវបានបង្ក្រាបនឹងកំ ទិញចោល រឹបអូសបានសម្ភារះមួយ ចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនឹងចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ បាន អោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុដច្បាប់ កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2024។ ក្រុម ចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកង កម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំនុចខាងលើ ជាលទ្ឋផលសម្រចបាន រណ្តៅរ៉ែមាសចំនួន4រណ្តៅត្រូវបា នយកគ្រឿងចក្រកាយកំទិចចោល នឹងរឹបអូសសម្ភារះមានដូចជា ម៉ូតូចំ នួន6គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីរ រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី […]
ខេត្តតាកែវនៅថ្ងៃអាទិត្យ 7 រោចខែផល្គុនឆ្នាំថោះបញ្ចស័កពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 31 ខែមិនា 2024
ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ៧ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី មានករណី ឃាតកម្ម(បាញ់សម្លាប់) មួយករណី កើតឡើងចំណុចលើដងផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ លេខ ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ ជនរងគ្រោះមានឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ មុខរបរ លក់ដូរ រស់នៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងហេតុ ធ្វើកំណត់ហេតុ និងបានបញ្ជូនជនរងគ្រោះមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។ បន្ទាប់ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាតាមនីតិវិធីជំនាញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង […]
អុញនោះថាមែនៗស្ងាត់ៗបែកធ្លាយឯកសារលោកមេឃុំមឹងងសុភាហៅប៉ែតមេឃុំជីផាតនិងលោកប៉ែនប៉ក់មេភូមិកំលូតចុះហត្ថលេខាស៊ីញ៉េលក់ដីជាច្រើនកន្លែង។
អុញនោះថាមែនៗស្ងាត់ៗបែកធ្លាយ ឯកសារដែលលោកម៉ឹងសុភា(ហៅប៉ែត) មេឃុំសុផាត និង លោកបែនប៉ក់មេភូមិកំលត ចុះហត្ថលេខា ស៊ីញ៉េលក់ដីជាច្រើនសន្លឹក។ #ខេត្តកោះកុង÷ក្រោយពេលដែលអង្គភាព( M T k )យើងបានចុះផ្សាយជាបន្តបន្ទាប់ ពីលោកម៉ឹង សុភា (ហៅប៉ែត)មេឃុំជីផាត រឿងលោកយកគ្រឿងចក្រមកឈូសឆាយដីព្រៃហើយបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតា នឹងរំលោភចូលដីប្រជាពលរដ្ឋនៅភូមិឈូកឃុំជីខលើ នៅចំណុចសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ ហើយនឹងសង្យ័ថាលោកលក់ដីនៅទីនោះយកធ្វើមានធ្វើបាននឹងសងវិឡាយ៉ាងស្កឹមស្កៃ។ លុះមកដល់ថ្ងៃទី០២ខែមិនាឆ្នាំ២០២៤លោកបានចេញលិខិបដិសេធថាចុះផ្សាយព័ត៌មានមិនពិត រឿងលោកយកគ្រឿងចក្រទៅឈូសឆាយនឹងបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតាសងខាងស្ទឹងឆាយរមាសរហូតដល់ឆាយខ្ពស់ហើយនឹងសង្ស័យថាលោកបានលក់ដីសងខាងស្ទឹងឆាយរមាសនឹងសងវីឡាយ៉ាងស្កឹមស្កៃនោះតើលោកជាមេឃុំសោះបានលុយមកពីណាច្រើនសាងសង់ផ្ទះវីឡារាប់សឹបម៉ឺនដុល្លារ។ លោកថាមិនបានលក់ដីដូចសារព័ត៌មានបានផ្សាយ ហើយក៏មិនមានដីរាប់រយហិកតាដែនោះទេលោកថាបើលក់ដីមែននោះ និង មានលិខិតស្នាមរក្សាទុកនៅការិយាល័យសុយោ ដីស្រុកជាក់ជាមិនខាន ចំណែក លុយដែលសាងសង់ផ្ទះវីឡានោះគឺបានមកពីការសន្សំទុកជាច្រើនឆ្នាំនិងមួយចំនួនទៀត លោកបានមកពីខ្ចីបងប្អូនរបស់លោក ទើបលោកមានលទ្ធភាពសាងសង់ផ្ទះវីឡានេះបាន ។ តើឲ្យទៅរកឯកសារនៅឯណាទៅបើសូម្បីតែដីប្រជាពលរដ្ឋគាត់អាស្រ័យផលនឹងរស់នៅរាប់ឆ្នាំហើយ អ្នកខ្លះគាត់នៅមិនទាន់មានឯកកាន់កាប់ជាកម្មស៊ិតផងនឹងលោកមេឃុំឆ្លើយយកតែអោយរួចតែពីមាត់។ ដោយឡែករឿងលោកយកគ្រឿងចក្រមកឈូសឆាយនឹងបោះរបងហ៊ុំព័ទ្ធដីរាប់រយហិកតានោះលោកថាដីនោះជាដីប្រជាពលរដ្ឋ តើដីរាប់រយហិកតានេះជាដីប្រជាពលប្រជារដ្ឋមែនឬ ទេ–? ឬមួយ លោកម៉ឹង សុភាមេឃុំជីផាត រូបនេះមានអ្នកធំនៅពីក្រោយខ្នង តែពេលនេះបានធ្វើអ្វីលោកមេឃុំមិនបាន។ ស្ងាត់ៗស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹងដែល សង្ស័យថាលោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក មេភូមិកំលត បាន ស៊ីញ៉េបោះត្រាទៅលើលិខិតទិញលក់ដី នៅលើទីតាំងដីស្ថិតក្នុងភូមិឈូកឃុំជីខលើស្រុកស្រែអំបិល ដោយគ្មាន អាជ្ញាធរ ពាក់ព័ន្ធ ភូមិឃុំស្រុកស្រែអំបិលបានដឹងនោះទេ ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ មានចម្ងល់ថា […]
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់មហាកុដិថ្មីក្នុងវត្តវិហារទន្ទឹមនៅក្រុងសួងដើម្បីបន្តលើកវិស័យពុទ្ធចក្រ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ មហាកុដិថ្មី ក្នុងវត្តវិហារទន្ទឹម នៅក្រុងសួង ដើម្បីបន្តលើកស្ទួយវិស័យពុទ្ធចក្រ (ត្បូងឃ្មុំ)៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មហាកុដិក្នុងវត្តវិហារទន្ទឹមក្រុងសួង ស្ថិតបរិវេណវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង យុវជន សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តត្បូងឃ្មុំ (ស.ស.ន.ប.វ), សិស្សានុសិស្ស, កាយរឹទ្ធ, កាកកបាទក្រហម, ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលក្រុងសួង បានឡើងមានមតិស្វាគមន៍ និងបានលើកឡើងថា ការបញ្ចុះបឋមសិលាសាងសង់ មហាកុដិថ្មី នៅវត្តវិហារទន្ទឹម នាពេលនេះ មានទំហំទទឹង ១៩ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ កម្ពស់៣ជាន់ គ្រោងចំណាយប៉ាន់ស្មានបឋមសរុបប្រមាណ […]
ចូលរួមសម្ភោធឆ្លងព្រះបទុមចេតិយ៌ក្នុងវត្តរមណីរតនារាមខេត្តពោធិ៍សាត់។
ចូលរួមសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” ។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤
ស្ពានអាកាសមរតកតេជោគឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀតដែលនឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននាថ្ងៃទី 1 មេសាឆ្នាំ 2024 មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ […]
