តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្រ្កាប–? ថ្ងៃសុក្រ2រោចខែពិសាខ ឆ្នាំរោង ឆស័ក_ពុទ្ធសករាជ2567ត្រូវនឹង ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤ (ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង ឡានសាំងយ៉ុងដឹកជញ្ជូនឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន ឈើយ៉ាងស្រួលគ្មានសមត្ថកិច្ចណាមករំខាន ឡើយ។ បើនិយាយពី សមត្ថកិច្ចនៅតាម ដងផ្លូវ ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្ដែតបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាមតែអំពើចិត្ត ទាំងយប់ទាំងថ្ងៃ ហាក់បីដូចគ្មានដឹងរឿងអ្វីកើតឡើងនៅក្នុងដីរបស់ខ្លួន។ ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ ទេនោះ បទល្មើស ព្រៃឈើក៏ […]
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
បែកធ្លាយរឿងមន្ត្រីពីររូបទទួលប្រាក់ 4000 ពាន់ដុល្លារថ្នូរការដោះលែងអេស្កាទ័រចំនួន 2 គ្រឿងថ្នូនឹងលុយ4000$ដុល្លារ។
បែកធ្លាយរឿងមន្ត្រីពីរូបទាប្រាក់ពីម្ចាស់អេស្កាទ័រចំនួន4000$ដុល្លារ ជាថ្នូរការដោ:លែងអេស្កាទ័រពីគ្រឿងអោយរួចខ្លួន។ (ខេត្តកំពង់ធំ) ÷ កាលថ្ងៃទី17 ឧសភាឆ្នាំ 2024 កន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុម បានចុះចាប់អេស្កាវ៉ាទ័រចំនួន 2 គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍ កោះរះ ដែលស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់ របស់សមត្ថកិច្ចនៃ ខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាពស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយការចុះចាប់នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រ តែម្ដង។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែង គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងថា ម្ចាស់គ្រឿងចក្របានចំណាយលុយ ទៅសមត្ថកិច្ច ចំនួន 4 ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែង អេស្កាវ៉ាទ័រ ២គ្រឿងនោះ ។ បន្ទាប់ពីមានការបែកធ្លាយ នូវព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានជាច្រើន ។ […]
តើលោកទ្រីជានរណាបានហ៊ានបើកសង្វៀនជល់មាន់អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើឃុំមង់រៀវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំលោកទ្រីកំពុងសាកល្បងសមត្ថភាពនិងអ្នកអនុវត្តច្បាប់។
តើលោកទ្រីជានរណា?បានជាហ៊ានបើកសង្វៀនជល់មាន់-អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកទ្រី កំពុងសាកល្បងសមត្ថភាព អនុវត្តន៍ច្បាប់។ របស់លោកស្នងការខេត្តត្បូងឃ្មុំទើបមកកាន់តំណែងថ្មីឬយ៉ាងណា? ផ្សាយចេញថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ÷ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងមកលេងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោកចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា? ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងយ៉ាងណា ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងដាក់លុយខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។ សកម្មភាពបើកឲ្យលេងល្បែងសុីសង ជល់មាន់ អាប៉ោង ខុសច្បាប់លេងចាក់លុយរបស់លោកទ្រីឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ–?មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី […]
មណ្ឌលគិរីមានករណីចងករសម្លាប់ខ្លួននៅថ្ងៃទី 13 ខែឧសភា 24 វេលាម៉ោង 13 និង 30នាទីមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជា។
🖊️ខេត្តមណ្ឌគិរី មានកណីចងករសំលាប់ខ្លួននៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៣និង៣១នាទី មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យតាមរយៈលេខទូរសព្ទប្រចាំបញ្ជាថា:មានករណីមនុស្សចងកស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះយ៉ែម.សិដ្ឋត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះសិដ្ឋ.រីសាលស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនិងមានការចូលរួមពីលោកអនុភូមិអូរស្ពាន។ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន.ភារុណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។សពមានឈ្មោះ សិដ្ធ.រីសាល ភេទប្រុស ជនជាតិខ្មែរ អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។ តាមការសាកសួរពីឪពុកម្ដាយនៃសព បានឆ្លើយបំភ្លឺប្រាប់ថា: មូលហេតុ៖ តូចចិត្តឪពុកម្តាយស្តីបន្ទោសរឿងការងារបោសសម្អាតផ្ទះ។ +កម្លាំងជំនាញ បានធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ ពុំមានស្លាកស្នាមដាច់ ឬរលាត់នៅលើសាកសពឡើយ ។ -តាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុនិងប្រមូលព័ត៌មាន ឃើញថាពុំមានអ្វីគួឲ្យកត់សំគាល់ឡើយតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ➖សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើសូមលោកចៅសង្កាត់មេត្តាជ្រាបជារបាយការណ៍។ ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤។
