ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រាជរដ្ឋាភិបាលថ្មីអាណត្តិទី 7 គួរដាក់មន្ត្រីជំនាញប្រឆាំងអំពើពុករលួយចុះសាវជ្រាវស៊ើបអង្កេតឲ្យបានស៊ីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ 1 ភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។

រដ្ឋាភិបាលថ្មីអាណត្តិ ទី7គូរដាក់មន្ត្រីជំនាញប្រឆាំងអំពេីពុករលួយចុះស្រាវជ្រាវសេុីបអង្កេតឲ្យបានសុីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុងបាវិត ខេតស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំងយប់ទាំងថ្ងៃមានការបើកភ្លើងខៀវពីប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង 26/05/2024 ស្វាយរៀង ÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ថា​ជញ្ចីង​ថ្លឹង​រថយន្ត​ប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ។​ ​ទោះបីជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​អាក្រក់គួរឲ្យ​ស្អប់ខ្ពើមបំផុត ដូច្នេះហេីយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ទេីបឡើងតំណែងថ្មីៗ គូរ​ពិនិត្យឡេីងវិញខ្លះផងទាន។​ ​ប្រភព​ពី ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ់ បានឲ្យដឹងថា លេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរ លោក នួន លីហួន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង បណ្ដែតបណ្ដោយឲ្យប្រធានជញ្ជីងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តហាក់បីដូចគ្មានចំណាត់ការមកលើមន្ត្រីខិលខូចសោ:។ ​តាម​ការ​បង្ហេីប​ពី​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បានបញ្ជាក់​ថា ដោយ​មាន​ការឃុបឃិត​គ្នា​ជាប្រព័ន្ធចាប់ពី​ថ្នាក់លើដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ​ភូមិកំពោ​តជ្រូក​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​រក​វិធី​គ្រប់បែបយ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើលោកទូជានរណាដឹកជញ្ជូនឈើពីស្រុកអូរាំងឆ្លងកាត់មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមាស់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមាយ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្ក្។រាប។

តើលោកទូ ជានណារដឹកជញ្ជូនឈើ ពីស្រុក អូររាំងឆ្លងកាត់ មុខមន្ត្រីបរិស្ថានការពារដែនជម្រកកែវសីមា បើកកាត់មុខ មូលដ្ឋានកងរាជ វុធហត្ថ ស្រុកកែវសីមា យ៉ាងរលូនគ្មានមន្ត្រីឬសមត្ថកិច្ចណាហ៊ានបង្រ្កាប–? ថ្ងៃសុក្រ2រោចខែពិសាខ ឆ្នាំរោង ឆស័ក_ពុទ្ធសករាជ2567ត្រូវនឹង ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤ (ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានពីគ្រឿងម៉ាក Lexi ៤៧០និង ឡានសាំងយ៉ុងដឹកជញ្ជូនឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡានសាំយ៉ុង តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើរបស់ឈ្មោះទូ ដឹកជញ្ជូន ឈើយ៉ាងស្រួលគ្មានសមត្ថកិច្ចណាមករំខាន ឡើយ។ បើនិយាយពី សមត្ថកិច្ចនៅតាម ដងផ្លូវ ចាប់ពី ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្ដែតបណ្តោយ អោយឡានដឹក ឈើ របស់លោកទូ ដឹកតាមតែអំពើចិត្ត ទាំងយប់ទាំងថ្ងៃ ហាក់បីដូចគ្មានដឹងរឿងអ្វីកើតឡើងនៅក្នុងដីរបស់ខ្លួន។ ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ ទេនោះ បទល្មើស ព្រៃឈើក៏ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

បែកធ្លាយរឿងមន្ត្រីពីររូបទទួលប្រាក់ 4000 ពាន់ដុល្លារថ្នូរការដោះលែងអេស្កាទ័រចំនួន 2 គ្រឿងថ្នូនឹងលុយ4000$ដុល្លារ។

បែកធ្លាយរឿងមន្ត្រីពីរូបទាប្រាក់ពីម្ចាស់អេស្កាទ័រចំនួន4000$ដុល្លារ ជាថ្នូរការដោ:លែងអេស្កាទ័រពីគ្រឿងអោយរួចខ្លួន។ (ខេត្តកំពង់ធំ) ÷ កាលថ្ងៃទី17 ឧសភាឆ្នាំ 2024 កន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុម បានចុះចាប់អេស្កាវ៉ាទ័រចំនួន 2 គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍ កោះរះ ដែលស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់ របស់សមត្ថកិច្ចនៃ ខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាពស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយការចុះចាប់នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រ តែម្ដង។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែង គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងថា ម្ចាស់គ្រឿងចក្របានចំណាយលុយ ទៅសមត្ថកិច្ច ចំនួន 4 ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែង អេស្កាវ៉ាទ័រ ២គ្រឿងនោះ ។ បន្ទាប់ពីមានការបែកធ្លាយ នូវព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានជាច្រើន ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តើលោកទ្រីជានរណាបានហ៊ានបើកសង្វៀនជល់មាន់អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើឃុំមង់រៀវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំលោកទ្រីកំពុងសាកល្បងសមត្ថភាពនិងអ្នកអនុវត្តច្បាប់។

