កន្ទាលធំប្រលំដេកហើយ លោកផល្លាដែលគេស្គាល់ថាជាសហគមន៍ នៅក្នុងភូមិកោះតាម៉ូវ បានយកតួនាទីរបស់ខ្លួន ទៅកាងបិទល្មើសនេសាទដូចជាហ៊ុំសម្រាកនៅចំណុច ក្បាលកោះកាំបិត ស្ទឹងជ្រៅ ស្ពានថ្ម កោះតាម៉ូវ។
កំពង់ឆ្នាំងចេញផ្សាយថ្ងៃទី1ខែមិនា
ថ្ងៃសុក្រ6រោចខែមាឃឆ្នាំថោះបញ្ចស័កពុទ្ធសករាជ2567ត្រូវនឹងទី1ខែមិនាឆ្នាំ2024
និងជាប់ព្រំប្រទល់អភិរក្សកោះតាម៉ូវ ដែលមានសម្រាករាប់រយដុំ តើលោកផល្លាជាប្រធានសហគមន៍ មានឥទ្ធិពលអ្វីបានជាមន្ត្រី ជំនាញតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តមិនហ៊ានប៉ះពាល់លោកផល្លា ដែលមាន តួនាទីជាអ្នកថែ រក្សាធនធានធម្មជាតិនិងមច្ឆាជាតិ បែរជាទៅប្រព្រឹត្តអំពើពុករលួយ បំភ្លេចបំផ្លាញធនធានធម្មជាតិនិងមច្ឆាជាតិទៅវិញ ស្របពេលប្រមុខរាជរដ្ឋាភិបាល កំពុងដាក់ចេញនូវ វិធានការយ៉ាងក្ដៅគគុកទៅលើបទល្មើសនេសាទនឹងដីព្រៃលិចទឹក។
ជុំវិញបឹងទន្លេសាប និងបទល្មើសនេសាទផ្សេងៗទៀត ជាពិសេសបទល្មើសដាក់សម្រាកជាច្រើនកន្លែងនេះ បង្កើតឲ្យគោកទឹកទន្លេព្រែកបឹង ស្ទឹង នឹងធ្វើឲ្យប៉ះពាល់ដល់អេកូឡូស៊ី និងជីវៈចម្រុះក្នុងបាទទន្លេផងដែរ សូមបញ្ជាក់ផងដែរថា ភូមិសាស្ត្រខាងលើ គឺតែងតែមានបទល្មើសនេសាទជារៀងរាល់ឆ្នាំចាប់តាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទ ដែលមានបទល្មើសនៅរដូវខែប្រាំង ដាក់សម្រាក ខែវស្សាដាក់របាំង និងមានលូស្បៃមុ័ងផងដែរ ដែលមានលោកផល្លា ប្រធានសហគមន៍ ។
កោះតាម៉ូវ ជាអ្នកកាងបទល្មើសគ្រប់ប្រភេទនិងជាអ្នកសម្រស់សម្រួល មិនអោយមន្ត្រីប៉េះពាល់បទល្មើសនោឡើយបានយ៉ាងរលូន តើត្រូវប្រើអភិក្រមទាំងប្រាំដែលបានចែងឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល វ៉ះកាត់មួយណា សម្រាប់លោកផល្លាដែលជាប្រធានសហគមន៍ បែរជាទៅបង្កើតបទល្មើសទៅវិញ ប្រជានេសាទជាលក្ខណៈគ្រួសារ សុំសំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមស៊ុនសុវណ្ណារិទ្ធ ។
ដាក់មន្ត្រីដែលមានសមត្ថកិច្ចចុះសុភ័ក្រវិនិច្ឆ័យ ចុះត្រួតពិនិត្យឲ្យស៊ីជម្រៅ និងមានវិធានការ លុបបំបាត់វប្បធម៌កន្ទាលធំបន្លំដេក ពុំដូច្នោះទេ ធនធានធម្មជាតិនិងមច្ឆាជាតិ ប្រាកដជារលាយហិនហោចអស់ហើយ
ក្រោមដៃប្រធានសហគមនមិនខានឡើយខាងអង្គមាតុភូមិកម្ពុជា រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះគ្មានចេស្នា មិនបានបណ្ឌិតរឿងខុសពីហេតុឡើយចុះទៅដល់ទីកន្លែងពិតមានរូបភាពជាដំណាស់តំណាង។