ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

មណ្ឌលគិរីអាជ្ញាធរខេត្តមណ្ឌលគិរីបានជំរុញដល់មន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អ្នកកាសែតចំនួន 8 នាក់បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីក្រោយរងបណ្ដឹងពីឈ្មួញដឹកជញ្ជូនឈើ។

អ្នកការសែតចំនួន៨នាក់ បញ្ជួនខ្លួនទៅតុលាការខេត្តមណ្ឌលគីរី ក្រោយរងបណ្តឹងពីឈ្មួញដឹកឈើ ? 16/03/2024 មណ្ឌលគីរី ÷ នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានបញ្ជួនខ្លួនអ្នកកាសែតចំនួន៨នាក់ក្នុងនោះស្រី០២នាក់ប្រុស6នាក់។ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីធ្វេីការសាកសួរ ពីបទ( កំហែងយកប្រាក់ជាង៤០ មុឺនរៀល) តាមបណ្ដឹងរបស់អ្នកដឹកឈើ ។ បេីយោងតាមសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃដដែល ព្រះអាជ្ញា និងចៅក្រម ធ្វេីការសេុីបសួរដល់អ្នកការសែតទាំង៨នាក់ ឬលេីកលែងសម្រេចយ៉ាងណានោះទេសូមអាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាដល់ពួកគាត់ផងដោយក្តីអនុគ្រោះ។ បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ក៍ដូចជាមហាជនទូទៅព្រមទាំង មជ្ឈដ្ឋានអ្នកច្បាប់ ទទូចអំពាវនាវដល់ ប្រធានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី និងឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាយោកយល់ឬធ្វេីកិច្ចសន្យាអ្នកការសែតទាំងប្រាំបីនាក់ ក្នុងនោះមានស្រី០២ ប្រុ6អ្នកសូមមេត្តាដោះលែងពួកគាត់ឲ្យមានសេរីភាព បានវិលត្រឡប់មកផ្ទះវិញ ជួបជុំប្រពន្ធកូនផងទាន —?។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

សូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

សូមគោរពរាយការណ៍ជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមានខាងក្រោម៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួននៅសល់វត្ថុតាងរួមមានខាងក្រោម៖ -អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង -អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង -ដងឆក់ចំនួន  ០២គូរ -កន្ត្រងចំនួន ០១គ្រឿង -ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ -ត្រីចំនួន ០៣គីឡូក្រាម -ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖ -ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង -ម៉ូតូសង់  ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។ អាស្រ័យដូចបាន​ជម្រាបជូន​ខាងលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ពិធីក្រុងពាលីដ៏ធំមួយបានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី 8 ឆ្នាំ 2024។

  ពិធីក្រុងពាលីដ៍ធំមួយ បានធ្វើឡើងដើម្បីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ _ចេញផ្សាយថ្ងៃទី16 ខែមីនា ឆ្នាំ2024៕ (ខេត្តសៀមរាប៖) ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីក្រុងពាលីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សម្រាប់ការបើកព្រឹត្តិការណ៍បុណ្យនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះ គឺជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយនោះ។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ចំនួន 15,000 នាក់ត្រូវបានបង្ខាំងទុកឱ្យធ្វើការអនឡាញនៅច្ររកព្រំដែនអូស្មាច់

ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ  មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ […]