ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

សៀវភៅសរសេអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងសម្តេចធិបតី ហ៊ុនម៉ាណែតសរុបចំនួន500ច្បាប់ត្រូវបានក្រុមការងារសៀវភៅកូនប្រុសច្បបដ៏មានឥទ្ធិពលនាំមកផ្ដព្វផ្សាយនឹងប្រគលជូនគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី

សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នាំមកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។

ខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាអនុប្រធានក្រុមការងារ ព្រមទាំងសហការីបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ មកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌគិរីក្នុងនោះមានសៀវភៅ ៖  -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី -៣ យន្តការឈ្នះកូវីដ-១៩ -ទឹកចិត្តអ្នកជួយសង្គ្រោះ -សម្តេច ហ៊ុន សែន កំពូលបិតាស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ។

នាឱកាសនោះ ឯកឧត្តម ពៅ សុខ បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅទាំងអស់នេះ គឺដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តមបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងអ្វីៗទាំងអស់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ កន្លងមកនេះ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាជុំទី២ ក្នុងទិសដៅផ្សព្វផ្សាយសៀវភៅសរសេរអំពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ក្នុងជួរគណបក្ស ប៉ុន្តែជាមួយគ្នានេះ ក៏បានផ្តល់ជូនដល់ស្ថានប័នរដ្ឋ ឯកជន និងគ្រឹះស្ថានអប់រំមួយចំនួន ព្រមទាំងសាធារណជនដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តនិងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ។ ឯកឧត្តម ម៉ែន ង៉ុយ បានមានប្រសាសន៍បន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាឈ្វេងយល់ ។ ការផ្តល់សៀវភៅដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាការចែករំលែកនូវពុទ្ធិដល់មនុស្សជាតិ ជាពិសេសយុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។ ឯកឧត្តម ម៉ែន ង៉ុយ បានបញ្ជាក់ថា គណៈកម្មាធិការបក្សខេត្ត នឹងចូលរួមផ្សព្វផ្សាយបន្ត ដើម្បីបំផុសស្នាដៃដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបានរបស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទៅដល់សាខាបក្ស និងអនុសាខាបក្ស ក៏ដូចប្រជាពលរដ្ឋទូទៅឲ្យបានយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឲ្យកាន់តែយល់ច្បាស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។អត្ថបទដោយលោកអិនសវណ្ណា

Leave a Reply

Your email address will not be published.