សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលបានថវិកាជាង ៧ម៉ឺន ៣ពាន់ដុល្លារ ពីសប្បុរសជន នៅក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ មណ្ឌលគិរី៖ នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្រ្គោះដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម បញ្ជាក់ថា វត្តមានរបស់ឯកឧត្តម ឧកញ្ញា ឯកឧត្តម […]
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
ឯកឧត្តមបណ្ឌិតជាមចន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយឱ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ដីតំបន់ព្រៃលិចទឹកនៅទីនេះ ត្រូវបានចុះលក្ខណៈជាប្រព័ន្ធជាដីរបស់រដ្ឋហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ សូមកុំបន្តចូលកាប់ទន្ទ្រានបន្តទៀត បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។ ហើយបើសិនបងប្អូនពលរដ្ឋ គ្មានដីពិតប្រាកដនោះ សូមរាយការណ៍មករដ្ឋបាលខេត្ត នឹងរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ឯកឧត្តមបណ្ឌិត […]
គម្រោងដេញផ្លូវឃុំសង្កាត់មួយគម្រោងក្នុងឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំត្រូវបានមហាជនមើលឃើញថាជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ
គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ (ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន សកម្មភាពដែលចូលរួមដេញថ្លៃទាំង នោះគឺ មានក្រុមហ៊ុនចំនួន៥ ១~ក្រុមហ៊ុន សេង កញ្ញា ២~ក្រុមហ៊ុន ថេង នីតា ៣~ក្រុមហ៊ុន ហ៊ួត គីមស័ង ៤~ក្រុមហ៊ុន សុង ស៊ីថាត ៥~ក្រុមហ៊ុន លី ឈួន។ បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលដាក់ដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃតែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុតនៅក្នុងការដេញថ្លៃនេះដែរ […]
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបអនុស្សាវរីយ៍លើកទី 138 ទិវាពលករអន្តរជាតិថ្ងៃមួយឧសភា 2024 ក្រោមធិបតីភាពសហគ្រាសជាមួយសហគមន៍សុខសាន្តមណ្ឌលគិរីឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគីរីនិងលោកយឹមលុចសមាជិក
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក យីម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិក ប្រមាណជា ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ […]
ជញ្ជីថ្លឹងរថយន្តត្រើងភូមិខែលជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែក្លាយជាជញ្ជីងថ្លឹងលុយ។
ប្រធានជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយស្រុកកំពង់សៀមខេត្តកំពង់ចាមប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមរបៀបពុករលួយ ! ថ្ងៃទី០២ខែឧសភាឆ្នាំ២០២៤ {កំពង់ចាម }÷ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែជ័យឃុំអូរស្វាយខេត្តកំពង់ចាម បានឲ្យដឹងថា÷ ទោះប្បីពួកគេផ្ទុកលើសទម្ងន់ឬមិន លើសទម្ងន់យ៉ាង ណាក៏ ដោយ ក៏ត្រូវតែបង់ លុយតាម ការ កំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុនិងលើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម នោះដែរ។ ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា÷ ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើងចំណុចភូមិខែលជ័យឃុំអូរស្វាយខេត្តកំពង់ចាម គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុប ឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុក ទំនិញលើសទម្ងន់ បើកបរឆ្លងកាត់ មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តត្រើង ចំណុចភូមិខែលជ័យឃុំ អូរស្វាយខេត្តកំពង់ចាមដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ […]
ឡានសាំយ៉ុងពីគ្រឿងដឹកឈើឈើពេញប្រៀបអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច គណ:ឯកភាស្រ្កពេជ្រាដា។
មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ ថ្ងៃព្រហស្បតិ ៩ រោចខែចេត្រឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវថ្ងៃទី2 ខែឧសភាឆ្នាំ2024។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២គ្រឿង ដោយបានដេញប្រផាត់ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃស្រុក ពេជ្រាដា រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ ។ វត្ថុតាងឈេី និងរថយន្តទាំង០២គ្រឿង បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។ ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកផ្ដន្ទាទៀតទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានពប្រព្រឹត្ត។
