នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩៖០៩នាទី នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ទិសទី១ប្រាសាទព្រះវិហារ នាយទាហាននាយទាហានរងនិងពលទាហានរាប់ពាន់រាប់ម៉ឺននាក់បានវាយញួងទូងស្គរគោះប៉ោតអបអរសាទបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជាផ្លូវការហើយក្រោមសម្រែកសាទរយ៉ាងកងរំពង ពីសំណាក់កម្លាំងកងពលធំអន្តរាគមន៍ខេខ៣ឈរជើងទឹសទី១ប្រាសាទព្រះវិហារ។ #ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ សូមគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា […]
ព័ត៌មានស៊ើបអង្កេត
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលឲ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្ដីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្ដែងនឹងអាចអនុវត្តបាន។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិជជែកពិភាក្សាអំពីការងារសមរម្យនៅកម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។ ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាងនិយោជកជាដើម។ សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ហើយដែលកម្ពុជាបានបង្កើតឱ្យមានសិក្ខាសាលាត្រីភាគីថ្នាក់ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលានឹងបើកការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តានៃសេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់ជាសូចនាករក្នុងការអនុវត្តលើសសរស្តម្ភទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្តបានដើម្បីធានាបានជាប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។ ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃពេលវេលាដែលត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។ ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ […]
ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតចែកជូនពលរដ្ឋ 163 គ្រួសារនៅស្រុកគូលែន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋ១៦៣គ្រួសារ នៅស្រុកគូលែន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ […]
សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង។
សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ទី 12 រោចខែអាសាឍឆ្នាំរោងឆសក័ ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 1 ខែសីហាឆ្នាំ 2024សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែងសហគមន៍នេសាទស្វាយរំពារសែនជ័យនឹងអន្លង់មេត្រីសែនជ័យដឹកនាំដោយលោកលី ឡាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្នុងនោះមានកម្លាំងចូលរួមសរុប 48 នាក់និងមធ្យោបាយធ្វើដំណើរបាឡាត់ស្មាច់ចំនួន 11 គ្រឿងបានចុះបង្ក្រាប់បទល្មើសនេសាទ ក្នុងភូមិសាស្រ្ដស្រុកកំពង់កំពង់លែងឋិត នៅចំណុចទំនប់ស្រុកក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជារបាំងមានប្រវែងៗខុសស្ដីពីច្បាប់ជលផលក្នុងរដូវបិទនេសាទដែលបានហាមឃាត លទ្ធផលសម្រេចបាន។ ១_របាំងសាច់អួនមួយករណីស្មើនឹង 7 កន្លែងប្រវែងចំនួន 1050 ម៉ែត្រ ២_លបសាច់អួនចំនួន 31គ្រឿង បង្គោលចំនួន 500 ដើម វត្ថុតាងត្រូវកម្ទេចចោលនៅនឹងកន្លែង ហើយក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទអោយឈប់ប្រើប្រាស់ ឧបករណ៍នេសាទណាដែលដែលរដ្ឋត្រូវបានហាមឃាត់ក្នុងរដូវបិទនេសាទនេះដើម្បីរក្សាពូជត្រីធនធានធម្មជាតិនិងជីវៈចម្រុះឱ្យសម្បូរសប្បាយឡើងវិញ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជ្រាបជារបាយការណ៍ ចេញផ្សាយដោយគេហទំព័រមាតុភូមិកម្ពុជាអត្ថបទដោយលោក លីប៊ុនលាងប្រចាំការខេត្តកំពង់ឆ្នាំង។
