ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ខេត្តតាកែវនៅថ្ងៃអាទិត្យ 7 រោចខែផល្គុនឆ្នាំថោះបញ្ចស័កពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 31 ខែមិនា 2024

ខេត្តតាកែវ  ៖ នៅថ្ងៃអាទិត្យ ៧ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤                                                                                                                                                    វេលាម៉ោង ១៩ និង ៣៥ នាទី មានករណី ឃាតកម្ម(បាញ់សម្លាប់) មួយករណី កើតឡើងចំណុចលើដងផ្លូវជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ លេខ ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ  ជនរងគ្រោះ​មានឈ្មោះ​ ឡេង កាក់ ភេទប្រុស អាយុ៣៦​ មុខរបរ លក់ដូរ​ រស់នៅ រាជធានីភ្នំពេញ។  ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងហេតុ  ធ្វើកំណត់ហេតុ  និងបានបញ្ជូនជនរងគ្រោះមកសង្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
បន្ទាប់ធ្វើការស្រាវជ្រាវ  កំណត់មុខសញ្ញាតាមនីតិវិធីជំនាញ  នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ ៣៥ ឆ្នាំ ភេទប្រុស មុខរបរអាជីវករ(បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញ និងដកហូតវត្ថុតាងអាវុធខ្លីម៉ាក K-59 (វត្ថុតាងប្រព្រឹត្តបទល្មើស) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ  និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។

Leave a Reply

Your email address will not be published.