ស្ថានីយ៍​ជញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ7A ថ្នល់ទទឹងរថយន្តដឹកឥវ៉ាន់លើសទម្ងន់ មិនខ្វល់ពីរការខូចថ្នល់កុំឲ្យតែខូចឡាន

ចេញផ្សាយថ្ងៃទី20/08/2019 –
ប្រភពពីក្រុម​ឈ្មួញ​និង​អាជីវករ​ដឹក ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​7Aចំណុចថ្នល់ទទឹង ភូមិ ស្លាបក្តោង
ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ត
ត្បូងឃ្មុំ។
អំពើពុករលួយ​របស់លោក ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​7Aក្រុម​ឈ្មូ​ញ​និង​អាជីវករ​បានលើកឡើង​ថា÷ ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ ឡើយធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ខូច​ស្ពាន​នោះទេ​។ ផ្ទុយទៅវិញ​ បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយមិនខ្លាចឯកឧត្តមស៊ុន ចាន់ថុលទេស រដ្ឋមន្ត្រីក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ឡើយទង្វើ​មិន​ប្រក្រតី​របស់លោក ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​7A ថ្នល់ទទឹងត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូនទំនិញ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ដោយហេតុថា ទោះបី​ពួកគាត់​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ប្រធានជញ្ជីងនិង​បក្ខពួក​ទើប​អាច​បើកបរ​រថយន្ត​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​7A យ៉ាង​រលូន​បានដោយគ្មាន​ឧបសគ្គ​។
ម្ចាស់​រថយន្ត​ ដឹក​ទំនិញផ្សេៗ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់ថ្នល់ទទឹង យ៉ាង​រលូនដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ គឺ​គ្រាន់តែ​បង់លុយ​តាម​ទូរស័ព្ទក៏បានដែរការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​នេះ​ជាការ​ស្រេច​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ÷ការដែល​លោក ប្រធានជញ្ជីង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោកប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តត្បូងឃ្មុំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បាន។ ដូច្នេះហើយ​ទើប​ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​7Aចំណុចថ្នល់ទទឹងអាច​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ពីប្រជាពលរដ្ឋបាន​សំណូមពរ
ដល់ឯកឧត្តម ស៊ុន ចាន់ថុល
រដ្ឋមន្ត្រី ក្រសួងសាធារណការ​និង​ដឹកជញ្ជូន មេត្តាពិនិត្យមក
មើលប្រធានជញ្ជីងថ្លឹងចំណុចថ្នល់ទទឹងផងទានបើពុំដូច្នេះទេផ្លូវថ្នល់ធ្វើខាងមុខខូចខាងក្រោយហើយឯកឧត្តម៕