ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

នៅព្រឹកថ្ងៃទី 12 ខែកក្កដា 2024 នៅវត្តអង្គភ្នំតូចភូមិត្រពាំងកំភ្លាញស្រុកអង្គរជ័យខេត្តកំពតធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។

នៅព្រឹក ថ្ងៃទី១២ កក្កដា ២០២៤នៅ វត្ត អង្គភ្នំតូច ភូមិត្រពាំងកំភ្លាញ ស្រុកអង្គជ័យ ខេត្កកំពត ធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។

ខេត្តកំពត÷កាលពីព្រឺកថ្ងៃទី១២
បានបើកវេទិកាសាធារណៈ
ដឹកនាំដោយ លោក អ៊ឹង ង៉ោហុក ប្រធានក្រុមការងារ
ឯកឧត្តម ផែន សុផល អនុប្រធាន
លោក ផាត ម៉ៅ អនុប្រធាន
នឹងសមាសភាពចូលរួម
– ក្រុមការងារថ្នាក់ជាតិ ចំនួន6នាក់ /ស្រី1នាក់
-ក្រុមការងារថ្នាក់ស្រុក6នាក់/ស្រី3នាក់
-ថ្នាក់ឃុំ ចំនួន8នាក់/ស្រី3នាក់
_ប៉ូលីសចំនួន6នាក់/ស្រី2នាក់
-ប្រជាជនចំនួន 31នាក់/ស្រី6នាក់
សរុប51នាក់ ស្រី15នាក់
1,ការងារប្រជាសាស្ត្រ ឃុំអង្គភ្នំតូច
-ប្រជាជនសរុប ចំនួន5858នាក់/ស្រី3008នាក់ ស្មើ1335គ្រួសារ មានបញ្ជីចូលរួមបោះឆ្នោតចំនួន3665/ស្រី1946នាក៎
2 ការងារសន្តិសុខសណ្តាប់ធ្នាប់ បានអនុវត្តតាមគោលនយោបាយមានសុវត្ថិភាពទាំ7ចំណុច
3,ការងារកសិកម្ម ប្រជាជនបានធ្វើស្រែរួចរាល់100%
4,ការងារអប់រំ
– មានអនុវិទ្យាល័យ ចំនួន1 ក្នុងនោះមានគ្រូបង្រៀន31នាក់/ស្រី18  សិស្សសរុប215/ស្រី115
-បឋមសិក្សា មាន2 គឺ
1,សាលា បឋមអង្គភ្នំតូច មានគ្រូ19នាក់ សិស្ស602នាក់ មតេយ្យសិក្សា1 សិស្ស120
2 សាលាបឋមពែងធំ មានគ្រូ8នាក់ សិស្សសរុប138នាក់ ក្នុងនោះមានមត្តេយ្យសិក្សា1 មានសិស្ស35នាក់
5,ការងារសុខាភិបាល មានមណ្ឌលសុខភាព1កន្លែងគ្របដណ្តប់ចំនួន9ភូមិ(ឃុំអង្គភ្នំតូច5ភូមិ និងឃុំតានី4ភូមិ)
6,ការងារអភិវឌ្ឍន៍ រដ្ឋបាលឃុំបានកសាងផ្លូវ បេតុង1ខ្សែប្រវែង500m ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ
សំណូមពរ
1, សុំជួយដោះស្រាយបញ្ហាចោលសម្រាមពាសវាលពាសកាល
-កំណត់យកថ្ងៃទី19 /07/2024បើក យុទ្ធនាការបរិស្ថាន នៅភូមិពែងធំ ពីលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួម និងគ្រប់ភាគីទាំងអស់ពាក់ព័ន្ធនៅក្នុងឃុំ
2, សុំជួយដោះស្រាយរឿងការព្រលែងគោ ចូលស៊ីស្រូវពាសវាលពាសកាល
–  លោកមេឃុំ នឹងធ្វើលិខិតសុំសហការទៅថ្នាក់ស្រុក ក្នុងការដាក់បម្រាមដល់អ្នកប្រព្រឹត្តខុស
3,សុំជួយសម្រួលធ្វើប្លង់ដី ដែលនៅសល់1
ចំហៀង (មូលហេតុមានប្រឡាយពុះចំកណ្តាលដីរបស់គាត់)
-រដ្ឋបាលឃុំ ប្រាប់អោយសាមីខ្លួនកសាងឯកសារ ទៅមន្ទីរសុរិយោដី ដើម្បីកាន់កាប់1ចំហៀងទៀត
4, សុំអោយក្រុមហ៊ុនអគ្គិសនី(ឯកជន )ផ្តល់វិក័យបត្រ អោយមានរយៈពេលវែង សម្រាបទូទាត់ និងសុំរក្សាចរន្តអោយមានស្ថេរភាព
-ក្រុមការងារ ឯកភាពបញ្ចូលក្នុងរបាយការណ៍ ដើម្បីជូនភាគី ពាក់ព័ន្ធដោះស្រាយ
5, តើការកែតម្រូវសំបុត្រកំណើត ត្រូវទៅកន្លែងណា?
– ក្រុមការងារ ត្រូវទៅនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្លូវជាតិលេខ 1 រាជធានីភ្នំពេញ រយៈពេល30ថ្ងៃរួចហើយ
6 រដ្ឋបាលឃុំ ស្នើសុំខោ អាវ ប្រជាការពារចំនួន65កំប្លេ សម្រាប់ប្រជាការពារទាំង5ភូមិ
-ក្រុមការងារទទួលដោះស្រាយ តាមលទ្ធភាព និងតាមដំណាក់កាលនីមួយៗ។

ជាមួយនឹងគ្នានេះដែរនៅ
រសៀលថ្ងៃ១២ដដែលក៏មានពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាល
ដែលមានសមាសភាពចូលរួមជាគណៈអធិបតីក្នុងពិធីពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចរួមមាន
១.លោក អ៊ឹង ង៉ោ ហុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច
២.ឯកឧត្តមឧត្តមសេនីយ៍ត្រី ផែនសុផល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច
៣.លោក ផាត ម៉ៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច
៤.លោកស្រី តុប ធីតា ប្រធានក្រុមប្រឹក្សាស្រុកអង្គរជ័យ នឹងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច
៥.លោកជំទាវ ស៊ីន សុផលដានីតា អនុប្រធានកិត្តិយសសមាគមនារីដើម្បីអភិវឌ្ឍន៍ខណ្ឌមានជ័យ។
៦.លោកដេង គឹមនី មេឃុំអង្គភ្នំតូច { ភ្នាក់ងារប្រចាំការខេត្តកំពត }

Leave a Reply

Your email address will not be published.