អាជ្ញាធរខេត្តត្បូងឃ្មុំបើកភ្លើងខៀវឲ្យមានល្បែងភ្នាល់ជាច្រើនប្រភេទសង្ស័យជាថ្នូនឹង……….!

ចេញផ្សាយៈ 21/06/ 2019
ត្បូងឃ្មុំ៖សង្វៀនជល់មាន់អាប៉ោងយូគីមួយកន្លែងស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងអានាធិបតេយ្យដោយគ្មានអ្នកបង្ក្រាប។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ÷ម្ចាស់សង្វៀនគឺមានឈ្មោះ ហេង និងឈ្មោះ លឹម ដែលកំពុងបើដំណើរការ
យ៉ាងកក្រើកប្រជាពលរដ្ឋបាន
និយាយថាល្បែងស៊ីសងនេះ
ហើយកំពុងបំផ្លាញគោលនយោបាយ ភូមិ.ឃុំមានសុត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរអ្នកចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរ មកពីរក្នុងភូមិ ដារ-ស្រុកមួយចំនួនក្នុងខេត្ត ត្បូងឃ្មុំឬបណ្តា ខេត្ត-នានា សម្រុកចូលលេង យ៉ាងសប្បាយអឹងកង។
ចាប់ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់លានរៀលបើ ដុល្លារវិញចាប់ពីថ្នាក់ពាន់រហូតម៉ឺនដុល្លារក៏មានដែរ ។ បច្ចុប្បន្នទីតាំងនេះកំពុងដំណើរការយ៉ាងរលូនចូលតាម
ច្រកទ្វេរភាគ្គីដូង7ដើម
ប្រជាពលរដ្ឋរស់នៅភូមិដារបានឲ្យដឹងថា ភាគច្រើនសុទ្ធជខ្មែរយើងមកលេងនិងអ្នកយកមាន់មកបញ្ជល់ មិនសូវមានជនជាតិវៀតណាមមកលេងទេ ។
ប្រជាពលរដ្ឋបន្តថា ÷ខ្លះជិះម៉ូតូ និងខ្លះជិះឡានបានធ្វើដំណើរ មកកាន់ទីតាំងខាងលើនេះ ដើម្បីលេងល្បែង ពួកគាត់បន្តថាទីតាំងនេះ លាក់ភ្នែកមហាជនមិនបានទេ ដោយសារតែ ទម្លាប់អ្នកលេងចាំបាច់ ត្រូវតែបញ្ចេញ សំឡេងហ៊ោកញ្ជ្រៀវ លាន់ឮទ្រហ៊ឹងអឹងកង។
សន្តិសុខ ល្អណាស់ ព្រោះតែ ទីតាំងមួយនេះហ៊ុំព័ទ្ធដោយរនាំងការពារយ៉ាងមាំ តាមរយៈអ្នកមានលុយ មានអំណាច អ្នកធំ ឈរនៅពីក្រោយខ្នង ហើយមិនប៉ាច់ឆ្ងល់ទេថាម៉េចបានជាសមត្ថកិច្ច ស្នងការខេត្ត កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំ ព្រោះតែជាឆ្នាំងបាយ របស់ពួកគាត់។
ប្រជាពលរដ្ឋបាននិយាយបន្តថា÷មួយរយៈនេះ អំពើចោរលួច ចោរឆក់ កំពុងបំភិតបំភ័យសុវត្ថិភាព និងដំណេកពួកគាត់ អាចដោយសារទីតាំងបើកលេងល្បែងភ្នាល់ដាក់លុយខាងលើនេះក៏អាចថាបាន ដែរគួរជម្រាបផងដែរថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញ ជៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
សម្តេចបន្តថា÷ ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងៗទៀតជាហូរហែ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។សម្តេច ស ខេងក៏បានលើកឡើងពីបទល្មើសបច្ចេកវិទ្យាលេងល្បែងស៊ីសងផងដែរ ។ ដោយសម្តេចបានថ្លែងថា ល្បែងតាមបច្ចេកវិទ្យានេះ មិនមែនជារឿងធម្មតាទេ ដើម្បីមានវិធានការបង្ក្រាបនោះ ឧបនាយករដ្ឋមន្រ្តីអះអាងថា បានបង្កើតការិយាល័យបង្ក្រាប បទល្មើសបច្ចេកវិទ្យានៅខេត្ត-ក្រុង៤ គឺ រាជធានីភ្នំពេញ, កំពង់សោម, សៀមរាប និងស្វាយរៀង ព្រោះពួកគេ មកពីបរទេសមកប្លន់ ឆបោក និងចាប់ជំរិតជាដើម៕