ពីបំផុតរកឃើញឧទ្ធុម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញ់ហើយក្រោយព្រឹត្តិការណ៍រយៈពេល១៧ថ្ងៃគិតត្រឹមថ្ងៃទី២៩ខែកក្កដានេះ។។
ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ ភ្នំពេញ៖ កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ចំពោះជនរងគ្រោះនៅពុំទាន់ដឹងស្លាប់រឺរស់នៅឡើយទេ ក្រសួការពារជាតិនឹងជូនតំណឹងនៅពេកក្រោយ ដោយសារអាកាសធាតុមិនអំណោយផលដល់ក្រុមការងារដើម្បីចូលដល់ទីតាំងឧទ្ធម្ភាចក្រដែលបានធ្លាក់។ សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧទ្ធម្ភាចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់៕ ប្រភពពី៖ ក្រសួងការពារជាតិ។
អភិបាលខេត្តត្បូងឃ្មុំចុះជួបសំណេះសំណាលស៊ូសុខទុក្ខនិងពិនិត្យស្ថានភាពការលក់ដូរបងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង
អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង (ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ បន្ទាប់ពីផ្លាស់មកកាន់ជាអភិបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីរាជការ ពលរដ្ឋ កសិករ កម្មករ ពិសេសបងប្អូនអាជីវករ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។ ការចុះដល់មូលដ្ឋាននៅតាមផ្សារនេះ ដើម្បីផ្តល់ភាពកក់ក្តៅ បានយល់ពីសុខទុក្ខ ដឹងស្ថានភាពការលក់ដូររបស់អាជីវករ ក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួន ធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ជាមួយបងប្អូននៅតាមផ្សារនានា នៅក្នុងខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវសហការជាមួយម្ចាស់ផ្សារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារថ្នល់ទទឹងទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ចំពោះអនាម័យ។ ជាពិសេសត្រូវចូលរួមសហការ […]
បេក្ខជន 250 រូបបន្តប្រលងបំពេញ10 វិញ្ញាសាជម្រុះយក 45 នាក់ជាប់ចូលជាកម្លាំងកងរាជ្យអាវុធហត្ថខេត្តត្បូងឃ្មុំ។
បេក្ខជន២៥០រូប បន្តប្រឡងបំពេញ១០វិញ្ញាសារ ជម្រុះយក៤៥នាក់ ជាប់ចូលជាកងកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ (ត្បូងឃ្មុំ) ៖ យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រកាសជ្រើសរើសបេក្ខជន ដើម្បីបំពេញក្របខ័ណ្ឌ ពលទាហាន នៃកងរាជអាវុធហត្ថ តាមបណ្ដារាជធានី-ខេត្ត ចំនួន ១,០០០នាក់ ក្នុងនោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារជ្រើសរើស ពលទាហានថ្មី ដើម្បីបំពេញក្របខណ្ឌ តាមសន្ទស្សន៍ដែលបានកំណត់ ចំនួន៤៥នាក់ និងបម្រុងចំនួន០៥នាក់។ បន្ទាប់ពីជូនដំណឹង ទទួលពាក្យ និងជម្រុះ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បេក្ខជន២៥០រូប ត្រូវបានជ្រើសរើស និងបន្តជម្រុះចម្រាញ់យកចំនួន៤៥នាក់ ជាប់ចូលជាកងកម្លាំង និងបម្រុងចំនួន០៥នាក់។ ក្រុមការងារនេះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ […]
មណ្ឌលគីរីសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិចនិងលេចចេញជារូបរាងនៅលើទឹកដីខេត្តមណ្ឌលគិរីដែលអាចឲ្យប្រជាពលរដ្ឋសិក្សាស្វែងយល់ពីវប្បធម៌និងទាក់ទាញភ្ញៀវទេសចរ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាង នៅលើទឹកដីខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋ សិក្សាស្វែងយល់ពីវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច និងលេចចេញជារូបរាងនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលអាចឱ្យប្រជាពលរដ្ឋទូទៅ សិក្សាស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការសាងសង់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិនេះ ក៏ជាផ្នែកមួយ ក្នុងការទាក់ទាញភ្លៀវទេសចរ មកទស្សនាខេត្តមណ្ឌលគិរី កាន់តែច្រើនផងដែរ។ បន្ទាប់ពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរចនាបថសាងសង់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងស្វែងរកការឯកភាពជារួមមួយ តាមរយៈការពិគ្រោះយោបល់ និងទទួលបានធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យអគារមជ្ឈមណ្ឌលសិក្សាសា្រវជ្រាវវប្បធម៌ជនជាតិដើម ដែលគ្រោងសាងសង់មានរចនាបថ ជាអត្តសញ្ញាណជនជាតិដើមភាគតិច និងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋទូទៅ។ លោកស្រី អភិបាលរងខេត្ត បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែគិតគូរ យកចិត្តទុកដាក់ថែរក្សា លើកស្ទួយវប្បធម៌ សិល្បៈ ប្រពៃណីជនជាតិដើមភាគតិច ជាក់ស្តែង ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាប្រធានសម្របសម្រួលគម្រោង LASEDIII ថ្នាក់ខេត្ត […]
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ុនហ៊ុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត សន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញវាធិបតីប្រកាសតែងតាំងលោកឆឈិនរតនៈជាអភិបាលរងខេត្តកោះកុង
ពិធីប្រកាសចូលកាត់មុខតំណែងអភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាធិបតី ប្រកាសតែងតាំង លោកឈិត រតនៈ ជាអភិបាលរងខេត្តកោះកុង។ ខេត្តកោះកុង÷ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងលោក ឈិត រតនៈ ចូលកាន់តំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដែលប្រារពធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង នាឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងអំពីទីតាំងភូមិសាស្ត្រនៃខេត្តកោះកុង ស្ថានភាពសេដ្ឋកិច្ចប្រជាជន សក្ដានុពលរបស់ខេត្ត សន្តិសុខសណ្ដាប់ធ្នាប់និងការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខេត្តជូនអង្គពិធីជ្រាប លោកជំទាវ អភិបាលខេត្តបានបញ្ជាក់ថា÷ គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឱ្យយកចិត្ត ទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញ តួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈ […]
ថ្ងៃទី25ខែកក្កដាឆ្នាំ2024កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
នៅថ្ងៃទី25_07_2024កម្លាំងគណះបញ្ជាការឯកភាពស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អេងស្រស វណ្ណះអភិបាលរងស្រុកកំពង់លេង លោក ឈិត ក្រពុំរត្ន័ ចំនួយការPMស្រុកកំពង់លេង លោក កិក ហៃប្រធានសហពន្ធ័នេសាទប្រចាំអភិរក្សបឹងផ្សោត បានចុះបង្រ្កាប់នឹងរុះរើរបាំងលូស្បៃមុង នឹងរបាំងណរ៉ាវក្នុងរដូវបិទនេសាទនេះ ដោយប្រើកំឡាំងសារុប11នាក់នឹងប៉ាឡាស្មាចចំនួន3គ្រឿងនៅណុច អណ្នឹល ឋិតក្នុងភូមិបប្រក ឃុំសំរោងសែន ស្រុកកំពង់លេងខេត្តកំពង់ឆ្នាំង ក្រោមពីរចុះរុះរើ លទ្ធផលសំរេចបានមាន /1របាំងលូស្បៃមុង ចំនួន13កន្លែង ស្មើនឹងប្រវែង830ម៉ែត្រ /2លូស្បៃមុងចំនួន13មាត់ /3បង្គោលចំរុះ ចំនួន208ដើម /4ចាត់កូនត្រីប្រលេងចូលបឹងធម្មជាតិវិញ ចនួន16គីឡូក្រាមបច្ចុប្បន្នវត្ថុតាងត្រូវបំផ្លាញចោលនៅនឹងកន្លែង ។ គួរំលឹកផងដែលថា កន្លង់មក អជ្ញាធរ នឹងមន្ត្រីជំនាញពាក់ពន្ធ័ ក៏ធ្លាប់ធ្វើកាផ្សផ្សាយពត្ន័រមានស្ដីពីរការប្រើប្រាសឧប្បះករ ដើលផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ក្នុងរដូវបិទនេសាទនេះផងដែល តែទួស្បីការចុះបង្កាប់ដូចភ្លៀងរលឹយ៉ាងណាក៏ដោយក៏តែមានបទល្មើសកើតឡើងជាដដែលៗ ដូចជារបាំងណរាវមួយកន្លែងដែលគេស្គាល់ថាជារបស់ ឈ្មោះឈីដែលមានប្រវែងរាប់រយម៉ែត្រជាប់ព្រំប្រទល់អភិរក្សបឹងផ្សោត ជារាងរាល់ឆ្នាំ ដោយពុំមានការរំខានពីមន្រ្តីជំនាញរឺអាជ្ញាធរណាសោះឡើយ។ សូមគោរពរាយការណ៍ជូនលោកអភិបានស្រុកកំពង់លេងមេតា្តជ្រាប់ជាព័ត៌មានអត្ថបទនេះដោយ {លោកលីប៊ុនលៀងប្រចាំការណ៌នៅខេត្តកំពង់ឆ្នាំង}។