តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ថ្លែងអំណរអរគុណចំពោះចំណាត់ការបន្ទាន់របស់កម្ពុជា ដែលអនុញ្ញាតឲ្យនាវា WESTERDAM ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Weste​r​d​a​m នៅឯកំពង់ផែក្រុងព្រះសីហនុ។ បន្ទាប់ពីសម្តេចតេជោស្វាគមន៍រួចហើយ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ថ្លែងពីចំណាប់អារម្មណ៍ និងសូមអរគុណចំពោះចំណាត់ការបន្ទាន់របស់កម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា WESTERDAM ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។