ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មេឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រកទ្វារទ្វេភាគីជ័យឃ្លាំងជារៀងរាល់យប់យ៉ាងរលូន។

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង
រៀងរាល់យប់ ថ្ងៃយ៉ាងរលូន

ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វេរភាគី
ប៉ុស្តិ៍នគរបាលជ័យឃ្លាំងឃុំក្រញូង
សែនជ័យស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា មួយរយៈចុង ក្រោយនេះមានឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន នៅពេលយប់ដោយ គ្មាន មន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។

មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារជ័យឃ្លាំង បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈ ដែលឈ្មួញ ប្រើប្រាស់ រថយន្តយ៉ីឌុប ដឹក ជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗមានច្រើន គ្រឿង។
ជាពិសេសលោក ប្រធានស្នាក់ការច្រកទ្វារជ័យឃ្លាំងនិងលោក
អ៊ាម សុខលីម នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីជ័យឃ្លាំង មិន
ចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ។
ប្រភពបានឲ្យដឹងថាឈ្មួញដឹក ជញ្ជូនធ្យូងចេញ ទៅស្រុកយួន មានឈ្មោះចែមុំ ដឹកជញ្ជូនធ្យូងចេញពីភូមិ105
ឃុំកន្ទួត ស្រុកចិត្រ បុរីតាមផ្លូវជាតិលេខ7Aឆ្ពោះទៅប៉ុស្តិ៍ព្រំដែនទ្វេរភាគី
ជ័យឃ្លាំង។

ប្រភពបន្តឲ្យដឹងថា ពួកគេមានអ្នករត់
ការបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំងដោយរលូន មិន ប្រឈមនឹងការបង្ក្រាប សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង តែងកើតឡើងចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រដល់ម៉ោង6ព្រឹក។
ប្រភពព័ត៌មានបានឲ្យដឹងថាចាប់តាំង
ពីលោកសាក់ សារាង មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តក្រចេះ ប្តូរផ្លាស់
មកវិញនោះឈ្មួញចាប់ផ្តើមដឹក
ជញ្ជូនធ្យូងតាមឡាន វ៉េអងនិងឡាន
យ៉ីឌុបគ្របតង់ជិតក្នុងការបិទបាំងមិន
ឲ្យអ្នកសារព័ត៌មានដឹង ងាយស្រួល
ថ្នាក់លើសួរបកស្រាយថាឡានដឹកដំ
ឡូងម៉ីហើយប្រភពព័ត៌មានបានបន្តថាពួក ឈ្មួញចូលដឹកធ្យូង នៅ តំបន់ព្រៃការពារអភិរក្សកែវសីមា។

ថ្មីៗនេះមានការឃុបឃិត ជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ បើគ្មានការបើកដៃពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះ គ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។

មន្រ្តីនៅច្រក ទ្វេរភាគីជ័យ ឃ្លាំង ឃុំក្រញូង សែនជ័យ ស្រុក ស្នួលខេត្តក្រចេះបានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ប្រធានស្នាក់ការច្រកជ័យឃ្លាំង និងលោក​ អ៊ាម សុខលីម
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកជ័យឃ្លាំង ព្រមទាំងប្រធានការិយាល័យគយច្រកជ័យ ឃ្លាំងគឺសកម្មភាពដឹកជញ្ជូនធ្យូង ចេញ ទៅស្រុកយួន មិន អាចកើតឡើង បានឡើយ។ ហេតុនេះលោក វ៉ា ថន
អភិបាលខេត្តក្រចេះព្រមទាំងថ្នាក់ដឹក
នាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វេរភាគីជ័យ
ឃ្លាំង គិតតែរឿងឃុបឃិតគ្នាប្រមូលលុយ ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅស្រុកយួន យ៉ាងគំហុក អង្គភាពគេហទំព័រ មាតុភូមិកម្ពុជា ទំនាក់ទំនងតាមរយទូរស័ព្ទលេខ 0318888124(01255447)ព័ត៌មានពិតប្រចាំថ្ងៃទាន់ហេតុការណ៌

Leave a Reply

Your email address will not be published.