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលបានថវិកាជាង 7 ម៉ឺន 3ដុល្លារពីសប្បុរសជននៅក្នុងកម្មវិធីរាត្រីស្រមោលសគៀងគរមូលនិធិសប្បុរសធម៌។
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម […]
ឯកឧត្តមបណ្ឌិតជាមចន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយឱ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដីតំបន់ព្រៃលិចទឹកនៅទីនេះ ត្រូវបានចុះលក្ខណៈជាប្រព័ន្ធជាដីរបស់រដ្ឋហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមកុំបន្តចូលកាប់ទន្ទ្រានបន្តទៀត បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។ ហើយបើសិនបងប្អូនពលរដ្ឋ គ្មានដីពិតប្រាកដនោះ សូមរាយការណ៍មករដ្ឋបាលខេត្ត នឹងរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ឯកឧត្តមបណ្ឌិត […]
គម្រោងដេញផ្លូវឃុំសង្កាត់មួយគម្រោងក្នុងឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំត្រូវបានមហាជនមើលឃើញថាជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ
គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ (ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន សកម្មភាពដែលចូលរួមដេញថ្លៃទាំង នោះគឺ មានក្រុមហ៊ុនចំនួន៥ ១~ក្រុមហ៊ុន សេង កញ្ញា ២~ក្រុមហ៊ុន ថេង នីតា ៣~ក្រុមហ៊ុន ហ៊ួត គីមស័ង ៤~ក្រុមហ៊ុន សុង ស៊ីថាត ៥~ក្រុមហ៊ុន លី ឈួន។ បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលដាក់ដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃតែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុតនៅក្នុងការដេញថ្លៃនេះដែរ […]
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបអនុស្សាវរីយ៍លើកទី 138 ទិវាពលករអន្តរជាតិថ្ងៃមួយឧសភា 2024 ក្រោមធិបតីភាពសហគ្រាសជាមួយសហគមន៍សុខសាន្តមណ្ឌលគិរីឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគីរីនិងលោកយឹមលុចសមាជិក
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក យីម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិក ប្រមាណជា ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ […]
ជញ្ជីថ្លឹងរថយន្តត្រើងភូមិខែលជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែក្លាយជាជញ្ជីងថ្លឹងលុយ។
ប្រធានជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមរបៀបពុករលួយ ! ថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ {កំពង់ចាម }÷ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា÷ ទោះប្បីពួកគេផ្ទុកលើសទម្ងន់ឬមិន លើសទម្ងន់យ៉ាង ណាក៏ ដោយ ក៏ត្រូវតែបង់ លុយតាម ការ កំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុនិងលើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម នោះដែរ។ ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា÷ ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុប ឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុក ទំនិញលើសទម្ងន់ បើកបរឆ្លងកាត់ មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើង ចំណុចភូមិខែលជ័យឃុំ អូរស្វាយខេត្តកំពង់ចាមដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ […]
ឡានសាំយ៉ុងពីគ្រឿងដឹកឈើឈើពេញប្រៀបអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច គណ:ឯកភាស្រ្កពេជ្រាដា។
មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ ថ្ងៃព្រហស្បតិ ៩ រោចខែចេត្រឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវថ្ងៃទី2 ខែឧសភាឆ្នាំ2024។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២គ្រឿង ដោយបានដេញប្រផាត់ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃស្រុក ពេជ្រាដា រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ ។ វត្ថុតាងឈេី និងរថយន្តទាំង០២គ្រឿង បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។ ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកផ្ដន្ទាទៀតទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានពប្រព្រឹត្ត។