អ្នកសារព័ត៌មានបានរាយការជូនលោកមេឃុំខ្វៅលោកភិនភ័យថាមានត្រាក់ទ័រឈូសឆាយដីព្រៃនៅចំណុចភូមិពោធិ៍រីងលោកបានឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានថានៅទីនោះគ្មានដីព្រៃទេមានតែដីវាលតាមការពិតលោកមេឃុំខ្វៅជាអ្នករួមគំនិតបង្កើតឲ្យមានបទល្មើសព្រៃឈើជាបើកដៃឲ្យត្រាក់ទ័រចូលឈូសឆាយដីព្រៃ
អ្នកសារព័ត៌មានបានរាយការជូនលោក មេឃុំខ្វាវ លោកភិនភី ថាមានត្រាក់ទ័រឈូសឆាយដីព្រៃនៅចំណុចភូមិពោធរីងលោកបានឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានថា នៅទីនោះគ្មានដីព្រៃទេមានតែដីវាល តាមការពិតលោកមេឃុំខ្វាវភិនភី ជាអ្នករួមគំនិតបង្កើតអោយមានបទល្មើសព្រៃឈើជាអ្នកបើកដៃអោយត្រាក់ទ័រចូលឈូសឆាយ។ ដីព្រៃរាប់ហិកតាជាដីតំបន់អភិរក្សរបស់រដ្ឋស្ថិតនៅ ចំណុចភូមិពោធរីង ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបដែនជម្រកសត្វព្រៃបឹងពែរ។ សៀមរាបចេញផ្សាយថ្ងៃទី30ខែមិនាឆ្នាំ2024 មេឧក្រិដ្ឋជនមានឈ្មោះឡូញបានយកត្រាក់ទ័រចំនួនបីគ្រឿងចូលរុករានទន្រ្ទានព្រៃកាប់បំផ្លាញព្រៃឈើជាច្រើនហិកតា ហែកចែកគ្នាជាប្រព័ន្ធ នៅចំណុចភូមិពោធរីងជាដីដែនជម្រកបឹងពែរ មេឧក្រិដ្ឋជនមានឈ្មោ:ឡូញនៅរស់នៅភូមិពោធរីង ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប បានយកអាត្រាក់ទ័រចំនួនបីគ្រឿង ចូលឈូសឆាយនឹងកាប់បំផ្លាញព្រៃឈើយកដីយកធ្វើជាកម្មសិទ្ធ របស់ខ្លួនម្ចាស់អាត្រាក់ទ័រមានឈ្មោះឡូញរស់នៅភូមិពោធឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ជាម្ចាស់អាត្រាក់ទ័រ កំពុងធ្វើសកម្មភាភឈូសឆាយដីព្រៃការពារដែនជម្រកបឹងពែបាត់បង់បន្តិចម្តងៗ ឈាន ចូលរលាយបាត់ទាំងស្រុង ពីសំណាក់លោកឡូញបានយកអាត្រាក់ទ័របីចំនួនបីគ្រឿង បំផ្លាញព្រៃរដ្ឋហែកចែកគ្នាជាប្រព័ន្ធ តើលោកពៅជុំជាមេដែនជម្រកការពារព្រៃឈើបឹងពែរកំពុងធ្វើការងារអ្វីបានបណ្តោយអោយ ក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើជាច្រើនហិកតាធ្វើមិនដឹងមិនលឺឬមួយលោកពៅជុំជាអ្នក បើកដៃអោយក្រុមឧក្រិដ្ឋជនទាំងនេះបំផ្លាញអោយអស់ទើបលោកសប្បាយចិត្ត ឬមួយលោកបានទទួលលាភសក្ការៈ ពីពួកទាំងនោះហើយមើលទៅបានជាមិនបង្ក្រាប ទុកអោយព្រៃឈើវិនាសហិនហោច ក្រោមស្នាដៃលោកគ្រប់គ្រង លោកពៅជាជាមន្ត្រីអសមត្ថភាព ក្នុងការគ្រប់គ្រង ដែនជម្រកបឹងពែរ តើមន្ត្រីអសកម្មរូបនេះ ទុកបន្តអោយនៅកាន់តទៅទៀតនឹងរលាយបាត់បង់សម្បត្តិជាតិជាពុំខានជាក់ស្តែង ពេលអ្នកសារព័ត៌មានតេហៅ អោយទៅចាប់បទល្មើសលោកឆ្លើយថារវល់រហូត តើមន្ត្រីរូបនេះជាមន្ត្រីមិនបានការជាមន្ត្រីទន់ខ្សោយជាមន្ត្រីអសកម្មបំផុតទាំងខ្លួនស្លៀកពាក់ឯកសណ្ឋាន ជាបរិស្ថានការពារ ធនធានធម្មជាតិ បែជាមន្ត្រីអសមត្ថភាពទៅវិញ។ តើលោកសិនគង់ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប តើលោកបានជ្រាបដែរឬទេ លោកពៅជុំកំពុងបើកដៃ អោយក្រុមឧក្រិដ្ឋជនកាប់បំផ្លាញឈូសឆាយដីរបស់រដ្ឋព្រៃឈើយកដី ធ្វើសម្បត្តិផ្ទាល់ខ្លួន នៅចំណុចភូមិពោធរីង ភូមិឃុំខាងលើ សរបញ្ជាក់អោយឃើញថាបើគ្មានការបើដៃពីមន្ត្រីបរិស្ថានពាក់ព័ន្ធ […]