មណ្ឌលគិរី រថយន្តសាំយ៉ុងពីគ្រឿង ដឹកឈើពេញប្រៀបចំនួនពីគ្រឿងអស់ល័ក្ខជាប់ដៃសមត្ថកិច្ចកម្លាំងបញ្ជាការឯកភាពស្រុកពេជ្រាដា។
មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២គ្រឿង ដោយបានដេញប្រផាត់ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃស្រុក ពេជ្រាដា រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ ។ វត្ថុតាងឈេី និងរថយន្តទាំង០២គ្រឿង បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។
ដីព្រៃលិចទឹកនិងព្រៃបម្រុងស្មាច់ជាជម្រកបច្ឆាជាតិជាច្រើនហិចតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ដីព្រៃលិចទឹកនឹងព្រៃបំរុងស្មាច់ ជាជម្រកមច្ឆាជាតិ ជាច្រើនហិកតាត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកគ្រឿងចក្រមកឈូសឆាយយកធ្វើជាកម្មស៊ិតផ្ទាល់ខ្លួន។ ខេត្តកោះកុង÷នៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤លោក ក្រួច បរី សីហា អភិបាលស្រុកបូទុមសាគរ បានប្រើ កណ្ដាប់ដែក ចាត់វិធានការ ទៅលើគ្រឿងចក្រមកលួច ឈូសឆាយដីព្រៃបំរុងស្មាច់ នឹង ដីព្រៃលិចទឹកដែលជាដីជំរក មច្ឆាជាតិ រស់នៅ ដើម្បីបន្តពូជ ប្រមាណ70ហិកតា ដែលជាដីរបស់រដ្ឋ គ្រប់គ្រងដោយរដ្ឋភិបាល ស្រុកបូទុមសាគរ និង រដ្ឋបាល ខេត្តកោះកុង។ នៅក្នុងការចុះចាប់គ្រឿងចក្រ ដែលលួចមកឈូសឆាយដីព្រៃលិចទឹកនោះ ដឹកនាំកម្លាំង ដោយ លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ លោក រ៉ែម សុធា មន្រ្តីសាលាស្រុក បូទុមសាគរ និង កម្លាំង នគរបាលស្រុក កម្លាំង រាជអាអាវុធហត្ថ ស្រុក លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ អណ្តូងទឹក។ ដោយឡែក តៃកុង គ្រឿងចក្រ បានដាក់មេប្រូចរត់បាទជើងសព្រាតដោយឡែក ថៅកែ គ្រឿងចក្រ […]
ប្រជាពលរដ្ឋបួនប្រាំភូមិរស់នៅភូមិចុងផ្លាស់ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីពួកគាត់ស្នើសុំឯកឧត្តមអភិបាខេត្តមណ្ឌលគិរីដូចជាអាជ្ញាធរដែនដីនៅក្នុងខេត្តមណ្ឌលគីរីមេត្តាជួយពួកគាត់បានធ្វើរបៀបវិញផង។
ុំម ប្រជាពលរដ្ឋបួនប្រាំភូមិរស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពួកគាត់ស្នើសុំឯកឧត្តមអភិបាលមណ្ឌលគិរី ដូចជាអាជ្ញាធម៌ ដែនដីនៅក្នុងខេត្តមណ្ឌលគិរី មេត្តាអោយពួកគាត់បានធ្វើរ៉ែមាសវិញផង។ ថ្ងៃសៅ4រោចខែចេត្រ ឆ្នាំរោងចស័ក ពុទ្ធសករាជ2567ត្រូវថ្ងៃ27 មេសាឆ្នាំ2024។ មណ្ឌលគិរី ប្រជាពលរដ្ឋទទូចស្នើសុំ រដ្ឋាភិបាលយើងខ្ញុំប្រជាពលរដ្ឋ រស់នៅភូមិចុងផ្លាស់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្នើសុំដល់ប្រមុខថ្នាក់នាំមេត្តាអោយយើងខ្ញុំប្រជាពលរដ្ឋបានធ្វើរ៉ែមាសឡើងវិញផង សពថ្ងៃ យើងខ្ញុំមានការខ្វះខាតយ៉ាងខ្លាំង ដោយសារយើងខ្ញុំទាំងអស់គ្នាមានការខ្វះខាតស្នើសុំធ្វើរ៉ែមាសនៅចំណុចភូមិឃុំស្រុកខាងលើការរុករករ៉ែមាសនេះ មិនប៉ះពាល់ដល់បរិស្ថានឡើយ ហើយក៌មិនបានធ្វើចូលដីក្នុងក្រុមហ៊ុនដែធ្វើតែលើដី តែពួកយើងខ្ញុំធ្លាប់អាស្រាយផលតែប៉ុណ្ណោះ យើងខ្ញុំប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធម៌មូលដ្ឋាន នឹងជួយសម្របសម្រួលដល់ពួកយើងខ្ញុំ កំពុងមានការខ្វះខាតយ៉ាងខ្លាំង ទីមួយ បំណុលធានាគារ ទីពីគ្មានមុខរបប្រចាំថ្ងៃទីបីត្រូវការលុយកូនទៅរៀននឹងហូបប្រចាំថ្ងៃ ការរុករករ៉ែមាសឬធ្វើមាសនេះ នៅតែក្នុងដីរបស់ពួកខ្ញុំតែប៉ុណ្ណោះ មិនបានទៅធ្វើរំលោភបំពានដីបរិស្ថានឬដីក្រុមហ៊ុនទេ។ យើងខ្ញុំគ្មានមុខរបក្រៅពីរុករកធ្វើរ៉ែមាសទេពួកខ្ញុំជួបនឹងការលំបាកយ៉ាងខ្លាំងទៅលើបំណុលប្រចាំខែរបស់ធានាគារ នឹងការហូបចុកប្រចាំថ្ងៃ នឹងកូនចៅទៅរៀន កូនចៅសង្ឃឹមថារដ្ឋាភិបាលលោកនឹងអនុគ្រោះដល់ពួកខ្ញុំ ជាកូនចៅគ្មានអ្វីសង្ឃឹមក្រៅពីធ្វើរ៉ែមាសនោះឡើយ។ ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរ មកដល់ឯលឧត្តមរដ្ឋមន្ត្រី កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល មេត្តាអនុគ្រោ:អោយពួកយើងខ្ញុំបានប្រកបមុខរបធ្វើរ៉ែមាសបានវិញផង កូនចៅសង្ឃឹងថាឯកឧត្តមនឹងមេត្តាដល់ពួកខ្ញុំ។ជាចុងពួកយើងខ្ញុំសូមគោរពជូន ឯកឧត្តមមានសុខភាពល្អ នឹងទទួលជ័យជម្នះគ្រប់ភារ:កិច្ចកុំបីអខានឡើយ។