តើលោកទ្រីជានរណា?បានជាហ៊ានបើកសង្វៀនជល់មាន់-អាប៉ោងខុសច្បាប់នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកទ្រី កំពុងសាកល្បងសមត្ថភាព អនុវត្តន៍ច្បាប់។ របស់លោកស្នងការខេត្តត្បូងឃ្មុំទើបមកកាន់តំណែងថ្មីឬយ៉ាងណា? ផ្សាយចេញថ្ងៃទី២២ខែឧសភាឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ÷ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងមកលេងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោកចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា? ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងយ៉ាងណា ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងដាក់លុយខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។ សកម្មភាពបើកឲ្យលេងល្បែងសុីសង ជល់មាន់ អាប៉ោង ខុសច្បាប់លេងចាក់លុយរបស់លោកទ្រីឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ–?មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីមន្ត្រីរាជការព្រះសង្ឃយុវជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករជួបជុំនៅរង្វង់មូលគោព្រៃដើម្បីចូលរួមដង្ហែរពិធីបុណ្យវិសាខបូជាទៅកាន់វត្តសែនមនោរម្យ។

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការ ព្រះសង្ឈ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជួបជុំនៅរង្វង់មូលគោព្រៃ ដើម្បីចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ទៅកាន់វត្តសែនមនោរម្យ មណ្ឌលគិរី៖ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងបានចាត់ទុកជាបុណ្យជាតិ ក្នុងចំណោមបុណ្យប្រពៃណី និងសាសនាផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ មាឃបូជា កឋិនទាន បុណ្យផ្កាសាមគ្គី និងចូលព្រះវស្សាជាដើម ។ល។ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យវិសាខបូជា ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក នួន សារ៉ន អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជានេះ គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តម នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីមន្ត្រីរាជការព្រះសង្ឃយុវជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករជួបជុំនៅរង្វង់មូលគោព្រៃដើម្បីចូលរួមដង្ហែរពិធីបុណ្យវិសាខបូជាទៅកាន់វត្តសែនមនោរម្យ។

ុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការ ព្រះសង្ឈ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជួបជុំនៅរង្វង់មូលគោព្រៃ ដើម្បីចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ទៅកាន់វត្តសែនមនោរម្យ មណ្ឌលគិរី៖ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងបានចាត់ទុកជាបុណ្យជាតិ ក្នុងចំណោមបុណ្យប្រពៃណី និងសាសនាផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ មាឃបូជា កឋិនទាន បុណ្យផ្កាសាមគ្គី និងចូលព្រះវស្សាជាដើម ។ល។ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យវិសាខបូជា ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក នួន សារ៉ន អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជានេះ គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តម នៅថ្ងៃ១៥កើត ពេញបូណ៌មី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តមណ្ឌលគិរីបានធ្វើតេស្តបញ្ចប់វត្តបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រនឹងងាយរងហានិភ័យរ1-5លាននាក់របស់រាជរដ្ឋាភិបាលជំហានទី 1

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានធ្វើតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១ អត្ថបទ៖ ប៊ុត សុភ័ក្រ មណ្ឌលគិរី៖ លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម កម្មវិធីតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ជំហានទី១ ដោយមានការចូលរួមពីលោក សែម សម្បត្តិ អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តព្រមទាំងលោកអភិបាលរងក្រុង អនុប្រធានមន្ទីរសង្គមកិច្ច ចៅសង្កាត់មនោរម្យ និងលោកគ្រូ អ្នកគ្រូជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។ លោក ទាវ ស៊ាងហ៊ាន់ នាយករងរដ្ឋបាលខេត្ត លើកឡើងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ជិត 30គ្រួសារនៅស្រុកពេជ្រាដាទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ។

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ជិត ៣០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតផ្ទះសំបែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៨គ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម​ ថង​ សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ថង សាវុន បន្តថា បច្ចុប្បន្នពិភពលោក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណិតទី 4 ឆ្នាំ 2024។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤​ (កំពង់ចាម​):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​១៧​ ខែឧសភា​​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក​ អាណត្តិទី៤​ នៅ​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​​ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត​ ព្រមទាំង​អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម​ សរុប​ជិត​ ៤០០០នាក់​ ។ បន្ទាប់​ពី​ការ​អាន​សុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត នេត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលសាលាខេត្តមណ្ឌលគិរីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបវរណ៍នរោត្តមសីហមុនីក្នុងគម្រប់ព្រះជន្ម 71 ព្រះវស្សាយាងចូល 72 ព្រះវស្សា។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា មណ្ឌលគិរី: នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សា ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្មគម្រប់ ៧១ព្រះវស្សា […]