ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មេឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនយកទៅលក់ស្រុកយួនយ៉ាងរលូនដោយសាអាជ្ញាធម៌មិនបង្ក្រាប

មេឈ្មួញសម្រុកដឹកជញ្ជូនធ្យូងយកទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង
រៀងរាល់យប់ ថ្ងៃយ៉ាងរលូន

ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វេរភាគី
ប៉ុស្តិ៍នគរបាលជ័យឃ្លាំងឃុំក្រញូង
សែនជ័យស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា មួយរយៈចុង ក្រោយនេះមានមេឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន នៅពេលយប់ដោយ គ្មាន មន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់រាល់បទល្មើសឡើយ។

មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារជ័យឃ្លាំង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈ ដែលមេឈ្មួញ ប្រើប្រាស់ រថយន្ត V1 ដឹកជញ្ជូនធ្យូងយកទៅលក់នៅស្រុកយួន នៅពេលយប់ៗមានមួយគ្រឿងប្រភេទម៉ាក V1 ។
ជាពិសេស លោកប្រធានស្នាក់ការច្រកទ្វារជ័យឃ្លាំង លោក
អ៊ាម សុខលីម នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីជ័យឃ្លាំង មិនបាន
ចាត់វិធានការទប់ស្កាត់ករណីមេឈ្មួញដឹកជញ្ជូនធ្យូងធ្លងដែន យកទៅលក់ស្រុកយួន យ៉ាងអាណាធិបតេយ្យ។
ប្រភពបានឲ្យដឹងថាមេឈ្មួញដឹក ជញ្ជូនធ្យូងយកទៅលក់ស្រុកយួន មានឈ្មោះចែមុំ ដឹកជញ្ជូនធ្យូងចេញពីដែនជម្រកកែវសីមា
តាមផ្លូវជាតិលេខ7Aឆ្ពោះទៅប៉ុស្តិ៍ព្រំដែនទ្វេរភាគីជ័យឃ្លាំងទៅស្រុកយួន។

ប្រភពបានអោយដឹងថា ពួកគេមានអ្នករត់
ការអស់ហើយ នឹងបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំងដោយរលូន មិនប្រឈមនឹងការបង្ក្រាប សកម្មភាពដឹកជញ្ជូនធ្យូងដែនចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង តែងកើតឡើងចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រដល់ម៉ោង6ព្រឹក។
ប្រភពព័ត៌មានបានឲ្យដឹងថាចាប់តាំង
ពីលោកសាក់ សារាង មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តក្រចេះ ប្តូរផ្លាស់
មកកាន់ណែងខេត្តក្រចេះវិញគេសង្កេតឃើញថាបទកើនជាងមុនថ្វេដងមេឈ្មួញចាប់ផ្តើមដឹក
ជញ្ជូនធ្យូងតាមឡាន V1 និងឡាន
យ៉ីឌុបគ្របតង់ជិតក្នុងការបិទបាំងមិន
ឲ្យអ្នកសារព័ត៌មានដឹង ងាយស្រួល
ថ្នាក់លើសួរបកស្រាយថាឡានដឹកដំ
ឡូងម៉ីហើយប្រភពព័ត៌មានបានបន្តថាពួក មេឈ្មួញចូលដឹកធ្យូង នៅ តំបន់ព្រៃការពារអភិរក្សកែវសីមា។

ថ្មីៗនេះមានការឃុបឃិត ប្រព្រឹត្តជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន បើគ្មានការបើកដៃពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចនៅតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះ ក៌គ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។

មន្រ្តីនៅច្រកទ្វេរភាគីជ័យឃ្លាំង ឃុំក្រញូង សែនជ័យ ស្រុក ស្នួលខេត្តក្រចេះបានឲ្យដឹងថា បើគ្មានការបើកដៃពី លោកប្រធានស្នាក់ការច្រកទ្វេភាគី ជ័យឃ្លាំង ពីលោក​ អ៊ាម សុខលីម
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីជ័យឃ្លាំង ព្រមទាំងប្រធានការិយាល័យគយច្រកទ្វេភាពជ័យឃ្លាំង គឺសកម្មភាពដឹកជញ្ជូនធ្យូង ចេញយកទៅលក់ស្រុកយួន មិនអាចកើតឡើង បានឡើយហេតុនេះ លោកវ៉ា ថន
អភិបាលខេត្តក្រចេះព្រមទាំងថ្នាក់ដឹក
នាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយគួរណាស់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅតាមដងផ្លូវនឹងច្រកទ្វេរភាគីជ័យ
ឃ្លាំង គិតតែរឿងឃុបឃិតគ្នាប្រមូលលុយ ហើយបើកដៃឲ្យក្រុមមេឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនយកទៅលក់ស្រុកយួន យ៉ាងគំហុក ជាពិសេស លោកលុនប៊ុនថុល មេប៉េអឹមស្រុកស្នួល ជាមន្ត្រីអសកម្មបំផុត ក្នុងការទប់ស្កាត់បទល្មើស អ្នកសារព័ត៌មានតេរាយការម្តងទៅ ទូរស័ព្ទខលចូលច្រើនដងតែគ្មានអ្នកទទួលហាក់បីដូចដឹងមុន—-?ខាងអង្គភាពយើងខ្ញុំរងចាំកាបកស្រាយ
ពីមន្ត្រីក្នុងខេត្តក្រចេះរៀងរាល់ម៉ងធ្វើការសូមអរគុណសូមគោរពលា។

Leave a Reply

Your email address will not be published.