ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណិតទី 4 ឆ្នាំ 2024។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤​

(កំពង់ចាម​):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​១៧​ ខែឧសភា​​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក​ អាណត្តិទី៤​ នៅ​ខេត្តកំពង់ចាម​ ដោយ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​​ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត​ ព្រមទាំង​អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម​ សរុប​ជិត​ ៤០០០នាក់​ ។

បន្ទាប់​ពី​ការ​អាន​សុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​ នាឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ ​បានថ្លែងនូវគោលនយោបាយសំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ហេីយ​ប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ ដេីម្បី​កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានការ​អភិវឌ្ឍន៍រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេសយើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ និងទទួលបាននូវសុភមង្គល​ ជាតិខ្មែរតែមួយ។​

ជាមួយគ្នានោះ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា​ត្រូវ​ការពារ​ និងថែរក្សានៅសន្តិសុខសុវត្ថិភាព​ និងសណ្ដាប់ធ្នាប់សាធារណះឲ្យបានល្អគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ដើម្បីជោគវាសនារបស់ប្រទេស​ និងប្រជាជនយើង​ ព្រមទាំង​សូមឲ្យអង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤ខាងមុខ​នេះ​ឲ្យ​បាន​គ្រប់ៗគ្នា​ ។ ហើយ​ ​ឯកឧត្តម សន្តិបណ្ឌិត ក៏បាន​ប្រកាស​បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤​ ផងដែរ​ ។

គួរបញ្ជាក់ថា​ ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ខេត្ត​ ក្រុង ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយបើកយុទ្ធនាការឃោសនារយៈពេល១សប្តាហ៍ គឺចាប់ពីនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បិទការឃោសនានាថ្ងៃទី២៥ ហេីយ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គឺជាថ្ងៃបោះឆ្នោត៕

Leave a Reply

Your email address will not be published.