ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីនគរបាលក្រុងសែនមនោរម្យនឹងការិយាល័យប្រឆ្នាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានចាប់បុរស2នាក់ជាជនបរទេសគ្រាដែលពួកគេមានលទ្ធផលវិជ្ជមានក្នុងម៉ូតូថាមានសារធាតញៀន។ន

មណ្ឌលគិរីៈនគរបាលក្រុងសែនមនោរម្យនិងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី  បានចាប់បុរស២នាក់ជាជនបរទេស  គ្រាដែលពួកគេមានលទ្ធផលវិជ្ជមានក្នុងទឹកម៉ូតថាមានសារធាតញៀន។

បុរសជនជាតិវៀតណាមដែលម្នាក់មានវ័យ៥១ឆ្នាំនិងម្នាក់ទៀតវ័យ៤១ឆ្នាំ  ត្រូវបានសមត្ថកិច្ចកំណត់ថាជាមុខសញ្ញាសែបគ្រឿងញៀន ដែលសំងំធ្វើជាជាងឈើនៅម្តុំក្រោយផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិអូរស្ពាន  សង្កាត់ស្ពានមានជ័យ  ក្រុងសែនមនោរម្យ  ខេត្តមណ្ឌលគិរីនិងរងការចាប់ខ្លួមកាលពីវេលាព្រឹកថ្ងៃទី២១មេសា២០២៤និងត្រូវបញ្ជួនទៅកាន់អយ្យការសាលាដំបូងនៅថ្ងៃទី២២តុលាម្សិលមិញ។

នគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តមណ្ឌលគិរីបានអោយដឹងថាជនបរទេសទាំងពីរមាន
១.ឈ្មោះ​ វ៉ូ វ៉ាន់កាវ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ជនជាតិវៀតណាម​  មុខរបរជាងឈើ មានទីលំនៅ  បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ វ៉ាង វ៉ាន់ទុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងឈើ មានទីលំនៅ បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន(+)។

ទោះជាយ៉ាងណាការចាប់ខ្លួននេះមិនបានស្វែងរកឃើញគ្រឿងញៀននៅនិងខ្លួនពួកគេនោះឡើយ៕អត្ថបទដោយលោកសុវណ្ណា មណ្ឌលគិរី

Leave a Reply

Your email address will not be published.