ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អភិបាកខេត្តត្បូងឃ្មុំណែនាំឲ្យកងកម្លាំងទាំង3ប្រភេទអភិបាល ក្រុងស្រុកទាំង7នឹងអ្នកពាក់ព័ន្ធ

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ។

បង្កើនការប្រុងប្រយ័ត្ន ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> ចំនួន០៣ថ្ងៃ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ ឲ្យខានតែបាននៅ៥ចំនុច រួមមានៈ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍សង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការ <<ព្រមានលើកចុងក្រោយ ក្នុងភូមិណាមានល្បែងសុីសង ត្រូវតែដកមេប៉ុស្តិ៍ ហើយប្រមានមេបញ្ជាការ និងអធិការក្រុង-ស្រុកនោះ>>។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា បញ្ហាល្បែងស៊ីសងនេះហើយ ដែលធ្វើឲ្យមានជំលោះក្នុងគ្រួសារ អំពើហឹង្សា ចោរលួច ឆក់ ប្លន់ ធ្វើយ៉ាងណាឲ្យតែបានលុយទៅលេងល្បែង ជាប្រភពបង្កអសន្តិសុខក្នុងសង្គម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានប្រកាសថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅបុរីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ចំនួន០៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥និង១៦ ខែមេសា។ ព្រមទាំងជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីសប្បាយៗនានា ក្នុងឳកាសឆ្នាំថ្មីនេះ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីទាំងនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ណែនាំក្រើនរំលឹកដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រូមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មេប៉ុស្តិ៍ មេឃុំចៅសង្កាត់ មេភូមិ ត្រូវតែប្រុងប្រយ័ត្ន ត្រៀមទាំងកម្លាំង និងសម្ភារ: ដើម្បីបង្ការ និងទប់ស្កាត់ នូវបញ្ហានានា ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.