ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ឡានសាំយ៉ុងពីគ្រឿងដឹកឈើឈើពេញប្រៀបអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច គណ:ឯកភាស្រ្កពេជ្រាដា។

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។

ថ្ងៃព្រហស្បតិ ៩ រោចខែចេត្រឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧
ត្រូវថ្ងៃទី2 ខែឧសភាឆ្នាំ2024។

លោក អ៊ាន​ ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង បង្ក្រាបបាននៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២​ឧសភានេះ ដោយលោកអភិបាលរងស្រុកផ្ទាល់បានសហកាជាមួយមន្ត្រីជំនាញនៃមន្ទៃបរិស្ថានខេត្តមណ្ឌលគិរី​ ឃាត់ចាប់រថយន្តដឹកឈេីចំនួន០២​គ្រឿង​ ដោយបានដេញប្រផាត់​ចាប់ប្រផីងចាប់ពីចំណុចវរ:៣០៣ផ្លូវជាតិលេខ៧៦​ ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដា  រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ ។

វត្ថុតាងឈេី​ និងរថយន្តទាំង០២គ្រឿង​ បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង​ និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ​ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ។

ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកផ្ដន្ទាទៀតទោសទៅតាមផ្លូវច្បាប់ដែលខ្លួនបានពប្រព្រឹត្ត។

Leave a Reply

Your email address will not be published.