ឯកឧត្តម សុខ លូ ជំរុញឲ្យលោកអភិ​បា​លគ្រប់បណ្តា ក្រុង-ស្រុក ធ្វើការ​ផ្ស​ព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីក​រាល​ដា​ល នៃជំងឺឆ្លងកូវីដ១៩

ខេត្តកំពង់ធំ ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បា​ន​​ជំរុញឲ្យលោកអ​ភិ​បា​​​លគ្រប់បណ្តា ក្រុង-ស្រុក មន្ត្រីសុខាភិបាល និ​​​ងមានការចូលរួមសហការណ៍ពីមន្ត្រីគ្រប់​ស្ថា​​ប័ន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់​ប្រ​ជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លង​កូ​វី​ដ​១៩ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបានធ្វើការអំពាវនាវ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការណ៍ និងទប់ស្កា​​​ត់ជំងឺឆ្ល​ង​កូ​វីដ​១​៩​​ ដើម្បីសុខសន្តិភាពយើងទាំងអស់គ្នា គឺ “ការ​ពា​រប្រសើរជាងព្យាបាល” ៕